Verified

ក្រុមហ៊ុនជប៉ុនបានចាប់អារម្មណ៍វិនិយោគ ពិសេសលើការប្រមូលសំរាមនៅកម្ពុជា

08:23 Feb 13 2020 Phnom Penh

Description
កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ កិច្ចជំនួបសម្ដែងការគួរសមជាមួយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជណាចក្រកម្ពុជា នឹងលោក ឯកឧត្តម មីកាមី ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកអគ្គរាជទូតជប៉ុន បានមានប្រសាសន៍ថា ជប៉ុនមានក្រុមហ៊ុនរបស់ខ្លួនចំនួន ៣ បានចាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា ជាពិសេសលើការប្រមូលសំរាមនៅកម្ពុជា លើសពីនេះទៀតក្រុមហ៊ុនទាំងនេះក៏នឹងចូលរួមចំណែកដេញថ្លៃក្នុងការប្រមូលសំរាមនៅកម្ពុជាផងដែរ ដើម្បីជួយដោះស្រាយបញ្ហាសំរាមក្នុងរាជធានីភ្នំពេញ។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីក៏បានមានប្រសាសន៍បន្លែមទៀតថា “នៅពេលនេះរាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ចកំពុងតែដាក់ការប្រមូលសំរាមនេះស្ថិតនៅក្នុងអន្តរកាល ព្រោះថាក្រុមហ៊ុនចាស់ពុំអាចទទួលការងារនេះបានទៀតទេ ដោយសារទីក្រុងភ្នំពេញមានការរីកធំ ពីប្រមាណ៣០០គីឡូម៉ែត្រការ៉េ ទៅ ៦០០គីឡូម៉ែត្រការ៉េ ហើយនៅពេលដ៏ខ្លីខាងមុខនេះ ស្ថាប័នទាំងពីរគឺ សាលារាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងដាក់ឲ្យដេញថ្លៃ ដូច្នេះក្រុមហ៊ុនជប៉ុន ដែលមានចំណាប់អារម្មណ៍ គប្បីចូលដេញថ្លៃ ដើម្បីជួយដល់ការប្រមូលសំរាមនេះ”៕

គួររំលឹកផងដែរថា ក្នុងជំនួបសម្តែងការគួរសមនេះ ជប៉ុនក៏បានផ្តល់ជំនួយទៅលើវិស័យទឹកស្អាត វិស័យចំរោះទឹក វិស័យដោះមីន នឹងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងជំនួយប្រាក់ថរិកាដល់កម្ពុជាក្នុងការទិញរថយន្តនិងសម្ភារៈ សម្រាប់ការប្រើប្រាស់ក្នុងការរៀបចំកិច្ចប្រជុំអាស៊ានក្នុងឆ្នាំ២០២២ ខាងមុខនេះ។
Credibility: UP DOWN 0
Leave a Comment
Name:
Email:
Comments:
Security Code:
19 + 10 =