Verified

ថយរថយន្ដ​ ជាន់ហ្គ្រែជ្រុល បុកអ្នកលក់ សាំងបាក់ជើង

12:38 Aug 22 2012 Khan Russey Keo

ថយរថយន្ដ​ ជាន់ហ្គ្រែជ្រុល បុកអ្នកលក់ សាំងបាក់ជើង
Description
ភ្នំពេញ ៖ នារីម្នាក់ទំនងជាបើករថយន្ដ ចេះមិនស្ទាត់ ហើយប្រញាប់ទៅក្មួយដែល កំពុងរៀន ក៏ថយរថយន្ដប៉ុន្ដែជ្រុលជាន់ហ្គ្រែ បានទៅបុក លក់ សាំងម្នាក់ បណ្ដាលឱ្យបាក់ ជើងនិងរបួសធ្ងន់ ប៉ុន្ដែនារីម្ចាស់រថយន្ដបង្ក ហេតុរូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីរង់ចាំការដោះស្រាយ ។

គ្រោះថ្នាក់ចរាចរដែលបង្កឡើងដោយ ភាពស្ទាក់ស្ទើរក្នុងការបើករថយន្ដនោះបាន កើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ ស្ថិតនៅ លើកំណាត់ផ្លូវជាតិលេខ៥ នៅម្ដុំផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

យោងតាមសេចក្ដីរាយការណ៍ពីកន្លែង កើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារីម្នាក់ បានចូលទៅក្នុងរថយន្ដ របស់ខ្លួនម៉ាក កាមរីបាឡែន ពណ៌ខ្មៅ ពាក់ ស្លាកលេខភ្នំពេញ 2Q-7959 ក្នុងគោល បំណងទៅយកក្មួយរបស់ខ្លួន ដែលកំពុងរៀន ភ្លាមៗនោះក៏បើក ថយក្រោយ ស្រាប់តែទំនង ជ្រុលជាន់ហ្គ្រែ ក៏បណ្ដាលឱ្យរថយន្ដបោះពួយ ថយក្រោយយ៉ាងលឿន ហើយបានទៅបុក បុរសម្នាក់កំពុងលក់សាំងនៅតាមដងផ្លូវ ដែល គេស្គាល់ថាមានឈ្មោះតាម៉ៅ បណ្ដាលឱ្យ បាក់ជើងនិងរងរបួសជាទម្ងន់ ។

សេចក្ដីរាយការណ៍បានបន្ដថា ក្រោយ កើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះ ទៅជួយអន្ដរាគមន៍និងធ្វើការដោះស្រាយ ហើយបានឃាត់ រថយន្ដនិងនារីជាម្ចាស់ រថយន្ដ ដើម្បីរង់ចាំការសម្របសម្រួលបន្ដ ទៀតតាមរយៈការចេញសំណងទៅឱ្យជន រងគ្រោះ។

បើយោងតាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា នារីម្ចាស់រថយន្ដបង្កហេតុរូបនេះមាន ឈ្មោះស៊ី វណ្ណា អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះ លេខ២២៩ ផ្លូវលំ ភូមិសាមគ្គី សង្កាត់គីឡូ ម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើ សមត្ថកិច្ចរួមទាំងភាគីទាំងពីរដោះស្រាយគ្នា ដូចម្ដេចនោះទេ គិតត្រឹមព្រឹកថ្ងៃដដែល នោះ៕
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
11 + 9 =

Additional Reports

គំនរសំរាម

08:09 Jan 24, 2019

street 5, 0.01 Kms

Settlement Name : Krom Spean

00:00 Jul 18, 2017

Srah Chork , Doun Penh, 0.03 Kms

Phum 16

00:00 Feb 14, 2012

Doun Penh, 0.03 Kms