Verified

បើកម៉ូតូទាំងស្រវឹង ក្នុងល្បឿនលឿន ជ្រុល បុកគូទម៉ូតូគេ ដួលបោកក្បាលរង របួសធ្ងន់

12:56 Aug 22 2012 ខណ្ឌ​ចំការមន

បើកម៉ូតូទាំងស្រវឹង ក្នុងល្បឿនលឿន ជ្រុល បុកគូទម៉ូតូគេ ដួលបោកក្បាលរង របួសធ្ងន់
Description
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរមួយ ដែលបង្កឡើងដោយបុរសម្នាក់ ជាសន្តិសុខក្នុងក្រុមហ៊ុន KPS ស្រវឹងធ្លាក់ភ្នែក បានបើកម៉ូតូម្នាក់ឯងរេពេញផ្លូវ និងបានបើកក្នុងល្បឿនលឿន ហើយជ្រុល ទៅបុកគូទ ម៉ូតូរបស់គេ ពីក្រោយ ពេញទំហឹង បណ្តាលឲ្យដួលខ្លួនឯងបោកក្បាល ទៅនឹងថ្នល់ រងរបួសធ្ងន់ធ្ងរ។ ចំណែកម៉ូតូ មួយគ្រឿងទៀត បានជិះទៅបាត់ស្រមោលតែម្តង ។ ហេតុការណ៍នេះបានកើតឡើង នៅចំណុចផ្លូវលេខ២០៥ កែងផ្លូវលេខ៣២៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង២២ ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១២ ។

យោងតាមសាក្សីដែលបានឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុ គេបាន ឃើញបុរស ម្នាក់ជិះម៉ូតូម៉ាកសងកូរ៉េ ពណ៌ក្រហម តាមបណ្តោយផ្លូវលេខ៣២៨ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាង លឿន លុះមកដល់ចំណុចផ្លូវកែងខាងលើនេះស្រាប់ តែមានយុវជនពីរនាក់ជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានជិះតាមបណ្តោយផ្លូវលេខ២០៥ ពីកើតទៅលិចយ៉ាងលឿន ចេញមកដល់ផ្លូវដោយភាគី ទាំងពីរមិនបានបន្ថយល្បឿនដូចគ្នានោះ ក៏បណ្តាលឲ្យបុរសម្នាក់ ជាសន្តិសុខ ដែលជិះម៉ូតូសង់កូរ៉េ បានបុក ចំគូទម៉ូតូសេ១២៥ ពេញទំហឹងតែម្តងដែលធ្វើឲ្យបុរសរូបនោះ ដួលបោកក្បាលទៅនឹងថ្នល់រងរបួសជាទម្ងន់។ ឯភាគីម្ខាងទៀតក្រោយពីកើតហេតុ បានជិះរត់គេចខ្លួនបាត់ស្រមោល តែម្តងទៅ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះខាងលើនេះមានឈ្មោះ ស៊ុំ សុធី អាយុ៤៣ឆ្នាំ ជាសន្តិសុខ ក្រុមហ៊ុន KPS ស្នាក់នៅភូមិជ្រោយបាសាក់ សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ ។ ក្រោយពីកើតហេតុ សមត្ថកិច្ច បានទំនាក់ ទំនងទៅក្រុមគ្រួសារ ឲ្យមកទទួលបុរសនេះ ទៅព្យាបាលរបួស នៅមន្ទីរពេទ្យនិងបានប្រគល់ ម៉ូតូទៅ ឲ្យជន រងគ្រោះវិញ ព្រោះដោយសារភាគីម្ខាងទៀតរត់គេចខ្លួន ហើយគេមិនបានចាំស្លាកលេខម៉ូតូ ៕
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
11 + 7 =

Additional Reports

Phum 9

00:00 Feb 14, 2012

Chamkar Mon, 0.01 Kms

Street 338, Good Street Condition

08:33 Jul 22, 2013

Street 338, Phnom Penh, Cambodia, 0.03 Kms

Street 205 is Safe to Walk

10:34 Mar 11, 2014

Street 205, Phnom Penh, 0.04 Kms

American Intercon School

00:00 Jul 04, 2012

No. 217ABCD, Mao Tse Toung (St. 245), 12308 Phnom Penh, 0.05 Kms