Unverified

អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋ លក់គ្រឿងសង្ហារឹម នៅខណ្ឌសែនសុខបានរលត់ហើយ, សមត្ថកិច្ចប្រើឡានទឹកអស់៦គ្រឿង បាញ់ពន្លត់​

13:40 Apr 21 2017 សង្កាត់ភ្នំពេញថ្មី

អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋ លក់គ្រឿងសង្ហារឹម នៅខណ្ឌសែនសុខបានរលត់ហើយ, សមត្ថកិច្ចប្រើឡានទឹកអស់៦គ្រឿង បាញ់ពន្លត់​ អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋ លក់គ្រឿងសង្ហារឹម នៅខណ្ឌសែនសុខបានរលត់ហើយ, សមត្ថកិច្ចប្រើឡានទឹកអស់៦គ្រឿង បាញ់ពន្លត់​
Description
នៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ មានករណីអគ្គីភ័យមួយ​បានលេបត្របាក់ ផ្ទះប្រជាពលរដ្ឋដែលរកស៊ីលក់គ្រឿងសង្ហារឹម មានពូក ខ្នើយ សាឡុងជាដើម ស្ថិតនៅតាមផ្លូវ២០១១ ជិតផ្សារបឹងឈូក ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កម្លាំងសមត្ថកិច្ចបានបញ្ជូន និងប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន៦គ្រឿង ដើម្បីជួយអន្ដរាគមន៍​បាញ់ពន្លត់ ដោយមិនបានឆេះរីករាលដាល ទៅកាន់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត ជាប់ផ្ទះកើតហេតុឡើយ។ ទ្រព្យសម្បត្តិនៅក្នុងផ្ទះត្រូវបានឆេះបំផ្លាញទាំងស្រុង ប៉ុន្ដែមិនទាន់បានគិតជាទឹកប្រាក់អស់ទំហំប៉ុន្មាននៅឡើយទេ។
Credibility: UP DOWN 0