Verified

ស្រវឹង​​បើក​បុក​ក្បាល​​របាំង​​​​​បាក់​មួ​យ​​កង់​ហៅ​មិត្ត​ភក្តិ​មក​កាង​ហាម​អ្នកកាសែត​ថត

12:31 Aug 20 2012 ខណ្ឌ ទួលគោក

ស្រវឹង​​បើក​បុក​ក្បាល​​របាំង​​​​​បាក់​មួ​យ​​កង់​ហៅ​មិត្ត​ភក្តិ​មក​កាង​ហាម​អ្នកកាសែត​ថត
Description
រាជធានី​ភ្នំពេញ​ ៖ ​រថយន្ត​ម៉ាក​SUZUKI​ ពណ៌ទឹក​ប៊ិច​​​​មួយ​គ្រឿង​​​ដែល​គេ​​អះ​​អាង​​​ថា អ្នកបើក​បរ​​ស្រវឹង​ជោក​​ជាំ​​បា​ន​បើក​បោះ​ពួយ​​បុក​ក្បាល​​​របាំង​ថ្ម​​​ចែក​ផ្លូវ​​​បណ្តាលឱ្យ​បាក់​​​រលំ​​មួយ​កង់​និង​មួយ​កង់​ទៀត​​ប្រេះហើយ​​​វៀច​ចេញ​ពី​ជួរ​ ឯរថយន្ត​បាន​ហោះ​​ទៅ​ទំពី​លើ​របាំង​​​ថ្ម​ជាប់​​ទៅ​មុខ​លែង​រួច ។ ​
ហេតុ​ការ​ណ៍​នេះ​​កើតឡើង​​​​កាល​ពីវេលាម៉ោង​​​៧និង​៣០​នាទី​​យប់​ថ្ងៃទី​​១៨ ​​សីហា ​នៅ​តាម​មហា​វិថី​​ម៉ៅ​សេទុង​ចំណុច​ស្តុប​ផ្សារ​ដើមគ សង្កាត់​ផ្សារ​ដើម​គ​ ខណ្ឌ​ទួល​គោក ។ បន្ទាប់​ពីមាន​គ្រោះ​ថ្នាក់​​បំផ្លិច​បំផ្លាញ​​​ទ្រព្យ​សម្បត្តិ​សាធារណៈ​​​អ្នក​បើក​​​​បរ​​បាន​ទាក់​ទង​​​ហៅ​មិត្ត​ភក្តិ​​មាឌ​ធំ​​​ខ្មៅ​​ស្លៀក​ខោ​​ប៉ូលិស​​​ពាក់​អាវ​​​ខ្មៅ​បាន​មករារាំង​​អ្នកកាសែត​​​មិន​ឱ្យ​​​ថត​ដែល​ទង្វើ​​បែប​នេះ​​​ជាការ​​​បំបិទ​សេរី​ភាព​សារ​ព័ត៌​មាន។
តាម​សាក្សី​​នៅកន្លែង​កើតហេតុ​​​បានឱ្យ​ដឹងថា ​​រថយន្ត​ម៉ាក​​SUZUKI ពណ៌​ទឹក​ប៊ិច​​​មួយ​គ្រឿង​​​​បើក​បរ​ដោយ​​​​បុរស​​​​ម្នាក់​បាន​ធ្វើដំណើរ​​​តាម​​មហា​វិថី​​​ម៉ៅ​សេទុងក្នុង​ទិស​ដៅ​ពីត្បូង​​ទៅ​ជើង​ ។ ពេល​ធ្វើ​ដំណើរ​​​មកដល់​​ស្តុប​ផ្សារ​ដើម​គ ត្រង់​ចំណុច​​​​កើត​ហេតុ​​​រថយន្ត​បាន​បើក​បោះ​ពួយចំ​កណ្តាល​​​ថ្នល់​ទៅ​បុក​ក្បាល​​​របាំង​ថ្ម​​​​​ចែក​ទ្រូង​​ផ្លូវ​​ពេញ​ទំហឹង​បណ្តាលឱ្យ​បាក់​​ដួល​មួយ​កង់​ហាក់​ដូចជា​​មើល​មិនឃើញ​និង​មួយ​​​កង់​បន្ទាប់​ប្រេះ​វៀច​ចេញ​ពី​ជួរ​​​ហើយ​រថយន្ត​​​បាន​ហោះ​ទៅទំ​ពីលើ​របាំង​​កល់​​​​ជាប់​ទៅមុខ​លែង​រួច​។ ប្រភព​បន្ត​ទៀត​ថា ភ្លាម​នោះ​គេ​ឃើញ​​អ្នកបើក​បរ​​បាន​ចុះ​ពី​រថយន្ត​​​ក្នុង​ស្ថាន​ភាព​​ស្រវឹង​​​ហើ​យ​ទាក់​ទង​​ហៅ​​មិត្ត​ភក្តិ​​ម្នាក់​​​មក​ការពារ​​​មិនឱ្យ​អ្នក​កាសែត​ថត​​​ក្បាល​​របាំង​​​ថ្មដែល​បាក់​នោះ​ និង​រថយន្ត​ព្រម​ទាំង​​​​ប្រតាយ​​ចាប់​​​ហែក​សៀវ​ភៅ​កត់​កំណត់​​ហេតុ​របស់​អ្នកយក​​ព័ត៌​មាន​​ទូរទស្សន៍​​មួយ​បោះ​ចោល​​​រាយ​ពេញផ្លូវ​ ។
ដោយ​ឡែក​​​អ្នកយក​​​ព័ត៌មាន​​​កោះ​សន្តិ​ភាព​​​ក៏​ត្រូវ​​​ជន​នោះ​ស្រែក​​​គំរាម​ មិន​ឱ្យ​ថត​​ផងដែរ​ ព្រម​ទាំង​​​​រក​វាយ​ និង​ស្ទុះ​មកចាប​់ប្រតាយ​​យក​ម៉ាស៊ីន​​​ថត​តែ​ដណ្តើម​​​​មិន​បាន​​​​​​​ដោយ​មាន​ការ​សម្រ​ប​សម្រួល​​ពីសមត្ថកិច្ច​​ទើប​ជន​​នោះ​បញ្ឈប់​​សកម្ម​ភាព​ ។ លុះ​ក្រោយ​មក​ជន​នោះ​បានគេច​ខ្លួន​​​​បាត់​នៅសល់​​​តែ​អ្នកបើកបរ​​រថយន្ត​។
នៅ​យប់​​នោះ​ប៉ូលិ​ស​​​ខណ្ឌ​ទួល​គោកបាន​​ទាក់​ទង​​ប៉ូលិស​ការិយាល័យ​​ចរាចរណ៍​​ជើង​គោក​ចុះ​ទៅ​ស្ទួច​​​រថយន្ត​បង្ក​បញ្ជូនទៅ​កាន់​សាលា​​រាជ​ធានី​ភ្នំពេញ​ ចំណែក​អ្នក​​បើកបរ​បាន​​​ឱ្យ​ប័ណ្ណ​​សំគាល់​ខ្លួន​​ទៅមន្ត្រី​ប៉ូលិ​​​ស​តាម​ការ​ទាម​ទារ​ ។ តាម​រយៈ​​​ប័ណ្ណ​​នោះ​ត្រូវ​គេ​ស្គាល់​​​ឈ្មោះ គង់​ សុគន្ធ​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ ​​ជាមន្ត្រី​​​ប៉ូលិស​​​ឋានន្តរស័ក្តិ​​អនុ​សេនីយ៍​ទោ នាយ​​រង​ផ្នែក​សរុប​ថវិកា​ ស្នាក់​នៅ​សង្កាត់​​ទឹ​កល្អក់​ទី​​៣ ខណ្ឌ​ទួលគោក ៕
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
18 + 1 =

Additional Reports

ភ្លើងស្តុបអ៊ីនធើខន

13:11 Jan 01, 2015

Mao Tse Toung Blvd (245), Phnom Penh, Cambodia, 0 Kms

ភ្លើងស្តុបទួលទំពូង

13:09 Jan 01, 2015

St 205, Phnom Penh, Cambodia, 0 Kms

កកស្ទះចរាចរណ៍នៅស្តុបអីនធើខន

08:49 Mar 16, 2016

American Intercon Institute Bus Stop 26-27 (B), Mao Tse Toung Blvd, Phnom Penh, Cambodia, 0.01 Kms

ផ្លូវ២១៧ និងផ្លូវជើងឯក មានការដ្ឋានជួសជុលផ្លូវ

13:24 Dec 11, 2014

ផ្លូវ២១៧ និងផ្លូវជើងឯក, 0.01 Kms

Eye Care

00:00 Aug 02, 2012

No. 164Eo, Monireth (St. 217), 12309 Phnom Penh, 0.01 Kms