Unverified

របាំងចែកទ្រូងផ្លូវ រងគ្រោះស្ទើរ រាល់យប់ ព្រោះ ផឹកស៊ីស្រវឹង ពេលរាត្រី

13:44 Jul 20 2012 Khan Toulkok

របាំងចែកទ្រូងផ្លូវ រងគ្រោះស្ទើរ រាល់យប់ ព្រោះ ផឹកស៊ីស្រវឹង ពេលរាត្រី
Description
ភ្នំពេញៈ របាំងចែកទ្រូងផ្លូវនៅរាជធានីភ្នំពេញ ត្រូវបានរងគ្រោះខ្ទេចខ្ទាំ ស្ទើរតែរាល់រាត្រី ព្រោះតែក្រុមអ្នកមាន លុយ មានរថយន្តទំនើបជិះ នាំគ្នាដើរលេងផឹកស៊ីស្រវឹង ហើយយកផ្លូវសាធារណៈជាទីលានប្រណាំងជាក់ស្តែងនៅវេលាម៉ោង ១១ និង៣០នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១២ របាំងថ្មចែកទ្រូងផ្លូវស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ត្រូវបានរថយន្តពីរគ្រឿងបុក ជាបន្តបន្ទាប់បណ្តាលឲ្យបាក់អស់៤កំណាត់។មន្រ្តីនគរបាលចរាចរណ៍ខណ្ឌទួលគោក បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើមានរថយន្ត CRV មួយ គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2D-0648 ដែលម្ចាស់របស់វាបើកបរក្នុងទិសដៅពីកើតទៅលិច ដែលគេសង្ស័យថា មានអាការស្រវឹងនោះ បានជ្រុលទៅបុករបាំងចែកទ្រូងផ្លូវនៅ តាមបណ្តោយផ្លូវកម្ពុជាក្រោម ជិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ស្រាប់តែមួយសន្ទុះក្រោយមក មាន រថយន្តកាមរីមួយគ្រឿងទៀត ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2P-4129 ត្រូវបានម្ចាស់របស់វាបើកមកបុក ពីក្រោយរថយន្ត CRV បន្ថែមទៀត បណ្តាលឲ្យមនុស្សផ្អើលមើលស្ទះចរាចរណ៍ទាំងយប់។មន្រ្តីនគរបាលដដែលនេះ បន្តថា ក្រោយពេលបង្កហេតុហើយនោះ ម្ចាស់រថយន្តទាំងពីរគ្រឿងខាងលើ ដែលគេ មិនស្គាល់អត្តសញ្ញាណនោះ បាននាំគ្នាចុះពីរថយន្តគេចខ្លួនបាត់អស់ទៅ។ក្រោយពេលត្រួតពិនិត្យ និងវាស់វែង រថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅសាលារាជ ធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ។
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
12 + 9 =

Additional Reports

ស្ថានភាពមហាវិថីកម្ពុជាក្រោម(១២៨)

10:02 Feb 22, 2018

128 Kampuchea Krom Blvd (128), Phnom Penh, Cambodia, 0.01 Kms

Street 225 is not Safe to Walk

09:48 Mar 14, 2014

Street 225, Phnom Penh, 0.03 Kms

Potholes at Street 134

10:51 Sep 10, 2013

Street 134, Phnom Penh, 0.05 Kms

Le President Hotel

13:32 Aug 17, 2012

Khan Tuol Kork, 0.05 Kms