Verified

បាក់ឌុប​សញ្ញាបត្រ​តូច ​តែ​មាន​តម្លៃ

13:53 Aug 9 2012 phnom penh

បាក់ឌុប​សញ្ញាបត្រ​តូច ​តែ​មាន​តម្លៃ
Description
សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ​ឬ​សញ្ញាបត្រ​​បាក់ឌុប​ជា​ សញ្ញាបត្រ​​កម្រិត​ទាប​ ប៉ុន្តែ​សញ្ញាបត្រ​មួយ​នេះ​មាន​តម្លៃ​ខ្លាំង​ណាស់​​ ដើម្បី​អាច​​រៀន​បន្ត​​ និង​ឈាន​ទៅ​ធ្វើ​ការ​ងារ​ផ្សេង​ៗ​បាន។​ ដូច្នេះ​​ហើយ​ ទើប​មនុស្ស​​មួយ​ចំនួន​ នៅ​​តែ​ប្រឹង​ប្រែង​ប្រឡង​យក​សញ្ញាបត្រ នេះ​​ឲ្យ​បាន បើ​ទោះ​បី​​អ្នក​ខ្លះ​វ័យ​ជ្រេ​បន្តិច​ក្ដី​។

សិស្ស​ប្រឡង​​បំពេញ​​វិទ្យា​នៅ​ ​​មណ្ឌល​បឋម​សិក្សា និង​អនុវិទ្យាល័យ​ហ៊ុនសែន​​ចាក់​អង្រែ

ជាក់​ស្ដែង​ ចង់​បាន​បាក់ឌុប​ដើម្បី​រក​ការងារ​ធ្វើ​ យុវជន​ ប៊ុន សីលា ប្រឡង​ធ្លាក់​នៅ​ឆ្នាំ​មុន ហើយ​បាន​ប្រឡង​បំពេញ​វិជ្ជា​នៅ​ឆ្នាំ​នេះ​ បាន​ឲ្យ​ដឹង​ថា ​កាល​នៅ​រៀន​មិន​សូវ​ជា​បារម្ភ​ចំពោះ​រឿង​នេះ​ទេ ប៉ុន្តែ​ពេល​ប្រឡង​ធ្លាក់​ទើប​ដឹង​​ថា​ សញ្ញាបត្រ​នេះ​ មាន​សារសំខាន់​​ ដូច្នេះ​ឆ្នាំ​នេះ​សង្ឃឹម​ថា ​​អាច​ប្រឡង​ជាប់​ ​និង​ទទួល​បាន​សញ្ញា​បត្រ​ដើម្បី​បាន​រៀន​បន្ត​ ឬ​ចូល​ធ្វើការ​នឹង​គេ​។

ព្រះសង្ឃ​ ​​ប្រឡង​​បំពេញ​វិទ្យា​នៅ​ ​​មណ្ឌល​អនុវិទ្យាល័យ​ ហ៊ុនសែន​​ចាក់​អង្រែ

យល់​ឃើញ​ស្រដៀង​នឹង​ ​សីលា ដែរ ចង់​បាន​សញ្ញាបត្រ​ដើម្បី​ទីផ្សារការងារ នៅ​ឆ្នាំ​​២០១៥​ ​ពេល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ចាប់ផ្ដើម​​ យុវជន យឹម វណ្ណនិត អាយុ​ ២៥​ឆ្នាំ​ កំពុង​សិក្សា​នៅ​សាលា​បច្ចេកទេស បាន​មក​ប្រឡង​បំពេញ​វិជ្ជា នៅ ​អនុ​វិទ្យាល័យ ​ហ៊ុន​សែន​ចាក់​អង្រែ ​ឲ្យ​ដឹង​ថា​ “​ខ្ញុំ​បាន​ឈប់​រៀន​នៅ​ថ្នាក់​ទី​១០​ ច្រើន​ឆ្នាំ​ហើយ ដោយ​​បាន​ចាប់​យក​ជំនាញ​បច្ចេកទេស​ជួសជុល​អេឡិចត្រូនិច​​វិញ​ ប៉ុន្តែ​រយៈ​ពេល​​កន្លង​មក​នេះ​ ខ្ញុំ​ឮ​​គេ​ប្រាប់​ថា​ នៅ​ឆ្នាំ​២០១៥​ កម្ពុជា​នឹង​មាន​​លំហូរ​កម្មករ​ជំនាញ ​ពី​ប្រទេស​គេ​ និង​ទៅ​ប្រទេស​គេ​ ក្នុង​តំបន់​​ ដូច្នេះ​ទើប​​ទាមទារ​ឲ្យ​​មាន​សញ្ញាបត្រ​បាក់ឌុប​ ទើប​អាច​ចូល​​​ធ្វើការ​នៅ​ស្រុក​​គេបាន​”។

មិនខុស​​ពី​គេ​ប៉ុន្មាន​ទេ​ ចង់​បាន​សញ្ញាបត្រ​ដើម្បី​បាន​ឡើង​កាំ​ប្រាក់​ខែ​ អ៊ំ​ស្រី​ម្នាក់​ សុំ​មិន​បញ្ចេញ​ឈ្មោះ​អាយុ​ ៥៤​ឆ្នាំ​ ដែល​បាន​មក​ប្រឡង​បំពេញ​វិជ្ជា​ដែរ​នោះ ​បាន​ឲ្យ​ដឹង​ថា ​”​ខ្ញុំ​ជា​គ្រូ​បង្រៀន​នៅ​សាលា​បឋម​សិក្សា ​១​កន្លែង ​ក្នុង​រាជធានី​ភ្នំពេញ​ ដោយសារ​តែ​​គ្មាន​សញ្ញាបត្រ​បាក់ឌុប​នេះ​ ទើប​កាំ​ប្រាក់​ខែ​ឡើង​មិន​រួច​ និង​ចង់​បន្ត​យក​ថ្នាក់​បរិញ្ញាបត្រ​ក៏​មិន​បាន​ ដូច្នេះ ​ទោះបី​ជា​ខ្ញុំ​ចាស់ ​ក៏​ពិត​មែន ​ប៉ុន្តែ​ត្រូវ​បំពេញ​កម្រិត​នេះ​ឲ្យ​បាន​ដើម្បី​កុំ​ឲ្យ​សោកស្ដាយ​នៅ​ថ្ងៃ​ក្រោយ​”​។

នេះ​ជា​ថ្ងៃ​ទី​៣​ ​ដែល​ជា​ថ្ងៃ​បញ្ចប់​​ នៃ​ការ​ប្រឡង​បាក់ឌុប​នៃ​ឆ្នាំ​សិក្សា​ ២០១១-​​២០១២​នេះ​។ ​នៅ​ព្រឹក​នេះ​ សម្រាប់​ផ្នែក​វិទ្យាសាស្ត្រ​ពិត​​ ត្រូវ​ប្រឡង​លើ​មុខវិជ្ជា​ គណិតវិទ្យា និង​ភាសាបរទេស​ ចំណែក​ខាង​សង្គម​​​ ត្រូវ​ប្រឡង​ភាសាខ្មែរ​ និង​ ភាសាបរទេស៕
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
20 + 7 =

Additional Reports

Settlement Name : Prek Tanou

00:00 Jul 18, 2017

Chak Angrea Leu , Mean Chey, 0.04 Kms

Preak Tanou

00:00 Jun 06, 2012

Chak Angreleo, Meanchhey, 0.05 Kms

គំនរសំរាមនៅជិតផ្លូវ៦០ ម៉ែត្រ

09:08 Feb 14, 2019

Unnamed Road, Phnom Penh, Cambodia, 0.07 Kms

Akphiwat Preak Tanou

00:00 Jun 06, 2012

Chak Angreleo, Meanchhey, 0.08 Kms