Verified

អគារ​ការិយាល័យ​ថ្មី​កម្ពស់​១០​ជាន់​កំពុង​ស្ថាបនា​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម

15:40 Aug 9 2012 Norodom Blvd, Khan Daun Penh

អគារ​ការិយាល័យ​ថ្មី​កម្ពស់​១០​ជាន់​កំពុង​ស្ថាបនា​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម
Description
Thursday, 09 August 2012 ស៊ីវ ម៉េង

ភ្នំពេញៈ អគារ​ការិយាល័យ​ថ្មី​មួយ​កម្ពស់​១០​ជាន់​ នឹង​លេច​រូប​រាង​របស់​ខ្លួន​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ នៅ​ដំណាច់​ឆ្នាំ​២០១៣​ ខាង​មុខ​នេះ​។
ម្ចាស់​អគារ​ដែល​មាន​ទីតាំង​នៅ​ជិត​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​រូប​នេះ​ បាន​និយាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា អគារ​កម្ពស់​១០​ជាន់​ថ្មី​នេះ​នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ធ្វើ​ជា ការិយា​ល័យ​ និង​អាផាត​មិន ដោយ​៣​ជាន់​ខាង​លើ​សម្រាប់​ធ្វើ​ជា​អាផាតមិន​ស្នាក់​នៅ និង​៧​ជាន់​ខាង​ក្រោម​នឹង​ត្រូវ​ទុក​សម្រាប់​ធ្វើ​ជា​ការិយាល័យ​ជួល​។​
លោក​បន្ត​ថា ​រហូត​មក​ដល់​ពេល​នេះ​លោក​មិន​ទាន់​ទទួល​បាន​អតិថិជន​មក​កក់​នៅ​ឡើយ​ទេ​ ព្រោះ​អគារ​នេះ​កំពុង​ដំណើរ​ការ​សាង​សង់​។
លោក​បាន​និយាយ​ថា​៖​«​រហូត​មក​ដល់​ពេល​នេះ​ខ្ញុំ​មិន​ទាន់​បាន​ដាក់​ឈ្មោះ​ អគារ​នេះ​នៅ​ឡើយ​ទេ ហើយ​ក៏​មិន​ទាន់​បាន​គិត​អំពី​ចំនួន​ទឹក​ប្រាក់​ច្បាស់​លាស់​ដែល​ត្រូវ​ ចំណាយ​នោះ​ដែរ ប៉ុន្តែ​ខ្ញុំមាន​ច្បាប់​ពី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​រួច​ហើយ​»​។ តែ​ទោះ​បី​ជា​យ៉ាង​ណា​លោក​បាន​ប្រាប់​ថា លោក​មិន​ទាន់​ដឹង​ច្បាស់​ថា ការ​កសាង​អគារ​ការិយាល័យ​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​នេះ​ អាច​នឹង​បាន​ទទួល​ជោគជ័យ​ឬយ៉ាង​ណា​នោះ​ទេ​។
លោក ខាត់ សុវណ្ណ នាយក​គ្រប់គ្រង​ក្រុមហ៊ុន CamTop ​Property ​Group ​បាន​ប្រាប់​ថា ​អគារ​សម្រាប់​ការិយាល័យ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ល្អ​ជាង​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនីវង្ស ព្រោះ​នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​មិន​សូវ​មាន​បញ្ហា​ចំណត​យាន​យន្ត​ច្រើន​នោះ​ ទេ ទោះ​បី​ជា​អគារ​ការិយាល័យ​ទាំង​នោះ​ស្ថិត​ក្នុង​លំដាប់ B ​ក៏​ដោយ​។​ លោក​ប្រាប់​ទៀត​ថា តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនីវង្ស​ក្រៅពី Canadia ​Tower​, Phnom ​Penh​Tower ​និង ​Wathanak​ Tower ការិយាល័យ​ផ្សេងៗ​ទៀត​មិន​សូវ​មាន​នោះ​ទេ។
លោក​បន្ត​ថា​៖​«​អគារ​ការិយាល័យ​លំដាប់ A​ មិន​សូវ​មាន​អ្នក​រក​ជួល​ច្រើន​ទេ ដោយ​សារ​វា​មាន​តម្លៃ​ថ្លៃ​ បើ​ទោះ​បី​ជា​មាន​ក្រុម​ហ៊ុន​ជា​ច្រើន​ចាប់​អារម្មណ៍​ក៏​ដោយ ហេតុ​នេះ​ការិយាល័យ​លំដាប់ B ដែល​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​មាន​តម្រូវ​ការ​ច្រើន​ជាង​»។
ទាក់​ទង​នឹង​បញ្ហា​អគារ​ជួល​ទាំង​នេះ លោក សេន ច័ន្ទរាត្រី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ស៊ីអីអេ​បាន​និយាយ​ថា​ មហាវិថី​ព្រះ​នរោត្តម មាន​ភាព​ល្អ​សម្រាប់​ផ្នែក​ធនាគារ​ ចំណែក​មហាវិថី​មុនីវង្ស​ ល្អ​សម្រាប់​ការិយាល័យ​សម្រាប់​ជួល៕
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
10 + 4 =

Additional Reports

New Office Building Has Been Constructing

10:12 May 16, 2013

Preah Norodom Blvd, Phnokm Penh, 0.01 Kms

Preah Norodom Blvd is Blocked

08:39 Sep 16, 2013

Preah Norodom Blvd, Phnom Penh, 0.01 Kms

Secretariat of State Civil Aviation

00:00 Nov 07, 2012

Sangkat Chey Chumneas, Khan Chamkarmon, 0.02 Kms

Frangipani Fine Arts Hotel

19:25 Feb 16, 2012

Doun Penh, 0.03 Kms