Verified

តារា​កំប្លែង​ស្រី យាយ អឿន ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ពេល​ចេញ​ពី​សម្តែង​យប់

01:11 Aug 14 2012 ខណ្ឌ​ចំការមន

តារា​កំប្លែង​ស្រី យាយ អឿន ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ពេល​ចេញ​ពី​សម្តែង​យប់
Description
ភ្នំពេញៈ តារា​កំប្លែង​ស្រី​វ័យ ចំ​ណាស់ យាយ អឿន បាន​ជួប​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​ខណៈ​ជិះ​ឡាន​ជាមួយ​កូន​ប្រុស​ចេញ​ពី​សម្តែង​នៅ​ភោជនីយ​ដ្ឋាន មួយ ក្នុង​ខណ្ឌ​ចំការ​មន កាល​ពី​ម៉ោង ជាង​១១​យប់ ថ្ងៃទី ១១ សីហា បណ្តាល​ឲ្យ​របួស​តិច​តួច។

ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដែល​បើក​បរ​ដោយ​កូន​ប្រុស​ក្នុង​ដំណើរ​ទៅ​លំនៅ​ដ្ឋាន​ឯ​ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល​នេះ សាក្សី​នៅ​កន្លែង​កើត​ហេតុ​អះ​អាង​ថា បាន​ឃើញ​រថយន្ត​កូរ៉េ​មួយ​គ្រឿង​ល្បឿន​លឿន​គួរ​សម​មក​បុក​រថយន្ត​កូន​យាយ អឿន ទាំង​កំរោល។ ក្នុង​ហេតុ​ការណ៍​ដែល​កើត​ឡើង​នៅ​ចំណុច​ខាង​កើត​ចំណត​រថយន្ត​ស៊ុយ សុផាន នៅ​តាម​ផ្លូវ​ជាតិ​លេខ​១ សង្កាត់​វាល​ស្បូវ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ យាយ អឿន បាន​រង​របួស​ត្រូវ​នាំ​ទៅ​មន្ទីរ​ពេទ្យ​បាយ័ន​ព្យា​បាល​របួស​១​ម៉ោង​ដែរ។

មន្ត្រី​ប៉ូលិស​ចរាចរ​ខណ្ឌ​មាន​ជ័យ​ដែល​ចុះ​ទៅ​អន្តរា​គមន៍​ដល់​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​រថយន្ត​កាមរី​ឆ្លាម​ពណ៌​ខ្មៅ​បើកបរ​ដោយ​បុរស​ជា​កូន​តារា​កំប្លែង យាយ​អឿន ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត បន្ទាប់​ចេញ​ពី​សម្តែង​នៅ​ភោជនីយ​ដ្ឋាន​បុប្ជា​ជាយ​ដែន។

មន្ត្រី​ប៉ូលិស​រូប​នេះ បន្ត​ថា ពេល​ឡាន​យាយ​អឿន​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ ក៏​ត្រូវ​រថយន្ត​កូរ៉េ​មួយ​គ្រឿង​បើក​បញ្ច្រាស​ទិស​គ្នា ចៃដន្យ​អី​ដាច់​រ៉ូទីល​ខាង​មុខ ក៏​ជ្រុល​ចង្កូត​មក​បុក​ចំ​ចំហៀង​ពី​ខាង​មុខ​ពេញ​ទំហឹង បណ្តាល​ឲ្យ​រថយន្ត​កាមរី​ឆ្លាម​របស់​យាយ​អឿន ខូច​ខាត​មួយ​ចំហៀង​ពី​មុខ​និង​បែក​កញ្ចក់​មុខ​ខ្ទេច រីឯ​រថយន្ត​កូរ៉េ​បង្ក បាន​ផុង​កាង​ខាង​មុខ។

ប៉ូលិស​ដដែល​ប្រាប់​ថា យាយ​អឿន បាន​រង​របួស ហើយ​ភ្លាមៗ​ត្រូវ​បាន​បញ្ចូន​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​បាយ័ន​ជិត​១​ម៉ោង​ទើប​ចេញ​មក​វិញ ដោយ​សារ​តែ​ការ​ថ្លោះក និង​រង​របួស​ដៃ​ជើង។

ចំណែក​រថយន្ត​កូរ៉េ​បង្ក​ដែល​មាន​បិទ​ស្លាក​ក្រុម​ហ៊ុន​ហែប​ភី​ហ្វាម ជា​ក្រុម​ហ៊ុន​ដឹក​បន្លែ​និង​ផ្លែ ឈើ​ស្រស់​ទៅ​ដល់​គេហដ្ឋាន​ត្រូវ​ប៉ូលិស​នាំ​យក​ទៅ​រក្សា​ទុក​ជាមួយ​រថ
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
14 + 5 =

Additional Reports

ទឹកលិចមួយចំហៀងផ្លូវ

11:35 Aug 14, 2018

NR2, Phnom Penh, Cambodia, 0 Kms

កកស្ទះចរចរណ៍នៅស្ពានអាកាសក្បាលថ្នល់

08:00 Aug 03, 2016

Kbal Thnal Skybridge, Phnom Penh, Cambodia, 0.01 Kms

កកស្ទះចរាចរណ៍នៅស្ពានអាកាសក្បាលថ្នល់

07:54 Aug 18, 2016

Kbal Thnal Skybridge, Phnom Penh, Cambodia, 0.01 Kms

កកស្ទះចរាចរណ៍នៅស្ពានអាកាសក្បាលថ្នល់

07:55 Aug 19, 2016

Kbal Thnal Skybridge, Phnom Penh, Cambodia, 0.01 Kms

កកស្ទះចរាចរណ៍នៅស្ពានអាកាសក្បាលថ្នល់

07:52 Sep 16, 2016

Kbal Thnal Skybridge, Phnom Penh, Cambodia, 0.01 Kms