Unverified

រថយន្តដឹកថ្ម ធុនធំ​ រប​ស់ក្រុមហ៊ុន ឆេង គង់ គេចម៉ូតូ ជ្រុលចង្កូត បុកដើមឈើ នៅមុខក្រសួង មហាផ្ទៃ

13:12 Aug 20 2012 ខណ្ឌ​ចំការមន

រថយន្តដឹកថ្ម ធុនធំ​ រប​ស់ក្រុមហ៊ុន ឆេង គង់ គេចម៉ូតូ ជ្រុលចង្កូត បុកដើមឈើ នៅមុខក្រសួង មហាផ្ទៃ
Description
ភ្នំពេញៈ រថយន្តដឹកថ្មធុនធំ មួយគ្រឿង បានជ្រុលចង្កូត ទៅបុកដើមឈើ មួយដើមឲ្យ ដួលរៀបដល់ដី បណ្តាលឲ្យរថយន្ត ទៅមុខ លែងរួច កាលពីវេលាម៉ោង ១២ និង១០នាទីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១២ តាមបណ្តោយ ផ្លូវព្រះនរោត្តម ត្រង់ចំណុច ច្រកចេញមុខក្រសួងមហាផ្ទៃ ស្ថិតក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា អ្នកបើកបររថយន្ត ឈ្មោះ ឆាយ ឌីណា ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សាក្សីនៅ កន្លែងកើតហេតុ បាននិយាយ ប្រាប់សមត្ថកិច្ច មូលដ្ឋាន បន្តថា មុនពេលកើតហេតុ គេបានឃើញ រថយន្តដឹកថ្ម ធ្វើដំណើរ តាមបណ្តោយផ្លូវ ខាងលើក្នុងទិសដៅ ពីជើងមកត្បូង បើកបរយ៉ាងលឿន ក្នុងគោល បំណងយកថ្មទៅ ដាក់នៅ ការដ្ឋានកោះពេជ្រ លុះមកដល់ចំណុច កើតហេតុខាងលើ ដោយគេច នឹងម៉ូតូមួយគ្រឿង ដែលនៅខាងមុខ ហើយក៏បួង ចង្កូតយ៉ាងខ្លាំង ជ្រុលទៅបុក ដើមឈើមួយ ដើមទាំង កម្រោល បណ្តាលឲ្យ រថយន្តទៅមុខលែងរួច និងខូចខាតប៉ែកខាងមុខ ទាំងស្រុង ។

សាក្សីរូបនោះបានបន្តថា រថយន្តបង្កជា របស់កម្មសិទ្ធ របស់ក្រុមហ៊ុន ឆេង គង់ ពណ៌ស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ 3A-7142 ។ បច្ចុប្បន្នរថយន្តបង្ក ត្រូវសមត្ថកិច្ច នគរបាលយកទៅរក្សា ទុកនៅស្នងការ ដ្ឋាននគរបាល ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាម ផ្លូវច្បាប់៕
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
19 + 10 =