Verified

រថយន្តដឹក សិស្សសាលា ដែលី ប៉ះជាមួយម៉ូតូស្មាស់ ស្លាប់ម្នាក់

01:32 Aug 23 2012 ខណ្ឌ ពោធិសែនជ័យ

រថយន្តដឹក សិស្សសាលា ដែលី ប៉ះជាមួយម៉ូតូស្មាស់ ស្លាប់ម្នាក់ រថយន្តដឹក សិស្សសាលា ដែលី ប៉ះជាមួយម៉ូតូស្មាស់ ស្លាប់ម្នាក់ រថយន្តដឹក សិស្សសាលា ដែលី ប៉ះជាមួយម៉ូតូស្មាស់ ស្លាប់ម្នាក់
Description
ភ្នំពេញ៖ បុរសរត់ម៉ូតូឌុបម្នាក់ បានស្លាប់នៅ កន្លែងកើតហេតុ កាលពីវេលាម៉ោង ៧៖២០ យប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ ក្រោយពីពេល ដែលជនរងគ្រោះរូប បានជិះម៉ូតូស្មាស់ យ៉ាងលឿនតែម្នាក់ ឯង ហើយ ជ្រុលចង្កូត ទៅបុករថយន្ត សំាយ៉ុងដឹកសិស្សសាលា ដែលី ស្ថិតនៅ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ព្រាប ធៀង អាយុ២៦ឆ្នាំ មានមុខរបរ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅ ផ្ទះជួលក្នុង ភូមិជំម្ពូវ័ន្ត សង្កាត់ចោមចៅ មានស្រុកកំណើត នៅភូមិតាខេង ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង បានជិះម៉ូតូម៉ាក់ស្មាស់ ពណ៌ខ្មៅពាក់ ស្លាកលេខ ភ្នំពេញ 1A-9898 ជ្រុលទៅ បុករថយន្ត សាំយ៉ុង ដឹកសិស្សសាលា ដែលី ពាក់ស្លាកលេខភ្នំពេញ 2Q-7430 ខណៈកំពុង ដឹក សិស្សចំនួន១០នាក់។

សេចក្តីរាយការណ៍ បានបន្តថា អ្នកបើករថយន្ត មានឈ្មោះ ហ៊ុន គីមសុង មានអាយុ ជាង៤០ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅកន្លែងកើតហេតុ ។

យ៉ាងណាក៏ដោយ គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ ត្រូវបានសាក្សី ជាច្រើននាក់ បានស្តីបន្ទោស ជនរងគ្រោះ ដែលបាន បើកម៉ូតូលឿន ហើយជ្រុលទៅ បុករថយន្ត ចំពាក់កណ្តាល បណ្តាល ឲ្យស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុ ។ រថយន្ត និងម៉ូតូរបស់ភាគីទាំងពីរ ត្រូវបានសមត្ថកិច្ច ស្ទួចយកទៅ រក្សាទុកដើម្បី រង់ចាំការដោះស្រាយ តាមក្រោយខណៈ សពជនរងគ្រោះ ត្រូវបាន សមត្ថកិច្ចប្រគល់ ជូនសាច់ញាតិ៕
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
15 + 3 =

Additional Reports

កកស្ទះចរាចរណ៍នៅរង្វង់មូលចោមចៅ

17:27 Jun 09, 2016

Chaom Chao Circle Garden, Sla Kue Bridge, Phnom Penh, Cambodia, 0.06 Kms

Settlement Name : Prey Chisak

00:00 Jul 18, 2017

Cham Chao , Por Senchey, 0.07 Kms

ស្ទះចរាចរណ៍ខ្លាំងនៅរង្វង់មូលចោមចៅ

16:49 Sep 23, 2016

Sla Kue Bridge, Phnom Penh, Cambodia, 0.07 Kms

ស្ទះចរាចរណ៍នៅរង្វង់មូលចោមចៅ

08:00 Sep 22, 2016

Sla Kue Bridge, Phnom Penh, Cambodia, 0.07 Kms