Verified

កាមរីស៊េរីបុក អាគុបកញ្ចាស់ បញ្ចប់រឿង ត្រឹម ១៧០ដុល្លារ

13:21 Aug 15 2012 Khan Daun Penh

កាមរីស៊េរីបុក អាគុបកញ្ចាស់ បញ្ចប់រឿង ត្រឹម ១៧០ដុល្លារ
Description
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរមួយ បាន កើតឡើងរវាងរថយន្ដម៉ាក កាមរីស៊េរីទំនើប តម្លៃរាប់ម៉ឺនដុល្លារបានបើកបុកម៉ូតូ ម៉ាកគុប កញ្ចាស់មួយ គ្រឿងតម្លៃសឹង មិនដល់១០០ ដុល្លារ ត្រូវបានម្ចាស់រថយន្ដកាមរីសងលុយ បញ្ចប់រឿងទៅឱ្យម្ចាស់ម៉ូតូ ចំនួន១៧០ដុល្លារ ជាថ្លៃការខូចខាតម៉ូតូនិងរបួសម្ចាស់ម៉ូតូដោយ មិនចាំបាច់ទុកយូរនាំតែសមត្ថកិច្ចអូសយក ទៅដោះស្រាយនៅកន្លែងប៉ុស្ដិ៍នោះទេ។

គ្រោះថ្នាក់ចរាចរដែលបញ្ចប់ទៅត្រឹមទឹក ប្រាក់ចំនួន១៧០ដុល្លារ ដែលមើលទៅហួស តម្លៃម៉ូតូទៅទៀតនោះបានកើតឡើង កាល ពីវេលា៩និង២០នាទីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១២ ស្ថិតនៅលើកំណាត់ផ្លូវព្រះនរោត្ដម កែងផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូន ពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេ បានឃើញរថយន្ដកាមរីស៊េរីទំនើបមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2U-6886 បើកបរក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែ ដល់ចំណុចកើតហេតុ ក៏បុកម៉ូតូម៉ាកគុបមួយ គ្រឿងពណ៌ខៀវ ពាក់ស្លាកលេខ ជ.៨៦០៧ ភព១ បណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួសរីឯម៉ូតូ រងការខូចខាតផងដែរ។

ប្រភពព័ត៌មានបានបន្ដថា ម្ចាស់ម៉ូតូដែល រងគ្រោះថ្នាក់ខាងលើនេះ ត្រូវបានគេស្គាល់ថា មានឈ្មោះគឹម នួន អាយុ២៤ឆ្នាំ ជានិស្សិត នៅសាកលវិទ្យាល័យ បញ្ញាសាស្ដ្រ ដោយ ឡែកអ្នកបើករថយន្ដ មិនត្រូវបានគេស្គាល់ អត្ដសញ្ញាណនោះឡើយ ។

បើយោងតាមប្រភពព័ត៌មាន ដោយសារ តែមិនចង់វែងឆ្ងាយ រហូតដល់សមត្ថកិច្ចនាំ យករថយន្ដនិងម៉ូតូដែលមានតម្លៃខុសគ្នាដូច មេឃនិងដី ទៅដោះស្រាយនៅ កន្លែងប៉ុស្ដិ៍ នោះ ហើយម្យ៉ាងទៀត ដោយយល់ឃើញ ថា ខ្លួនជាអ្នកខុស ទើបម្ចាស់រថយន្ដបានដក លុយពីក្នុងហោប៉ៅ ចំនួន១៧០ដុល្លារសង ដល់ជនរងគ្រោះ ជាម្ចាស់ម៉ូតូ ដើម្បីយកទៅ ព្យាបាលរបួស និងជួសជុលម៉ូតូ៕
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
11 + 10 =