Unverified

តាកូម៉ា ព្រលះខ្ទេចមួយ ចំហៀងខ្លួន រថយន្ដពេលបើក ឆ្លងកាត់ឆ្លងផ្លូវ

13:07 Aug 24 2012 ខណ្ឌ​ចំការមន

តាកូម៉ា ព្រលះខ្ទេចមួយ ចំហៀងខ្លួន រថយន្ដពេលបើក ឆ្លងកាត់ឆ្លងផ្លូវ តាកូម៉ា ព្រលះខ្ទេចមួយ ចំហៀងខ្លួន រថយន្ដពេលបើក ឆ្លងកាត់ឆ្លងផ្លូវ តាកូម៉ា ព្រលះខ្ទេចមួយ ចំហៀងខ្លួន រថយន្ដពេលបើក ឆ្លងកាត់ឆ្លងផ្លូវ តាកូម៉ា ព្រលះខ្ទេចមួយ ចំហៀងខ្លួន រថយន្ដពេលបើក ឆ្លងកាត់ឆ្លងផ្លូវ តាកូម៉ា ព្រលះខ្ទេចមួយ ចំហៀងខ្លួន រថយន្ដពេលបើក ឆ្លងកាត់ឆ្លងផ្លូវ
Description
ភ្នំពេញ៖ រថយន្ដ២គ្រឿងបើកឆ្លងកាត់ឆ្លងផ្លូវកែងដូចគ្នា ដោយគ្មានការយោគយល់គ្នានោះ បណ្ដាល ឱ្យបុកគ្នា ពេញទំហឹង ស្ថិតនៅចំណុចផ្លូវលេខ១៦៣ កែងផ្លូវលេខ ៣៦០ មុខអតីតតុលាការយោធាក្នុងសង្កាត់បឹងកេង កងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១០ និង៣០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២។

តាមអ្នកឃើញហេតុការណ៍ នៅកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុ គេឃើញរថយន្ដធុនតូច ម៉ាកគា ដឹកទំនិញជារបស់ក្រុមហ៊ុន លក់ម៉ាស៊ីនចំរោះទឹក ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច តាមបណ្ដោយ ផ្លូវលេខ៣៦០ ពេលមកដល់ចំណុចកើតហេតុ ក៏បានបើកឆ្លងកាត់ផ្លូវលេខ១៦៣ ជិតផុតទៅហើយ ក៏ស្រាប់តែ មានរថយន្ដប្រភេទតាកូម៉ា បើកបរក្នុងទិសដៅពីជើងទៅត្បូង តាមបណ្ដោយផ្លូវលេខ១៦៣បើកក្នុងល្បឿនយ៉ាង លឿនក៏បានបុករថយន្ដលក់ម៉ាស៊ីនចំរោះទឹកពេញទំហឹង ពីចំហៀងរថយន្ដបណ្ដាឱ្យរថយន្ដម៉ាកគា រងការខូច ខាតមួយចំហៀងយ៉ាងធ្ងន់ធ្ងរ ប៉ុន្ដែសំណាងល្អពុំមាននរណាម្នាក់រងរបួសឡើយ នៅក្នុងហេតុការណ៍ រថយន្ដ បុកគ្នានេះ។

សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌចំការមន បានឱ្យដឹងថា អ្នកបើកបររថយន្ដរងគ្រោះ មានឈ្មោះ រស់ ប៊ុនធា ភេទប្រុស អាយុ ៣៣ឆ្នាំ ជាបុគ្គលិករបស់ក្រុមហ៊ុនម៉ាស៊ីនចំរោះទឹក បើកបររថយន្ដម៉ាកគា ពណ៌ទឹកមាស ពាក់ ស្លាកលេខ ភ្នំពេញ 2o-3350។ ចំណែកអ្នកបើកបររថយន្ដបង្ក ម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២T-1842 បើកដោយបុរសមិនស្គាល់ឈ្មោះ។សមត្ថកិច្ចបន្ដថា អ្នកបើកបររថយន្ដ តាកូម៉ាជា កូនថៅកែលក់រថយន្ដនៅមុខសាលាពេទ្យ ។
ក្រោយកើតហេតុរថយន្ដទាំងពីរគ្រឿង ត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីដោះស្រាយជាក្រោយ៕
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
13 + 1 =