Verified

ស្ដាប់​ករណី​កូន​ឧកញ៉ា​បុក​គេ​ស្លាប់!

13:47 Jul 20 2012 Khan Sensok

Description
បុរស​វ័យក្មេង​ប្រើ​ឡានLexus470ដែល​គេ​មិនបាន​បញ្ចេញ​ឈ្មោះ​សោះ​នោះ ត្រូវ​បាន​ពលរដ្ឋ​រួមគ្នា​ស្ទាក់ ព័ទ្ធ​បន្ទាប់​ពី គេ​ព្យាយាម​ដក កាំភ្លើង​ចេញ​និង​ទូរស័ព្ទ​រក​អន្តរា គម​នៅ បន្ទាប់ពី​បាន​បុក​អ្នក​ធ្វើដំណើរ​ដូចគ្នា​ពីរ​នាក់​បណ្ដាល​អោយ​ម្នាក់​ស្លាប់​នឹង​ម្នាក់​ទៀត​របួស​ធ្ងន់។បុរស​កូន​អ្នក​មាន​ប្រាក់​បរិច្ចាគ​ស្ថាបនា​ដល់​សង្គម​ម្នាក់(​ឧកញ៉ា)​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោយ​ពី​ព្យាយាម​បង្ហាញ​អាវុធ​​សំញែង​នៅ ក្រោយ​ពី​ខ្លួន​បាន​បង្ក​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ មួយ។ដោយ​មិនព្រម​ចុះ​មក​ដោះស្រាយ​ក៏​ដូចជា​នាំ​អ្នក​របួស ទៅ​សង្គ្រោះ​សោះ បុរស​ម្ចាស់ ឡាន​Lexusបាន​ព្យាយាម​រត់​គេច​បាន​ចម្ងាយ ប្រមាណ​ជាង​ 100ម៉ែត្រ តែដោយ​សារ​ប្រជាពលរដ្ឋ​​មើល​ទៅមិន​ពេញ​ភ្នែក​នោះ ក៏​បាន​នាំគ្នា​ព័ទ្ធ​ស្ទាក់ចាប់​មកវិញ​ដែល​ធ្វើ​អោយ​បុរស​នេះ សម្រេចចិត្ត​បោះ​កាំភ្លើង​របស់ខ្លួន​ចោល​កណ្ដាល​ភាព​ខឹង​សម្បារ​របស់​អ្នក​ឃើញ​ហេតុការណ៍។

ករណី​បង្ករ​គ្រោះ​ថ្នាក់ចរាចរណ៍​នោះ​កើត​ឡើង​កាល​ពីយប់​ថ្ងៃ​ទី25 មិ​ថុនា នៅ​​បណ្ដោយ​ផ្លូវ៥៦៦ កែង​នឹង​​វិថី​គីម​អ៊ីល​ស៊ុង ទល់​មុខ​ស្ថា​នីយ ប្រេង​ឥន្ធនៈ​តូតាល់ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួល​គោក​ក្បែរ​សាលា​បឋម​សិក្សា​ទួលគោក​ដោយ​បុរស​នោះ​បាន​បើក​រថយន្ត​លុច្ស​ស៊ីស្ស​របស់​ខ្លួន បុក​បុរស​២នាក់ បណ្តាល​ឲ្យ​ម្នាក់ស្លាប់ និង​ម្នាក់​ទៀត របួស​បាក់​ដៃ​បាក់​ជើង ។

សាក្សី​នៅ​កន្លែង​កើត​ហេតុ ត្រូវ​បាន​ស្រង់សម្តីមកថា ជន​រងគ្រោះទាំង​២នាក់​ជិះ​ម៉ូតូ សង់​សេ១​២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ កំពត 1C-8347 ត្រូវ​រថយន្ត​លុច្សស៊ីស​៤៧០ ស្លាក​លេខ ភ្នំពេញ 2J-0161ពណ៌​ខ្មៅ បុក​បណ្តាល​ឲ្យ​យុវជន ឈ្មោះ ហង្ស សុវណ្ណ ហៅ ប៉ោង​ស្លាប់ ​នៅ​នឹង​កន្លែង​និង​ម្នាក់​ទៀតឈ្មោះ ប៉ុម មករា អាយុ ២២ឆ្នាំរង​របួស​ជា​ទម្ងន់។ ជនរងគ្រោះ​ទាំងពីរ​នាក់ត្រូវបានគេដឹងថា​​ស្នាក់​នៅភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

គ្មាន​ព័ត៌មាន​លំអិត​ត្រូវ​បាន​គេ​ទម្លាយ​ចេញ​ពិស្តា​ទាក់ទង​នឹ​ង​ករណី​នេះ​ទេ ថា​តើ​បុរស​នោះ​មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​ដែរ​រឺ​អត់ ហើយ​ត្រូវ​បាន​ដោះលែង​ស្ងាត់ៗ​បាត់​ទៅ​ហើយ​រឺ​កំពុង​​ប្រឈមមុខ​ចំពោះ​ច្បាប់។

កុំ​ថា​ឡើយ​រូបថត​អ្នក​បង្ក​ហេតុ សូម្បី​​អត្តសញ្ញាណ​ផ្សេង​ទៀត​ដូចជា​ឈ្មោះ​ក្តី មិន​ត្រូវ​បាន​គេ​បង្ហើប​អោយ​ដឹង​ឡើយ។ សាក្សី​និយាយ ថា​គេ​ក៏​បាន​ឃើញ​អន្តរា គម​ពី​មន្ត្រី​ខណ្ឌ​គ្រាក់ៗ​ក្នុង​ហេតុការណ៍​នោះ​ផង។ តើ​អ្នកប្រព្រឹត្តល្មើស​មក​ពី​គ្រួសារ​អ្នកក្រ​វិញ​អាច​មាន​វាសនា​បែប​នេះ​ដែរ​ទេ?នេះ​ជា​សំណួរ​ដែល​ពលរដ្ឋ​ឃើញ​ហេតុការណ៍​សួរ​មក Sabay កាល​ពី​ម្សិលមិញ? Sabay សុំ​កប់យោបល់​មួយ​គ្រា​សិន​ព្រោះ​ទាក់ទង​ទៅ​ចៅ​សង្កាត់​បឹង កក់​ពីរ​ដែល​ទើប​ជាប់​ឆ្នោត​ថ្មីៗ​អត់​ទាន់​បាន​សោះ​តាំងពី​ម្សិលមិញ​មក​នេះ​!
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
13 + 1 =