Verified

រថយន្តប៉ាហ្សេរ៉ូ ជនជាតិឥណ្ឌា ស្រវឹងបើកបុករថយន្តដឹកទឹកកក ធ្លាក់ទឹកកករាយពេញថ្នល់

11:09 Aug 3 2012 ខណ្ឌ ទួលគោក

Description
រាជធានីភ្នំពេញ ៖ រាជ​ធានី​ភ្នំពេញ​ ៖មាន​​ករណី​​គ្រោះ​ថ្នាក់​ចរាចរណ៍​​រវាងរថយន្ត​ប៉ា​ហ្សេ​រ៉ូ​​បើក​បរ​ដោយ​ជន​ជាតិ​ឥណ្ឌា​ ស្រវឹង​ជោក​​ទៅបុក​ជាមួយ​រថយន្ត​ដឹក​ទឹក​កក​បណ្តាល​ឱ្យ​ធ្លាក់​ទឹក​កក​រាយ​ពេញ​ផ្លូវ ​ចំណែក​បុរស​ជនជាតិ​ឥណ្ឌា​របួស​បែក​​​មាត់​ ​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣ ​សីហា ​តាម​ផ្លូវ​លេខ​១៨២​ ​កែង​ផ្លូវ​លេខ​២៦១ ​ចំណុច​ស្តុប​ម្តុំ​ភោជ​នីយ​ដ្ឋាន​​ទី​ក្រុង​បៃតង​ ​ស្ថិត​​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​២ ​ខណ្ឌ​ទួល​គោក​ ។

អ្នក​បើក​រថយន្ត​ដឹក​ទឹក​កក​ឈ្មោះ​ឆៃ​យ៉ា ​ភេទប្រុស ​អាយុ​២៣​ឆ្នាំ ​ស្នាក់​នៅ​សង្កាត់​គីឡូ​ម៉ែត្រលេខ​៦ ​ខណ្ឌ​ឫស្សី​កែវ ​បើក​រថយន្ត​ដឹក​ទឹក​កក​ពី​សិប្បកម្ម​គីឡូម៉ែត្រ​លេខ​៦ ​យកទៅ​ដាក់​ឱ្យ​ម៉ូយ​នៅខណ្ឌ​ទួល​គោក ​។ ​ទឹក​កក​ក្នុងរថយន្ត​ទាំង​អស់​មាន​៧០​ដើម​ ​។ ចំណែក​បុរស​ជន​ជាតិ​ឥណ្ឌា​មិន​ស្គាល់​អត្ត​សញ្ញាណ​បានប្រកែក​ថា​​រូបគាត់​មិន​មែន​ជាអ្នក​បុក​​ទេ​​ ​ដោយ​សារ​រថយន្តរបស់​គាត់​បើក​លើ​ផ្លូវអាទិភាព ​ហើយ​​រថយន្ត​ដឹក​ទឹកកក​បើក​ឆ្លង​ផ្លូវ ​។ ​​
News Source Link
http://www.khmerload.com/
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
14 + 5 =

Additional Reports

ស្តុបផ្សារដេប៉ូ

11:06 May 01, 2015

ស្តុបផ្សារដេប៉ូ, 0.02 Kms

នៅលើផ្លូវ២១៨កែង ២៦១ផ្លូវដែលអាក្រក់

11:01 Jan 08, 2015

នៅត្រង់ ចំណុច មុខភោជនីយដ្ឋាន សុគ្ធ, 0.02 Kms

នៅលើផ្លូវ២១៨កែង ២៦១ មានស្ថានភាព មិនល្អពិបាកធ្វើដំណើរ

08:18 Jan 23, 2015

នៅត្រង់ចំណុច បន្ទប់ពិគ្រោះនិងព្យាបាលជំងឺទូទៅ វិជ្ជាបណ្ឌិត ណូ សុភា ធ្វើការនៅមន្ទីពេទ្យព្រះកុសម្ពះ, 0.02 Kms