Unverified

បើក​ម៉ូតូ​លឿន​ដូច​ហោះ​បុក​របាំង​ដែក​បែងចែក​ទ្រូងផ្លូវ​ស្លាប់​ម្នាក់​របួស​ធ្ងន់​ម្នាក់​

13:47 Aug 23 2012 ខណ្ឌ ទួលគោក

Description
ភ្នំពេញ​ ៖ ​យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​ម្នាក់​បាន​ស្លាប់​ និង ​ម្នាក់ទៀត​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ហើយ​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ដោយ​ដឹក​បញ្ជូន​យ៉ាង​បន្ទាន់​ទៅ​កាន់​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ភ្លាម​ដែរ ​ក្រោយពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ជិះ​ម៉ូតូ​បុក​របាំង​ដែក​បែងចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង​នោះ។​
ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បាន​កើតមានឡើង​កាលពី​ព្រលឹម​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១២ វេលា​ម៉ោង ៦ និង ១៥​នាទី នៅ​ចំណុច​ស្ដុ​ប​ទួលគោក​ផ្លូវ​សហព័ន្ធរុស្ស៊ី កែង​ផ្លូវ​គឹម​អ៊ិ​ល​ស៊ុ​ង សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។​
​ ​ជនរងគ្រោះ​ដែល​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ប្រាប់​ឲ្យ​ស្គាល់ឈ្មោះ ពុធ ណាវិន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជា​សន្តិសុខ​មន្ទីរពេទ្យ​កាល់​ម៉ែត ស្នាក់នៅ​ភូមិ​ទួល​ត្របែក ឃុំ ប្រសូត្រ ស្រុក​ស្វាយទៀប ខេត្តស្វាយរៀង​។ ចំណែក​អ្នករួមដំណើរ​ឈ្មោះ ទេ​ព្យ សោភ័ណ ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ លក់​ស្រា​បៀរ ស្នាក់​នៅផ្ទះ​លេខ ២៥៧ សង្កាត់ ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក បាន​រង​របួស​ធ្ងន់ ហើយ​ត្រូវ​បាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ភ្លាមៗ​ដែរ​៕
​ ​ជនរងគ្រោះ​ទាំង​២​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1M-5166 ដោយ​ជនរងគ្រោះ​ឈ្មោះ ពុធ ណាវិន​ជា​អ្នក​ឌុប​៕
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
15 + 8 =