Verified

ចេញ​ពី​ក្លិប​ជិះ​ម៉ូតូ​បញ្រ្ចាស​ទៅ​បុក​ឡាន​ស្លាប់​២នាក់

13:46 Aug 16 2012 Khan Chamkar Morn

ចេញ​ពី​ក្លិប​ជិះ​ម៉ូតូ​បញ្រ្ចាស​ទៅ​បុក​ឡាន​ស្លាប់​២នាក់
Description
ភ្នំពេញៈ បុរស​២​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​ភ្លាមៗ ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ពេល​ចេញ​ពី​ក្លិប​កម្សាន្ត​មួយ ដោយ​សារ​ជិះ​ម៉ូតូ​ទៅ​បុក​នឹង​រថយន្ត​ពេល​ទៀប​ភ្លឺ​ឆ្លង​ចូល​ថ្ងៃ​ពុធ។
មន្ត្រី​ប៉ូលិស​ចរាចរ​ខណ្ឌ​ចំការ​មន​ចុះ​អង្កេត​បាន​ឲ្យ​ដឹង​ថា ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​២​កន្លះ​ទៀប​ភ្លឺ​ឆ្លង​ថ្ងៃទី​១៥ ខែ​សីហា នៅ​លើ​វិថី​ម៉ៅសេទុង កែង​ផ្លូវ​១៩៩ ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​២​ខណ្ឌ​ចំការ​មន ។
មន្ត្រី​សុំ​មិន​ចេញ​ឈ្មោះ​នោះ​ថា ៖​«អ្នក​បើក​បរ​ម៉ូតូ​ឈ្មោះ ចំណាប់ ប្រុស អាយុ​៣២​ឆ្នាំ និង​ឈន ដូង ប្រុស អាយុ​២០​ឆ្នាំ​ជា​កម្មករ​រោង​ចក្រ​ផលិត​ទុយោ ស្នាក់​នៅ​ទួល​ក្រសាំង ស្រុក​ស្អាង​ខេត្ត​កណ្តាល បាន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង»។
សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា គេ​ឃើញ​បុរស​រង​គ្រោះ​ទាំង​២​ជិះ​ម៉ូតូ​ហុង​ដា​សេ​១១០​ពណ៌​ខ្មៅ តាម​បណ្តោយ​ផ្លូវ​១៩៩ ពី​កើត​ទៅ​លិច ដោយ​បញ្ច្រាស​ផ្លូវ​បត់​ឆ្វេង​ឡើង​ទៅ​វិថី​ម៉ៅ​សេ​ទុង ដែល​មាន​គេ​អះ​អាង​ថា ទើប​ចេញ​ពី​ក្លិប​កម្សាន្ត​លុច្ស​សារី ក៏ត្រូវ​រថយន្ត​កូរ៉ូឡា ពណ៌​ស ពាក់​ស្លាក​លេខ 2A 3209 បើកបរ​ដោយ​បុរស​ម្នាក់​បុក​ចំ​ពី​មុខ​ពេញ​ទំហឹង បណ្តាល​ឲ្យ​បុរស​រង​គ្រោះ​ទាំង​ពីរ​ស្លាប់​តែ​ម្តង។
សាក្សី​ដដែល​ថា អ្នក​បើក​រថយន្ត​ត្រូវ​គេ​ស្គាល់​ថា ជា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ ដែល​ភ្លាម​ៗ​នោះ​បាន​បើក​រថយន្ត​មក​ចត​ចោល​រួច​រត់​គេច​ខ្លួន​បាត់។ ក្រោយ​កើត​ហេតុ​រថយន្ត​និង​ម៉ូតូ​ត្រូវ​ប៉ូលិស​ចរាចរ​ផ្លូវ​គោក​រាជធានី​នាំ​យក​ទៅ​រក្សា​ទុក​រង់​ចាំ​ដោះ​ស្រាយ។
យប់​ថ្ងៃ​ដដែល ក្នុង​ខណ្ឌ​ចំការ​មន​ក៏​មាន​ករណី​ចោរ​ឆក់​កាបូប​មួយ កើត​ឡើង​នៅ​ស្តុប​១៩៩ តាម​មហា​វិថី​ម៉ៅ​សេទុង កែង​ផ្លូវ​លេខ​១៩៩ ក្នុង​ភូមិ​៥ សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី១។​មន្ត្រី​ប៉ូលិស​ព្រហ្ម​ទណ្ឌ​ខណ្ឌ​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ឌុប​សង្សារ​ជិះ​ម៉ូតូ​វីវ៉ា​ចេញ​ពី​ផ្សារ​ទំនើប​សុវណ្ណា មក​ដល់​ចំណុច​ខាង​លើ ក៏​ត្រូវ​ជន​២​នាក់ ជិះ​ម៉ូតូ​សេ​១២៥ ស៊េរី​២០១២ ពណ៌​ខ្មៅ ក្នុង​សភាព​ស្រវឹង​ជិះ​ឆាប​ឆក់​កាបូប​បាន តែ​ពួក​ចោរ​ដែល​មាន​ការ​ភ័យ​ស្លន់​ស្លោ​បាន​ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត​វីហ្គោ​នៅ​ចំណុច​ផ្លូវ​១៩៣​កែង​ផ្លូវ​៣១០​សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី១ ដួល​ប្រកាច់​ប្រកិន ត្រូវ​ពលរដ្ឋ​នាំ​គ្នា​វាយ​ទ្រម​ខ្លួន ទើប​ប្រគល់​ទៅ​ប៉ូលិស​យក​ទៅ​សាក​សួរ​នៅ​ប៉ុស្តិ៍ រួច​បញ្ជូន​បន្ត​ទៅ​ខណ្ឌ៕
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
19 + 3 =

Additional Reports

រថយន្ត ដឹក​ស្លាកប៉ានណូ ហ្វ្រាំងមិនស៊ី បួងចង្កូត បុកដើមឈើ

15:35 Oct 13, 2014

នៅចំណុច ស្តុប ផ្លូវ ម៉ៅសេទុង កែងផ្លូវលេខ ១៩៩, 0.01 Kms

នៅលើផ្លូវ១៩MC មានលក្ខណះលិចទឹក

13:37 Dec 17, 2014

នៅត្រង់ចំណុចលីសូជាតិលក់កាហ្វេបាយមាន់, 0.02 Kms