Verified

ម្នាក់ស្លាប់ ម្នាក់រងរបួសធ្ងន់ ដោយរថយន្ត ដឹកខ្សាច់បុក ហើយកិន

00:22 Aug 8 2012 ខណ្ឌ​មានជ័យ

ម្នាក់ស្លាប់ ម្នាក់រងរបួសធ្ងន់ ដោយរថយន្ត ដឹកខ្សាច់បុក ហើយកិន
Description
បុរសម្នាក់ ក្នុងចំណោម២នាក់ ត្រូវស្លាប់បាត់បង់ជីវិត នៅនឹងកន្លែង និងម្នាក់ទៀត រងរបួសធ្ងន់ធ្ងរ បន្ទាប់ពីរថយន្តធុនធំមួយ គ្រឿង ដឹកដីខ្សាច់ បានបើក លឿន ហើយជ្រុលបុកម៉ូតូវីវ៉ាពីក្រោយពេញទំហឹងកាលពីវេលាម៉ោង ២៣និង ៥០នាទីយប់ថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១២ នៅចំណុចផ្លូវជាតិលេខ២ ទល់មុខផ្ទះលេខ ១០៦៩ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះដែល ស្លាប់បាត់បង់ ជីវិតយ៉ាងអណោចអធ័មខាងលើនេះ ឈ្មោះ ពិន ប៊ុនលាភ អាយុ ២៨ ឆ្នាំ មានស្រុកកំណើតនៅភូមិ ៨ ឃុំកោះសំរោង ស្រុកកំពុងសៀម ខេត្តកំពង់ចាម និងម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1J- 0649 ។ ចំណែករថយន្តបង្កហេតុម៉ាកកាម៉ាស់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣B ១៩៩៧ អ្នកបើកបរបានរត់គេចខ្លួន ចោលរថយន្ត។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេ ឃើញជនរងគ្រោះពីរនាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា យ៉ាងលឿន ចុះពីស្ពានអាកាសក្បាលថ្នល់ ក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ ផ្លូវលេខ២ ខណៈមានរថយន្តបង្កហេតុ ម៉ាកកាម៉ាស់ ដឹកដីខ្សាច់មួយគ្រឿង បានបោះពួយយ៉ាងលឿន តាមក្រោយ ម៉ូតូជនរងគ្រោះ។សាក្សីបន្តថា លុះជិះមកដល់ចំណុចកើត ហេតុខាងលើនេះ មិនដឹងថា មានរឿងអ្វីនោះទេ បានជារថយន្តបង្កហេតុបាន ជ្រុលល្បឿនទៅបុកម៉ូតូជនរងគ្រោះពីក្រោយពេញទំហឹង ហើយរថយន្តកិនចំក្បាល បុរសឈ្មោះ ពិន ប៊ុនលាភ ខ្ទេចក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀត ដែលជិះពីក្រោយបានហក់ ចុះពីលើម៉ូតូរបួសជើងម្ខាង។ ប្រភពដដែលបានបន្តថា បន្ទាប់ពីកើតហេតុនោះម្ចាស់រថយន្តបង្កបានចុះរត់គេចខ្លួន ចោលរថយន្ត ។

ក្រោយពីកើតហេតុនគរបាលចរាចរណ៍មានជ័យ បាន ចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងបញ្ជូន រថយន្តបង្ក ព្រមទាំងម៉ូតូជនរងគ្រោះទៅ រក្សា ទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយ នាពេលក្រោយ។ ចំណែកសពជនរង គ្រោះត្រូវ បានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី និងអ្នករងគ្រោះត្រូវដឹក បញ្ជុនទៅព្យាបាលរបួសនៅមន្ទីរពេទ្យ។

គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តបង្កហេតុបើកបរលើសល្បឿនកំណត់ហើយគ្មានការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យមានហេតុ ការណ៍នេះកើតឡើង ៕
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
14 + 4 =