Verified

ម៉ូតូបីគ្រឿង​ ជិះបុកគ្នារបួស ធ្ងន់ស្រាល ៣នាក់នៅ ច្រមុះ ជ្រូកស្ទឹង មានជ័យ

13:44 Aug 22 2012 ខណ្ឌ​មានជ័យ

ម៉ូតូបីគ្រឿង​ ជិះបុកគ្នារបួស ធ្ងន់ស្រាល ៣នាក់នៅ ច្រមុះ ជ្រូកស្ទឹង មានជ័យ ម៉ូតូបីគ្រឿង​ ជិះបុកគ្នារបួស ធ្ងន់ស្រាល ៣នាក់នៅ ច្រមុះ ជ្រូកស្ទឹង មានជ័យ
Description
ភ្នំពេញ៖ បុរសពីរនាក់រង របួសធ្ងន់ និងម្នាក់ទៀតរង របួសស្រាល ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ មួយដែល បង្កឡើងដោយម៉ូតូចំនួន បីគ្រឿងបើកក្នុងល្បឿនលឿន ហើយបានបុកបន្ត កន្ទុយគ្នា នៅតាម បណ្តោយ ផ្លូវមុនីរ៉េត ចំណុចច្រមុះ ជ្រូកស្ទឹងមានជ័យ ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ២០ និង ១០នាទីយប់ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១២ ។

បើតាមនគរបាលចរាចរណ៍ ខណ្ឌមានជ័យ បានដឹងថា ម៉ូតូទាំងបីគ្រឿងខាងលើនេះមាន១-ម៉ាកគុបជ្រុង សេ៩០ ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 1B-1641 បើកដោយ ឈ្មោះ កៅ រិទ្ធ ភេទប្រុស អាយុ ១៩ឆ្នាំ ជានិស្សិត ស្នាក់នៅក្រុមទី៥ ភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវរងរបួសធ្ងន់ ។ ២-ម៉ូតូម៉ាកគុប សេ៥០ ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ម១១៧៥ភព១ បើកដោយឈ្មោះ រ៉ា ខេន អាយុ២៥ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅផ្ទះជួលសង្កាត់ស្ទឹងមានជ័យ និង ៣-ម៉ូតូម៉ាក ហុងដា សេរី១៩៩៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ទ ៩២១៩ បើកដោយឈ្មោះ នី អាយុ៣៨ឆ្នាំ រងរបួសធ្ងន់។

សាក្សីដែលបានឃើញហេតុ ការណ៍ខាងលើនេះ បាន និយាយថា មុនពេលកើតហេតុ នោះ គេបានឃើញ ម៉ូតូម៉ាកគុបជ្រុងសេ៩០ បានជិះស្របទិសជាមួយម៉ូតូម៉ាកសង់ ក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយ ផ្លូវមុនីរ៉េត ដោយបានបើកយ៉ាងលឿន លុះមកដល់ចំណុច កើតហេតុ ស្រាប់តែមានម៉ូតូ មួយគ្រឿងទៀត ម៉ាកគុបជ្រុងសេ៥០ បានបោះពួយយ៉ាងលឿនមកបញ្ច្រាសទិស ជាមួយម៉ូតូពីរគ្រឿងខាងលើនេះ ហើយក៏ ជ្រុលបុកគ្នា ពេញទំហឹងតែម្តង បណ្តាលឲ្យម្ចាស់ម៉ូតូគុបជ្រុងសេ ៩០ និងម្ចាស់ម៉ូតូគុបជ្រុង សេ៥០ ត្រូវរបួសធ្ងន់ធ្ងរ និងម្ចាស់ម៉ូតូ សង់៩៩ ត្រូវរបួសស្រាល។ ចំណែកម៉ូតូទាំងបីគ្រឿងត្រូវរងការ ខូចខាតមួយផ្នែកធំ។

ក្រោយពីកើតហេតុនគរបាលចរាចរណ៍ខណ្ឌមានជ័យបានចុះមកដល់កន្លែងកើតហេតុ និងបានវាស់វែង អូសយកម៉ូតូទាំងបីគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីរង ចាំការដោះស្រាយ នាពេល ក្រោយ ចំណែកអ្នករងរបួស ត្រូវបានសមត្ថកិច្ចបញ្ជូនទៅ ព្យាបាលរបួសនៅមន្ទីរពេទ្យ៕
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
20 + 8 =

Additional Reports

ហ្គារ៉ាស់សាំងសូគីម៉ិច នៅច្រមុះជ្រូកកែងផ្លូវបំបែកទៅចំការដូង

13:42 Jul 31, 2014

ហ្គារ៉ាស់សាំងសូគីម៉ិចនៅច្រមុះជ្រូកកែងផ្លូវបំបែកទៅចំការដូង, 0.02 Kms

ស្ទះចរាចរណ៍ញឹកពាប់ ផ្លូវលេខ២១៧

16:41 Mar 24, 2015

ផ្លូវលេខ២១៧ ត្រង់ចំណុចផ្លូវបែកជាបី នៃការាស់សាំង សូគីម៉ិច, 0.03 Kms