Verified

ម៉ូតូ​ស្គូពី​​​ជិះគ្នា៣​នាក់ ពន្លះ​​ជាមួយ​ឌ្រីម​សេ​១២៥ ស៊េរី​២០១២ ខូច​ខាត​ទាំង​​សងខាង​សំណាង​ល្អ​ គ្មាន​​អ្នករ​ង​របួស​​

22:59 Aug 17 2012 ខណ្ឌ​ចំការមន

ម៉ូតូ​ស្គូពី​​​ជិះគ្នា៣​នាក់ ពន្លះ​​ជាមួយ​ឌ្រីម​សេ​១២៥ ស៊េរី​២០១២ ខូច​ខាត​ទាំង​​សងខាង​សំណាង​ល្អ​ គ្មាន​​អ្នករ​ង​របួស​​
Description
រាជ​ធានី​ភ្នំពេញ ៖ យុវជន​៣នាក់ ជិះម៉ូតូតាម​បណ្តោយ​​​មហា​វិថី​​ព្រះសីហនុ ​ក្នុង​ល្បឿនលឿនបុកគ្នា​ជាមួយម៉ូតូ​មួយគ្រឿងទៀត​​ជិះ​គ្នា​២​នាក់ ខណៈ​​​កំពុង​ឆ្លង​ផ្លូវពេញទំហឹង​ បណ្តាល​​ឱ្យ​​ម៉ូតូទាំងពីរ​​គ្រឿងរង​ការ​ខូច​ខាត​ទាំង​សង​ខាង​ កាលពីវេលាម៉ោង៩ ​និង​៤០​នាទីយប់​ថ្ងៃទី​១៦ សីហា ​​២០១២ ​​នៅ​ចំណុចស្តុប​​វត្ត​មហា​មន្ត្រី​​១៦៣ កែង​មហា​វិថី​​​ព្រះសីហនុ ​​ទល់​មុខ​ផ្ទះលេខ​២៧៤ ក្នុង​សង្កាត់ អូឡាំពិក ​ខណ្ឌ​ចំការ​មន តែ​សំណាង​ល្អមិនបណ្តាល​ឱ្យ​​​​មនុស្ស​ណា​ម្នាក់​រង​របួស​​ធ្ងន់​ធ្ងរ​ឡើយ ។
​​ប៉ូលិស​​មូលដ្ឋាន​ឱ្យ​ដឹង​​​​ថា ម៉ូតូ​ម៉ាក​ឌ្រីមសេ​១២៥​​ ពណ៌​ខ្មៅ ​គ្មានស្លាកលេខ​​ជិះ​​​ដោយ​ក្មេង​​​ស្ទាវ​​​២​នាក់ ។ ​​ចំណែក​ម៉ូតូ​​ម៉ាកស្គូពី​​​ ពណ៌ក្រហម ​ជិះ​​ដោយ​យុវជន​៣នាក់ ។​​​​ សាក្សី​ប្រាប់​សមត្ថ​កិច្ចថា ​​មុន​ពេល​កើតហេតុ គេឃើញ​​​យុវជន​៣នាក់ ជិះ​ម៉ូតូ​ស្គូពី​​​មួយគ្រឿង​បើកប្រដេញ​​​គ្នា​​ជា​មួយ​ម៉ូតូមិត្តភក្តិ​​​​តាមបណ្តោយ​​​មហាវិថី​ព្រះ​សីហនុ​ក្នុង​ទិសដៅ​ពីលិច​ទៅ​កើត​ ។ លុះ​មកដល់​ចំណុច​កើតហេតុ​​ ក៏​បាន​បុក​គ្នាជាមួយ​ម៉ូតូ​ម៉ាក​ឌ្រីម​សេ កំពុង​ឆ្លង​ផ្លូ​វ​​បណ្តាល​ឱ្យ​ម៉ូតូ​ទាំងពីរ​គ្រឿង​ដួល​រង​ការ​ខូច​ខាត ។ បន្ទាប់​ពី​កើតហេតុ​​​នគរ​បាល​​ចរាចរ​​ខណ្ឌចំការមន​ បាន​យក​ម៉ូតូ​ទាំងពីរ​គ្រឿង​​​ទៅ​រក្សា​ទុក​​នៅ​អធិការដ្ឋាន​​នគរបាលខណ្ឌ​ចំការមន ​ដើម្បី​រង់ចាំការ​ដោះ​ស្រាយ​ ៕
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
10 + 10 =

Additional Reports

ភ្លើងស្តុប ផ្លូវព្រះសីហនុ

13:59 Jan 11, 2015

ភ្លើងស្តុប ផ្លូវព្រះសីហនុ, 0.01 Kms

នៅតាមបណ្តោយមហាវិថីប្រជាមានិតប៉ូឡូញ កែងរបងពហុកីឡាដ្ឋានអូឡាំពិច ផ្លូវមានការខូចខាតខ្លាំង

07:10 Sep 25, 2015

នៅតាមបណ្តោយមហាវិថីប្រជាមានិតប៉ូឡូញ កែងរបងពហុកីឡាដ្ឋានអូឡាំពិច, 0.01 Kms

កកស្ទះចរាចរណ៍នៅផ្លូវ ១៦៣ ជិតរបងស្តាតអូឡាំពិក

17:17 Jun 17, 2016

Samdach Preah Mongkol Tepeacha Om Soum, Phnom Penh, Cambodia, 0.02 Kms

សំរាមនៅផ្លូវ១៧៣ចោលសំរាមគ្មានសណ្ដាប់ឆ្នាប់

14:50 Dec 05, 2014

នៅត្រង់ចំណុចទល់មុខអេកូ, 0.03 Kms