Unverified

យុវជនពីរនាក់ រងរបួសធ្ងន់ ពេលចុះពីស្ពាន ឥន្ធូកោះពេជ្រជ្រុល ចង្កូតបុកគូទ រថយន្តឡិចស៊ីលពីក្រោយ

13:12 Aug 24 2012 ខណ្ឌ​ចំការមន

Description
ភ្នំពេញ ៖ យុវជនពីរនាក់បាន បើកម៉ូតូម៉ាកសេ១១០ ជិះឌុបគ្នាចេញពីមជ្ឈមណ្ឌល ចុះតាមស្ពានឥន្ឋូកោះពេជ្រ ក្នុងល្បឿនយ៉ាងលឿនរហូត ដល់ ជិតដល់កែងផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមននោះ ក៏បាន ជ្រុលល្បឿនប៉ះកញ្ចក់ចំហៀងខាងឆ្វេងរថយន្ត ដែលបើកបរដោយជនជាតិកូរ៉េ បណ្តាលយុវជន ទាំងពីរនាក់ ត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង ២០និង ០០នាទីយប់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១២ ។

នគរបាលចរាចរណ៍ខណ្ឌចំការមន បានឲ្យដឹងថា យុវជនពីរនាក់ ដែលជិះម៉ូតូបុកគូទរថយន្ត ហើយត្រូវរងរបួស ធ្ងន់ធ្ងរខាងលើនេះមាន ទី១ឈ្មោះ ស៊ុំ ស៊ីវ័ន្ត ភេទប្រុស ១៩ឆ្នាំ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងម្នាក់ទៀតឈ្មោះ គង់ ចន្ថា ភេទប្រុស អាយុ ២១ ឆ្នាំ មិនដឹង ទីលំនៅ ហើយអ្នកទាំងពីរជិះម៉ូតូម៉ាកសេ១១០ ពណ៌ខ្មៅ ប្រើប៊ិច។ ចំណែករថយន្តដែលត្រូវយុវជនពីរនាក់ជិះប៉ះខាងលើនេះម៉ាកឡិចស៊ីល ពណ៌ខ្មៅ ដែល បើក បរដោយជនជាតិ កូរ៉េ ។

សាក្សីដែលបានឃើញហេតុ ការណ៍ខាងលើនេះ បាននិយាយថា មុនពេលកើត ហេតុនោះគេបានឃើញយុវជន រងគ្រោះទាំងពីរនាក់ជិះម៉ូតូឌុបគ្នាយ៉ាងលឿនចុះស្ពានឥន្ធូពីកោះពេជ្រ ហាក់បីដូចជា ប្រញាប់ទៅជួបការណាត់ អ្នកណាមួយអ៊ីចឹង។ សាក្សីដដែលបន្តថា លុះជិះមកដល់ ចំណុចកើតហេតុខាងលើនេះជ្រែចុះជ្រែឡើង គេច ឆ្វេង គេចស្តាំ ក៏ជ្រុល បុកចំហៀងគូទរថយន្តឡិចស៊ីលពេញទំហឹងតែម្តងទៅ ដែលបណ្តាលឲ្យឈ្មោះ ស៊ុំ ស៊ីវ័ន្ត បោក ក្បាលទៅនឹង កញ្ជាក់រថយន្តរងរបួសធ្ងន់ និងឈ្មោះ គង់ ចន្ថា ធ្លាក់ពីលើម៉ូតូបោកក្បាលទៅនឹងថ្នល់ បែក ក្បាល និងរបួសពេញ ខ្លួនគឺស្ថិតក្នុងសភាពធ្ងន់ធ្ងរបំផុត។

ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ បណ្តាលឲ្យម៉ូតូជនរងគ្រោះ ត្រូវរងការខូចខាតមួយផ្នែក និងរថយន្តគ្រាន់តែបាក់ កញ្ចក់ចំហៀងខាងឆ្វេង ខូចខាតតិចតួចប៉ុណ្ណោះ។ ចំណែកអ្នករងរបួស ត្រូវ បានរថយន្តសង្គ្រោះ ដឹកយកទៅ ព្យាបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត ។
បន្ទាប់ពីកើតហេតុនោះនគរបាលមូលដ្ឋានបានសហការជាមួយនគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយក រថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយជាក្រោយ៕
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
19 + 4 =