Verified

ជិះម៉ូតូបុកបង្កាន់ដៃស្ពានអាកាស៧មករា របួសធ្ងន់២នាក់

01:39 Jul 30 2012 Khan Toulkok

Description
យុវជន​២​នាក់​ជិះ​ម៉ូតូ​ស្មាស់​​មក​ពី​ផ្លូវ​កម្ពុជា​ក្រោម​​ឡើង​ទៅលើ​ស្ពាន​អាកាស​៧​មករា ​​ក្នុង​សភាព​ស្រវឹង​​ទោរ​ទាំង​២ ​បើក​ក្នុង​ល្បឿន​លឿន​រេ​​ពេញ​ស្ពាន ក៏​ជ្រុល​ចង្កូត​ទៅ​បុក​បង្កាន់​ដៃ​ស្ពាន បណ្តាល​ឱ្យ​​​ម៉ូតូ និង​​មនុស្ស​ខ្ទាត​​ចេញពី​គ្នា​​​ប្រមាណ​៣​ម៉ែត្រ​​រង​របួស​ធ្ងន់​ទាំង​២​នាក់​​កាល​ពី​វេលា​ម៉ោង​៣​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​​ទី​២៩ កក្កដា ២០១២ ​ត្រង់ចំណុច​​លើ​ស្ពាន​អាកាស​​៧មករា ស្ថិត​ក្នុងសង្កាត់​​ទឹក​ល្អក់​១ ខណ្ឌ​ទួល​គោក។
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
19 + 8 =