Verified

មូលហេតុផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីទី4

01:47 Jun 12 2017 សង្កាត់ដង្កោ, សង្កាត់ជើងឯក, សង្កាត់ព្រៃស, សង្កាត់ចោមចៅ

Description
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ នៅវេលាម៉ោង១២ៈ០៣នាទីថ្ងៃត្រង់ អគ្គិសនីកម្ពុជាបានធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីទី៤(GS4-F13) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប៉ុងខ្សែបណ្តាញតង់ស្យុងមធ្យម(MV)ចូលប៉ុស្តិ៍ត្រង់ស្វូរថ្មី ដែលមានទីតាំងស្ថិតនៅតាមចំនួនដូចជា៖ (១)ផ្លូវលេខ២១៧ ផ្លូវចំការដូង ភូមិខ្វា ភូមិសំបួរ សង្កាត់ដង្កោ (២)ផ្លូវទៅស្ពានព្រែកជ្រៃ ភូមិព្រែកប្រណាក ភូមិព្រែកថ្លឹង សង្កាត់ជើងឯក (៣)ភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ (៤)ភូមិទួលពង្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចរន្តអគ្គិសនីនឹងមានប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៣ៈ៤០នាទីរសៀល។
Credibility: UP DOWN 0