Verified

ស្រវឹងខ្លាំងបើក រថយន្ដបុកគូ សង្សារពីរ នាក់ស្លាប់ និងបោះពួយ បុករបាំងចែក ទ្រូងផ្លូវ អស់៩ផ្ទាំង

13:26 Aug 22 2012 ខណ្ឌ សែនសុខ

ស្រវឹងខ្លាំងបើក រថយន្ដបុកគូ សង្សារពីរ នាក់ស្លាប់ និងបោះពួយ បុករបាំងចែក ទ្រូងផ្លូវ អស់៩ផ្ទាំង ស្រវឹងខ្លាំងបើក រថយន្ដបុកគូ សង្សារពីរ នាក់ស្លាប់ និងបោះពួយ បុករបាំងចែក ទ្រូងផ្លូវ អស់៩ផ្ទាំង ស្រវឹងខ្លាំងបើក រថយន្ដបុកគូ សង្សារពីរ នាក់ស្លាប់ និងបោះពួយ បុករបាំងចែក ទ្រូងផ្លូវ អស់៩ផ្ទាំង ស្រវឹងខ្លាំងបើក រថយន្ដបុកគូ សង្សារពីរ នាក់ស្លាប់ និងបោះពួយ បុករបាំងចែក ទ្រូងផ្លូវ អស់៩ផ្ទាំង ស្រវឹងខ្លាំងបើក រថយន្ដបុកគូ សង្សារពីរ នាក់ស្លាប់ និងបោះពួយ បុករបាំងចែក ទ្រូងផ្លូវ អស់៩ផ្ទាំង
Description
ភ្នំពេញ ៖ គូសង្សារពីរនាក់បានស្លាប់ ក្នុងនោះនារីជាសង្សារបានស្លាប់នៅកន្លែង កើតហេតុយ៉ាងអណោចអធ័ម រីឯបុរសជា សង្សារបាន ស្លាប់ ពេលកំពុងជួយសង្គ្រោះ បន្ទាន់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពី រថយន្ដកូរ៉ូឡាមួយគ្រឿង ដែលម្ចាស់របស់វា មានអាការៈស្រវឹងខ្លាំង បានបើក បោះពួយ យ៉ាងលឿន បុកពួកគេទាំងពីរនាក់ហើយ បានជ្រុលទៅបុករបាំងចែកទ្រូងផ្លូវបាក់អស់ ចំនួន៩ផ្ទាំងនិងដើមក្ងោកមួយដើមដុះ នៅ តាមចិញ្ចើមផ្លូវ ។

គ្រោះថ្នាក់ចរាចរដែលបង្កឡើងដោយ ភាពស្រវឹង ហើយមានៈបើកបរនោះបាន កើតឡើងកាលពីវេលាម៉ោង២និង១៥នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១២ ស្ថិតនៅចំណុចមុខក្រុមហ៊ុន រថយន្ដ មីស៊ុយប៊ីស៊ីតាមបណ្ដោយផ្លូវសហ ព័ន្ធរុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ។ ប៉ុន្ដែសម្រាប់គ្រោះថ្នាក់ចរាចរនេះ អ្នកបើក រថយន្ដដែលស្រវឹងជោក ទប់ស្មារតីមិនបាន ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនចាប់វ៉ៃខ្នោះ ហើយញាត់ចូលរថយន្ដនាំទៅកន្លែងប៉ុស្ដិ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ដកូរ៉ូឡាមួយគ្រឿងពណ៌ទឹកមាស ពាក់ ស្លាកលេខភ្នំពេញ 2E-7679 បានបើកបោះពួយយ៉ាងលឿន តាមបណ្ដោយ ផ្លូវសហព័ន្ធរុស្សី លុះមកដល់ចំណុចកើត ហេតុ ទប់ចង្កូតមិននឹង ក៏បានជ្រុលទៅបុក និងកិនជនរងគ្រោះជាគូរសង្សារ ដែលកំពុង ជិះម៉ូតូម៉ាកស្កុបពី ពណ៌សលាយខៀវជាមួយ គ្នាចំពីក្រោយ បណ្ដាលឱ្យនារីជា សង្សារបែក ក្បាលហូរឈាមដេកស្លាប់ផ្កាប់មុខនៅកន្លែងកើតហេតុ រីឯបុរសជាសង្សារ បានរងរបួស ធ្ងន់នៅពេលនោះ ហើយត្រូវបានសមត្ថកិច្ច ជួយដឹកបញ្ជូនជាបន្ទាន់មកកាន់មន្ទីរពេទ្យ កាល់ម៉ែត។ ប៉ុន្ដែដោយសារតែរបួសធ្ងន់ពេក បានស្លាប់នៅក្នុង មន្ទីរពេទ្យនាព្រឹកថ្ងៃទី២២ ខែសីហា ។
សមត្ថកិច្ចបានបន្ដទៀតថា ក្រោយពីបុក ជនរងគ្រោះខាងលើនេះ រថយន្ដបង្កហេតុ បានជ្រុលចង្កូតទៅបុករបាំងចែកទ្រូងផ្លូវពេញ មួយទំហឹង បណ្ដាលឱ្យបាក់អស់ចំនួន៩ផ្ទាំង ហើយបង្ហួសទៅបុកដើមក្ងោកមួយដើម ដែល ដុះនៅតាមចិញ្ចើមផ្លូវ បណ្ដាលឱ្យរថយន្ដកៀប ជាប់នៅទីនោះ ទៅមុខលែងរួច ។ ក្រោយ កើតហេតុកម្លាំងនគរបាលចរាចរជើងគោក និងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅអន្ដរា គមន៍ និងវាស់វែងនៅកន្លែង កើតហេតុ ហើយ បានចាប់វ៉ៃខ្នោះអ្នកបើករថយន្ដបង្កហេតុយកទៅឃុំខ្លួននៅកន្លែងប៉ុស្ដិ៍ទាំងអាការៈស្រវឹង ជោក ដើម្បីចាត់ការបន្ដទៀត។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ ថា បុរសជាសង្សារដែលបានស្លាប់នៅក្នុងមន្ទីរ ពេទ្យមានឈ្មោះរឿន វីរៈ អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះលេខ១១៣ ផ្លូវលេខ២១៧ ក្រុម៤៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ហើយជនរងគ្រោះរូបនេះ បម្រើការងារខាង បច្ចេកទេសនៅអង្គភាពសារព័ត៌មានមួយ ហើយបច្ចុប្បន្នរស់នៅជាមួយបងស្រី រីឯ ឪពុកម្ដាយរបស់ខ្លួនរស់នៅអាមេរិក ។ ដោយ ឡែកនារីជាសង្សារមិនទាន់ត្រូវបានសមត្ថកិច្ច បញ្ជាក់ពី អត្ដសញ្ញាណនៅឡើយទេ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបន្ដថា អ្នកបើករថយន្ដបង្កហេតុ មានឈ្មោះស្រ៊ុន គឹមស្រ៊ាង អាយុ២៦ឆ្នាំ ជាថៅកែលក់អុស រស់នៅក្នុងភូមិព្រៃព្រីង ខាងជើង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

គួរកត់សម្គាល់ថា ការបើកបរអមដោយ អាការៈស្រវឹងគឺជាបញ្ហាមួយដែលបាននឹង កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះ ការកើនឡើង អត្រានៃគ្រោះថ្នាក់ចរាចរនៅ ក្នុងប្រទេសកម្ពុជា ដែលតម្រូវឱ្យតាមក្រសួង ស្ថាប័ន សមត្ថកិច្ច និងប្រជាពលរដ្ឋទូទៅចូល រួមសហការគ្នាទប់ស្កាត់ ចំពោះបញ្ហាទាំង នេះ៕
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
10 + 1 =

Additional Reports

ដីទំនេរ

11:17 Dec 14, 2012

ដីទំនេរទី៧ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ខាងលិចរោងចក្រនៅមុខព្រលានយន្តហោះពោធិចិនតុង ក្រុងភ្នំពេញ។, 0.1 Kms

កម្មករ រោងចក្រអូសេអង់នឹង បិទផ្លូវសហព័ន្ធរុស្សុី នៅព្រឹកថ្ងៃស្អែក

15:20 Jul 17, 2014

ផ្លូវសហព័ន្ធរុស្សុី នៅទីក្រុងភ្នំពេញ, 0.14 Kms

កកស្ទះចរាចរណ៍ នៅត្រង់ចំណុចទល់មុខព្រលានយន្តហោះ

17:13 Mar 11, 2016

Phnom Penh International Airport (PNH), Confederation de la Russie, Phnom Penh, Cambodia, 0.17 Kms