Unverified

កូរ៉ូឡា បុករះ រថយន្ត 3គ្រឿង បញ្ចប់សំណង 600ដុល្លារ

13:32 Jul 20 2012 Khan Toulkok

កូរ៉ូឡា បុករះ រថយន្ត 3គ្រឿង បញ្ចប់សំណង 600ដុល្លារ
Description
ភ្នំពេញ ៖ រថយន្តកូរ៉ូឡា ពណ៌ខ្មៅ 1គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2A-0022 បើកដោយបុរសឈ្មោះ បាន រ៉ាដូ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ហើយបត់ចូលផ្លូវលេខ 259 ស្រាប់តែមានរថយន្តម៉ាក Prush បើកចេញពីផ្លូវលេខ 259 ឡើងមកផ្លូវសហព័ន្ធរុស្ស៊ី ធ្វើឱ្យរថយន្តកូរ៉ូឡាជាន់ហ្វ្រាំង តែបែរជាច្រឡំជាន់ហ្គែ ក៏ជ្រុលទៅបុករថយន្ត Prush ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Q-4382 ពេញទំហឹង រួចបន្តទៅបុករះរថយន្តឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Q-2105 និងរថយន្តស្តារិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2P-0113 ដែលចតនៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យរងការខូចខាតដូចគ្នា កាលពីវេលាម៉ោង 9និង40 នាទី ព្រឹកថ្ងៃទី19 ខែកក្កដា ស្ថិតក្នុងសង្កាត់ទឹកល្អក់1 ខណ្ឌទួលគោក នេះបើតាមការអះអាងពីមន្រ្តីនគរបាលចរាចរណ៍ ខណ្ឌទួលគោក ។

នាយរងផ្នែកចរាចរណ៍ ខណ្ឌទួលគោក លោក ប៊ុន ណាន បាននិយាយថា ម្ចាស់រថយន្តបង្កគឺឈ្មោះ បាន រ៉ាដូ ភេទប្រុស អាយុ ២៦ឆ្នាំ ជាជាងអ៊ុតសក់ ស្នាក់នៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ក្រោយពីកើតហេតុ ខាងម្ចាស់រថយន្តរងគ្រោះទាំង៣ បានទាមទារសំណងម្នាក់ ២០០ដុល្លារ ជាការបញ្ចប់សាច់រឿង ពោលគឺសរុបទាំងអស់ 600ដុល្លារ ៕
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
15 + 5 =

Additional Reports

ស្ទះចរាចរណ៍នៅតាមបណ្ដោយមហាវិថី សហព័ន្ធរុស្ស៊ី

09:43 Sep 07, 2018

ផ្លូវ សហព័ន្ធរុស្ស៊ី, 0.04 Kms

Pochentong Children Park

00:00 Jul 26, 2012

Confedoration de la Russie, 0.06 Kms

Team Line

13:07 Jan 11, 2013

Pochentong, Phnom Penh, Cambodia, 0.06 Kms

Pochentong Park and Playground

13:21 Mar 02, 2012

Along Russian Boulevard, 0.07 Kms

ស្ទះចរាចរណ៍នៅតាមផ្លូវសហព័ន្ធរូស្សី

09:55 Nov 12, 2018

Confederation de la Russie , Phnom Penh , Cambodia, 0.07 Kms