Verified

សន្តិ​សុខ​ម្នាក់​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​លឿន​​ជ្រុល​​បុក​គូទ​ម៉ូតូ​មួយ​គ្រឿង​​ទៀត​ដួល​បោក​ក្បាល​​រង​របួស​ធ្ងន់​

13:55 Aug 22 2012 ខណ្ឌ​ចំការមន

សន្តិ​សុខ​ម្នាក់​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​លឿន​​ជ្រុល​​បុក​គូទ​ម៉ូតូ​មួយ​គ្រឿង​​ទៀត​ដួល​បោក​ក្បាល​​រង​របួស​ធ្ងន់​ សន្តិ​សុខ​ម្នាក់​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​លឿន​​ជ្រុល​​បុក​គូទ​ម៉ូតូ​មួយ​គ្រឿង​​ទៀត​ដួល​បោក​ក្បាល​​រង​របួស​ធ្ងន់​ សន្តិ​សុខ​ម្នាក់​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​លឿន​​ជ្រុល​​បុក​គូទ​ម៉ូតូ​មួយ​គ្រឿង​​ទៀត​ដួល​បោក​ក្បាល​​រង​របួស​ធ្ងន់​
Description
ថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១២ ម៉ោង ១៤:៤១

រាជធានីភ្នំពេញ ៖ បុរសជាសន្តិ​សុខ​ម្នាក់​ស្រវឹងធ្លាក់​ភ្នែក​បាន​ជិះ​ម៉ូតូ​​យ៉ាង​​លឿន​ និង​រេពេញ​​ផ្លូវ​​ទៅ​បុក​គូទ​ម៉ូតូ​​​របស់​គេ​​​ពេញ​ទំហឹង​បណ្តាល​​​ឱ្យ​ដួល​​បោក​ក្បាល​​​​​ទៅ​នឹង​ថ្នល់​រងរបួស​ធ្ងន់ ​ចំណែក​ម៉ូតូ​មួយគ្រឿង​ទៀត​បាន​ជិះ​ទៅ​បាត់​ស្រមោល​​។​ ហេតុការណ៍​នេះ​​កើត​ឡើង​កាលពី​វេលាម៉ោង​១០​យប់​ថ្ងៃទី​២១ សីហា ​​២០១២ នៅចំណុច​ផ្លូវលេខ​២០៥ កែង​ផ្លូវលេខ​៣២៨ ​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​២ ខណ្ឌចំការមន ​។​

​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​​​​ឱ្យ​ដឹង​ថា ​មុនពេលកើត​ហេតុ​គេឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ពណ៌​ក្រហម ​តាម​បណ្តោយ​ផ្លូវលេខ​៣២៨ ​ពីជើងទៅត្បូង​ក្នុង​ល្បឿន​លឿន​លុះ​មកដល់​ចំណុច​កើតហេតុ ​ស្រាប់​តែ​មា​ន​យុវ​ជន​២​នាក់​ជិះ​ម៉ូតូ​ម៉ាកឌ្រីម​​សេ​១២៥​ ពណ៌​ខ្មៅ ​តាម​បណ្តោយ​ផ្លូវលេខ​២០៥​ពីកើត​ទៅលិច​យ៉ាងលឿន​ ខណៈមក​ដល់​​ផ្លូវ​កែង​ដោយ​ភាគី​ទាំងពី២​មិន​បាន​បន្ថយ​ល្បឿន​​​ដូច​គ្នា​ធ្វើ​ឱ្យ​បុរសដែល​​​​ជិះ​ម៉ូតូសង់កូរ៉េទៅ​បុក​គូទ​ម៉ូតូឌ្រីម​​សេ​១២៥​ ពេញ​ទំហឹង​បណ្តាល​ឱ្យ​​​ដួល​បោ​កក្បាល​​ខ្លួន​ឯង​​ទៅនឹងថ្នល់​​​រង​រ​បួស​ធ្ងន់​ ។ ​ចំណែក​ភាគី​​​ខាង​ម៉ូតូ​ឌ្រីម​សេ​១២៥​​បាន​ជិះ​គេច​​​ខ្លួន​បាត់​ស្រមោល​​ ។

​សមត្ថ​កិច្ច​បាន​ឱ្យដឹងថា ​បុរស​រងគ្រោះ​ខាងលើ​ឈ្មោះ​ស៊ុំ​ សុធី ​ភេទប្រុស អាយុ​៤៣​ឆ្នាំ ​ជាសន្តិសុខ ​នៅក្នុង​​ក្រុម​ហ៊ុន​មួយ​ ស្នាក់​នៅ​ភូមិ​ជ្រោយ​​បាសាក់​ សង្កាត់​ក្បាល​កោះ ខណ្ឌ​មាន​ជ័យ​។ ​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ទាក់​ទង​ទៅ​ក្រុម​គ្រួសារ​ឱ្យ​មក​ទទួល​បុរស​នេះយក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​និង​បាន​ប្រគល់​ម៉ូតូ​ទៅ​វិញ៕
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
11 + 9 =