Verified

ម៉ូតូសេ១២៥ ពន្លះជាមួយ សង់តែមឆេះ រងរបួសធ្ងន់ ២នាក់ ស្រាល១

13:34 Aug 17 2012 ខណ្ឌ​ចំការមន

ម៉ូតូសេ១២៥ ពន្លះជាមួយ សង់តែមឆេះ រងរបួសធ្ងន់ ២នាក់ ស្រាល១
Description
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយបុរសម្នាក់ ស្រវឹងស្រាជិះម៉ូតូឌុបស្រីស្នេហ៍ ចេញពី ស៊ីផឹកក្នុងហាងលក់សាច់ពិសេស និងជិះឆ្លង ស្តុបក្បាលថ្នល់ ដោយគ្មានការប្រុងប្រយ័ត្ន និងមិនមើលមុខ មើលក្រោយ នោះក៏បណ្តាលឲ្យម៉ូតូសេ១២៥ ដែលកំពុងបោះពួយយ៉ាងលឿនម្នាក់ឯង តាមបណ្តោយ ផ្លូវព្រះមុនីវង្ស ក៏បុកចំពាក់កណ្តាលម៉ូតូ សង់តែមឆេះពេញទំហឹង ដែលបណ្តាលឲ្យមនុស្សពីរនាក់ រងរបួសធ្ងន់ធ្ងរ និងម្នាក់រងរបួសស្រាល។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២០និង៣០នាទី យប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២ នៅចំណុច ស្តុបក្បាលថ្នល់ តាមបណ្តោយផ្លូវលេខ ២៧១ កែងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីនគរបាលមូលដ្ឋាន ដែលចុះទៅដល់កន្លែងកើតហេតុ បានឲ្យដឹងថា ម៉ូតូបង្កហេតុ ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី ២០១០ ពាក់ស្លាកលេខ ភ្នំពេញ ១AQ-1166 ដែលជិះបុរសម្នាក់។ ចំណែកម៉ូតូរងគ្រោះម៉ាកសង់តែមឆេះ ពាក់ស្លាកលេខ រ ២២៥៨ ភព១ ជិះដោយបុរសម្នាក់ស្រវឹងស្រា និងឌុបស្រ្តីម្នាក់ ផងដែរ។

សាក្សីដែលបានឃើញហេតុការណ៍ខាងលើនេះ បាននិយាយរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ នោះគេបានឃើញបុរសរងគ្រោះ ជិះម៉ូតូឌុបស្រីស្នេហ៍ ចេញពីហាងលក់សាច់ពិសេស ឆ្លងស្តុបក្បាលថ្នល់ តាមបណ្តោយ២៧១ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូហុងដា សេ ១២៥ តាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង មិនបានមើលបុរស ឌុបស្រីស្នេហ៍កំពុងធ្វើជិះម៉ូតូ ឆ្លងផ្លូវនោះ ក៏បណ្តាលឲ្យ បុកគ្នាពេញទំហឹង ដួលរាលពេញផ្លូវ បណ្តាលឲ្យម៉ូតូ របស់ភាគីទាំងសងខាង ត្រូវរងការខូចខាតមួយផ្នែក និងបណ្តាលឲ្យមនុស្សពីរនាក់ ម្នាក់ជាម្ចាស់ម៉ូតូសេ ១២៥ និងស្រីម្នាក់ជាអ្នកជិះពីក្រោយ ម៉ូតូសង់តែមឆេះ ត្រូវរងរបួសធ្ងន់ធ្ងរ។

បន្ទាប់ពីកើតហេតុ គេបានឃើញនគរបាលចរាចរណ៍ ខណ្ឌចំការមន បានចុះមកដល់កន្លែងកើតហេតុ និងបានធ្វើការវាស់វែង អូសយកម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលខណ្ឌចំការមន ដើម្បីរង់ចាំការ ដោះស្រាយនាពេលក្រោយ។ ចំណែកជនរងគ្រោះ ត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះ ដឹកយកទៅ ព្យាបាល របួសនៅមន្ទីរពេទ្យ មិត្តភាព ខ្មែរ-សូវៀត៕
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
17 + 9 =

Additional Reports

ភ្លើងស្តុបច្រមុះជ្រូកក្បាលថ្នល់

13:34 Oct 01, 2014

ភ្លើងស្តុបច្រមុះជ្រូកក្បាលថ្នល់, 0.01 Kms

អាង​មានរថយន្ត​ឡិច​ស៊ី​ស​៤៧០​ជិះកៀរ​ម៉ូតូ​ដួល​ហើយ​ចុះ​វាយ​អ្នក​បើក​ម៉ូតូ​ទៀត

09:55 Dec 01, 2014

នៅ​ចំណុច​ស្ថានីយ​ប្រេង​ឥន្ទ​នៈ សូគី​មិច​ច្រមុះជ្រូក​ក្បាលថ្នល់, 0.02 Kms

ស្ទះចរាចរណ៍នៅលើផ្លូវ ៦០ ម៉ែត្រ

07:20 Mar 06, 2017

ផ្លូវ៦០ម៉ែត្រ, 0.02 Kms