Unverified

បើក​រថយន្ត​កូរ៉ូឡា​បុក​កាមរី​កំពិត​ទ្វារ​ម្ខាង​រួច​ខំព្យាយាម​បើក​រត់​មួយ​ជុំ​វត្តភ្នំ​​

01:06 Aug 19 2012 ខណ្ឌ​ដូនពេញ

បើក​រថយន្ត​កូរ៉ូឡា​បុក​កាមរី​កំពិត​ទ្វារ​ម្ខាង​រួច​ខំព្យាយាម​បើក​រត់​មួយ​ជុំ​វត្តភ្នំ​​
Description
ភ្នំពេញ​ ៖ ​យុវជន​ម្នាក់​ត្រូវ​គេ​ស្គាល់​ថា​ជា​ក្មួយ​របស់​ម្ចាស់​ការ៉ាស់​ជួសជុល​រថយន្ត​នៅ​ទល់មុខ​សាលាសង្កាត់​វត្តភ្នំ​បាន​បើករថយន្ត​កូរ៉ូឡា​បោះពួយ​បុក​រថយន្ត​កាមរី​សេរី​៩៥​ចង្កូត​ស្តាំ​ដែល​ធ្វើដំណើរ​កាត់​ទទឹង​គ្នា​បណ្តាល​ឲ្យ​កំពិត​ទ្វារ​ម្ខាង​ ​មិន​ព្រម​ឈប់​ទទួលខុសត្រូវ​ហើយ​ព្យាយាម​បើក​រត់​ក្រឡឹង​វត្តភ្នំ​មួយ​ជុំ​ដោយ​ភាគី​រងគ្រោះ​បើក​ដេញ​តាម​ពីក្រោយ​នាំគ្នា​មក​ឈប់​សម្រួល​ដោះស្រាយ​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ​វិញ។
ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៨​ខែ​សីហា​ឆ្នាំ​២០១២​នៅ​ចំណុច​លេខ​៦១​កែង​ផ្លូវ​លេខ​៩២​ស្ថិត​ខាងលិច​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក្នុង​សង្កាត់​វត្តភ្នំ​ខណ្ឌដូនពេញ​។​
សាក្សី​បានឲ្យដឹងថា​រថយន្ត​បង្កហេតុ​ម៉ាក​កូរ៉ូឡា​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2H-2426​បើកបរ​ដោយ​យុវជន​ម្នាក់​ត្រូវ​គេ​ស្គាល់​ថា​ជា​ក្មួយ​របស់​ម្ចាស់​កា​រ៉ា​ស់​ជួសជុល​រថយន្ត​នៅ​ខាង​មុខ​សាលាសង្កាត់​វត្តភ្នំ​។ ​ចំណែក​រថយន្ត​រងគ្រោះ​នោះ​ម៉ាក​កាមរី​សេរី​៩៥​ចង្កូត​ស្តា​ពណ៌​ត្រី​ឆ្លូវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2D-9779​បើកបរ​ដោយ​មន្ត្រី​យោធា​ម្នា​ក់ ​មាន​ប្រពន្ធ​កូន​និង​បងប្អូន​៤​ទៅ​៥​នាក់​រួម​ដំណើរ​ជាមួយ​ ប៉ុន្តែ​មិន​មាន​អ្នកណា​រងគ្រោះថ្នាក់​នោះ​ទេ​ដោយ​គ្រាន់តែ​រថយន្ត​របស់​ជន​រងគ្រោះ​ត្រូវ​រង​ការ​ខូចខាត​កំពិត​ទ្វារ​ខាងឆ្វេង។​
សាក្សី​បាន​បន្ត​ទៀត​ថា​នៅ​វេលា​កើតហេតុ​គេ​ឃើញ​រថយន្ត​រងគ្រោះ​បើក​ធ្វើដំណើរ​តាមផ្លូវ​លេខ​៩២​ពី​កើត​ទៅលិច​ ខណៈ​ពេលនោះដែរ​​ក៏​ឃើញ​រថយន្ត​កូរ៉ូឡា​ដែល​បើកបរ​ដោយ​យុវជន​ម្នាក់​បើក​បោះពួយ​យ៉ាង​លឿន​ធ្វើដំណើរ​ពី​ត្បូង​មក​ជើង​តាមផ្លូវ​លេខ​៦១​ ហើយក៏​បុក​រថយន្ត​កាមរី​បណ្តាល​ឲ្យ​ពិត​ទ្វារ​ខាងឆ្វេង​ហើយ​ភាគី​ខាង​រថយន្ត​កូរ៉ូឡា​បាន​បន្ថែម​ល្បឿន​បើក​រត់​ទៅ​ទិស​ខាងជើង​។ ខណៈនោះ​ភាគី​ខាង​រថយន្ត​កាមរី​បាន​បើក​ដេញ​តាម​ពីក្រោយ​បត់​ឡើង​តាមផ្លូវ​លេខ​៨៤​ដល់​ផ្លូវ​លេខ​៤៧​បត់​មក​វត្តភ្នំ​ហើយ​បត់​តាមផ្លូវ​លេខ​៩២​ដល់​កន្លែង​កើយ​ហេតុ​វិញ​ទើប​ឈប់​សម្រួល​ដោះស្រាយ​គ្នា​ដោយ​ភាគី​បង្ក​បាន​ហៅ​បក្ខពួក​៣​ទៅ​៤​នាក់​មក​ជួយ​សម្រួល​ដោះស្រាយ​គ្នា​។ ពេលនោះ​ភាគី​រងគ្រោះ​បាន​ទាមទារ​សំណង​ចំនួន​២០០​ដុល្លារ​ប៉ុន្តែ​ភាគី​បង្ក​សុខចិត្ត​សង​១៨០​ដុល្លារ​មិន​ត្រូវ​គ្នា​ទើប​ភាគី​បង្ក​សុខចិត្ត​សម្របសម្រួល​គ្នា​បញ្ចប់រឿង​ដោយ​យក​រថយន្ត​រងគ្រោះ​ទៅ​ជួសជុល​សង​វិញ​ដូច្នេះហើយ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ត្រឹមតែ​ឈ​ឱបដៃ​មើល​គេ​សម្រួល​បញ្ចប់​បញ្ហា​តែប៉ុណ្ណោះ៕
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
14 + 1 =

Additional Reports

Flooding infront of National library

20:37 Jul 09, 2012

National Library, Daun Penh, Phnom Penh, 0.01 Kms

Ministry of Economy and Finance of Cambodia

13:50 Jan 31, 2012

Doun Penh, 0.02 Kms

Phum 10

00:00 Feb 14, 2012

Doun Penh, 0.03 Kms

National Library

20:05 Feb 01, 2012

Doun Penh, 0.03 Kms