Verified

បូមទឹក​​សង្គ្រោះ​​ស្រូវជាង200ហិកតា ដែល​កំពុង​ជួប​គ្រោះ​​រាំង​ស្ងួត​នៅ​សង្កាត់​​ប្រទះ​ឡាង

10:22 Aug 21 2012 ខណ្ឌ ដង្កោ

បូមទឹក​​សង្គ្រោះ​​ស្រូវជាង200ហិកតា ដែល​កំពុង​ជួប​គ្រោះ​​រាំង​ស្ងួត​នៅ​សង្កាត់​​ប្រទះ​ឡាង បូមទឹក​​សង្គ្រោះ​​ស្រូវជាង200ហិកតា ដែល​កំពុង​ជួប​គ្រោះ​​រាំង​ស្ងួត​នៅ​សង្កាត់​​ប្រទះ​ឡាង
Description
រាជ​ធានីភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ដង្កោ​ដឹក​នាំ​ដោយលោក​ នុត​ ពុធដារ៉ា​ ជំនួយ​ការ​សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ និង​ជា​អភិ​បាល​ខណ្ឌ​ដង្កោ​បាន​ចុះ​ទៅ​ពិនិត្យ​ពី​ស្ថាន​ភាព​ការបូមទឹកដាក់ស្រែប្រជាពលរដ្ឋជាង២០០​ហិកតាដែលកំពុងជួបគ្រោះ​រាំងស្ងួត​នៅក្នុង​ភូមិ ចំនួន៣​របស់​សង្កាត់​ប្រទះ​ឡាង ​ខណ្ឌ​ដង្កោ ។ សកម្មភាពនោះបានប្រព្រឹត្តទៅ​កាល​ព​ព្រឹក​ថ្ងៃទី​១៧​ សីហា​ នៅ​ស្ថានីយ​បូម​ទឹក​សម្តេច​ហ៊ុន ​សែន​ទី៣៩​ ដែល​មាន​ទីតាំង​ស្ថិត​​នៅ​ក្នុង​ភូមិ​ប្រទះ​ឡាង​ សង្កាត់​ប្រទះ​ឡាង ​ខណ្ឌដង្កោ ដោយ​មាន​ការ​​អញ្ជើញ​ចូល​រួម​ពីសំណាក់​លោក ​តិមា សោភា លោក​ប្រាជ្ញ សីហា ​ ​អភិ​បាល​រង​ខណ្ឌ​ ព្រម​​​ទាំង​អាជ្ញា​ធរ​សង្កាត់​ និង​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ទៀត​​ ។​

លោក​ឯម ឆែម ចៅសង្កាត់ប្រទះឡាង​ បាន​ឲ្យ​ដឹង​ថា​ ស្រូវ​សន្ទូង​របស់​​​ប្រជា​កសិករក្នុង​ភូមិ​ចំនួន​៣​នៅ​សង្កាត់​ប្រទះ​ឡាង​ជាង​២០០​ហិកតា គឺ​ភូមិភា ភូមិ​ប្រទះ​ឡាង និង​ភូមិ​អង្គ​ដែល​មាន​ប្រជា​ពលរដ្ឋ​ជាង​៩០០​គ្រួសារ​កំពុង​ជួប​ប្រទះ​ ​​គ្រោះ​រាំង​ស្ងួត​បណ្តាល​ឲ្យ​ក្រៀម​ស្វិត​ងាប់​ជា​បន្ត​បន្ទាប់​ ។​ ដោយ​សារ​បញ្ហាបែប​នេះ​ហើយ​ ទើប​អាជ្ញាធរ​សង្កាត់​​ធ្វើ​របាយ​ការណ៍​ជូន​ទៅ​លោក​អភិបាលខណ្ឌ​ ដើម្បី​រិះ​រក​វិធី​សាស្រ្ត​សង្គ្រោះ​ស្រូវ​សន្ទូង​របស់​​​ប្រជាពល​រដ្ឋ​ ។ ម៉្យាង​ដោយ​សារ​នៅ​តំបន់​នោះ​មាន​ស្ថានីយ​បូម​ទឹក​សម្តេច​ហ៊ុន សែន​ទី៣៩​ស្រាប់ ទើប​លោក​អភិ​បាល​ខណ្ឌ​រាយ​ការ​ណ៍បន្ត​ទៅ​សា​លា​រាជធានី​ភ្នំពេញ​ហើយ​លោក​អភិ​បាល​រាជ​ធានី​ កែប​ ​​ជុតិមា បាន​ផ្តល់​ប្រេង​សម្រាប់​ចាក់​ម៉ា​ស៊ីន​បាន​ដំណើរ​ការ​បូម​ចេញ​ពី​ស្ទឹង​​ព្រែ​ក​ត្នោត​ដើម្បី​ស្រោច​ស្រព​ស្រូវ​​សន្ទូង​ប្រជា​ពលរដ្ឋឱ្យ​ផុត​ពី​គ្រោះ​មហន្តរាយ ។

លោកនុត ពុធដារ៉ាអភិបាលខណ្ឌដង្កោបានណែនាំដល់មន្ត្រីអាជ្ញាធរសង្កាត់​ ទាំង​អស់​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្រូវ​សន្ទូង​របស់​ប្រជាពលរដ្ឋនារដូវវស្សានេះ​ ដែល​កំពុង​ជួប​ប្រទះ​គ្រោះ​រាំង​ស្ងួត​ហើយ​ត្រូវ​តែរួស​រាន់​រាយ​ការណ៍​ឲ្យបាន​ទាន់​ពេល​ដើម្បី​យើង​រួម​គ្នា​ជួយ​សង្គ្រោះ ។​ លោក​ នុត ពុធដារ៉ា បាន​បន្ត​ទៀត​ថា ប្រេង​ដែល​ចាក់​ម៉ា​ស៊ីន​បូម​ទឹកនេះបាន​មក​ពីលោក​កែប​ ជុតិមា អភិបាល​រាជ​ធា​នី​ភ្នំពេញ​ ដែល​នេះ​គឺ​ជា​ការ​គិត​គូ​រយ៉ាង​ខ្ពស់​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​​គ្រប់​ជាន់​ថ្នាក់​​ចំពោះតម្រូវ​ការ​ចំាបាច់​របស់​​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​បង្កបង្កើន​ផលស្រូវ​ដែល​​មិន​​ចាំ​បាច់​តែ​មាន​ទឹក​ភ្លៀង​ក៏​យើង​អាច​ធ្វើស្រែបាន​ដែរ ។​

នៅ​ក្នុង​ឱកាស​នោះ លោក​​អភិបាល​ខណ្ឌក៏​បាន​ណែនាំ​ដល់​​ប្រជា​ពល​រដ្ឋ​ទាំង​អស់ សុំចេះ​យោគ​យល់​ និងកុំ​មាន​វិវាទគ្នា​ព្រោះ​តែ​ការ​ដណ្តើម​ទឹក​គ្នា​ឲ្យ​សោះ​មុន​ និង​ក្រោយ​គង់​តែ​បាន​ទឹក​​ទាំង​អស់​គ្នា​​ ព្រោះ​ម៉ា​ស៊ីន​នេះ​អាច​បូម​ទឹក​ស្រោច​ស្រព​លើ​ផ្ទៃ​ដី​រាប់​រយ​ហិក​តាឯណោះ​មិនឲ្យប្រជា​ពល​រដ្ឋខ្វះ​ទឹក​នោះ​ឡើយ ៕
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
18 + 10 =