Verified

រថយន្ត ហាយឡែនឌ័រ ពន្លះម៉ូតូសេ១២៥ បណ្តាលឲ្យ យុវជនម្នាក់ រងរបួសធ្ងន់ធ្ងរ

00:14 Aug 8 2012 Khan Chamkar Morn

រថយន្ត ហាយឡែនឌ័រ ពន្លះម៉ូតូសេ១២៥ បណ្តាលឲ្យ យុវជនម្នាក់ រងរបួសធ្ងន់ធ្ងរ
Description
ភ្នំពេញ ៖ រថយន្តហាយឡែនមួយគ្រឿង ដែលជិះគ្នាបីទៅបួននាក់ បានបោះពួយយ៉ាងលឿន ជ្រុលចង្កូតពន្លះម៉ូតូ សេ១២៥ ដែលជិះម៉ូតូម្នាក់ឯង ច្រាសទិសគ្នា ពេញទំហឹងដែលបណ្តាលឲ្យម្ចាស់ រងរបួសបែកក្បាល។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ២២និង៤០នាទីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១២ នៅចំណុចទល់មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត តាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

បើតាមប្រភពព័ត៌មានពី នគរបាលចរាចរ ដែលចុះទៅវាស់វែង ដល់កន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្កហេតុម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-6552 ជិះគ្នាបួននាក់។ ចំណែកម៉ូតូជនរងគ្រោះ ម៉ាកសេ១២៥ ពណ៌ខ្មៅស៊េរី ឆ្នាំ២០១២ គ្មានស្លាកលេខ ជិះម្នាក់ឯង។

សាក្សីដែលបានឃើញហេតុការណ៍ នេះបាននិយាយប្រាប់ សមត្ថកិច្ចថាមុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកសេ ១២៥ ម្នាក់ឯង ក្នុងទិសដៅពីជើង ទៅត្បូង តាមបណ្តោយផ្លូវលេខ២៧១ ដោយបានបើកក្នុង ល្បឿនយ៉ាងលឿន ហាក់បីដូចជាផ្លូវមួយគេទិសដាច់ សម្រាប់ជិះម្នាក់ឯងអញ្ចឹង។ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកហាយឡែន ដែលកំពុងបើកក្នុងទិសដៅ ច្រាសគ្នា ជាមួយម៉ូតូជនរងគ្រោះ មិនដឹងថាមានរឿងអ្វីស្រាប់តែមក ដល់ចំណុចមុខមន្ទីរ ពេទ្យរុស្ស៊ី នេះក៏ជ្រុលចង្កូតបុកម៉ូតូ ពេញទំហឹងតែម្តង ដែលបណ្តាលឲ្យ យុវជនជាម្ចាស់ម៉ូតូហោះផ្លោង បោកក្បាលទៅថ្នល់ រងរបួសធ្ងន់ធ្ងរ ចំណែកម៉ូតូវិញ នោះត្រូវរងការខូចខាតមួយផ្នែក។

ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវគេដឹកបញ្ជូនទៅព្យាបាលរបួស នៅមន្ទីរពេទ្យ។ ចំណែករថយន្តបង្កហេតុ និងម៉ូតូជនរងគ្រោះ ត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីដោះស្រាយ តាមផ្លូវច្បាប់។ ព្រោះដោយសារតែចរចាតម្លៃគ្នាមិនត្រូវ ដោយភាគីខាងម៉ូតូបានទារសំណង ចំនួន៤០០ដុល្លារ ថ្លៃព្យាបាលរបួស ធ្វើម៉ូតូឡើងវិញ តែភាគីរថយន្តមិនព្រមសង៕
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
17 + 10 =

Additional Reports

កកស្ទះចរាចរណ៍នៅផ្លូវ ២៧១

08:11 Nov 13, 2018

ផ្លូវ ២៧១​, 0.01 Kms

Traffic jam on St.271

13:10 May 23, 2018

Street 271, Phnom Penh, Cambodia, 0.01 Kms

ស្ទះចរាចរណ៍នៅទល់មុខពេទ្យមិត្តភាពខ្មែរសូវៀត

11:46 Nov 21, 2016

289 មហាវិថី ខេមរៈភូមិន្ទ (២៧១), Phnom Phen City, Cambodia, 0.02 Kms