Verified

មូលហេតុដែលបណ្ដាលឲ្យដាច់ចរន្តអគ្គីសនី៤ទីតាំងផ្សេងគ្នានៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៧នេះ

13:00 Apr 10 2017 ខណ្ឌសែនសុខ, ខណ្ឌពោធិសែនជ័យ, ខណ្ឌទួលគោក, ផ្លូវជាតិលេខ៤

មូលហេតុដែលបណ្ដាលឲ្យដាច់ចរន្តអគ្គីសនី៤ទីតាំងផ្សេងគ្នានៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៧នេះ
Description
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅវេលាម៉ោង១៣ៈ៤៤ នាទីរសៀល មានករណីលោតដាច់ចរន្តអគ្គីសនីពីអនុស្ថានីយទី៥ (GS5-F9-F10-F11-F12-F13-F14) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គីសនីនៅទីតាំងមួយចំនួនស្ថិតនៅ៖ (1)សង្កាត់ទឹកថ្លា សង្កាត់ភ្នំពេញថ្មី សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (2)សង្កាត់កាកាប សង្កាត់កន្ទោក សង្កាត់កំបូល សង្កាត់ត្រពាំងក្រសាំង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (3) សង្កាត់បឹងកក់1 ខណ្ឌទួលគោក រាជធានីភ្នំពេញ (4)ផ្លូវជាតិលេខ4 ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
មូលហេតុបណ្តាលមកពីមានកំហូចបរិក្ខារអគ្គីសនីនៅក្នុងអនុស្ថានីយទី៥។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តអគ្គីសនីប្រើប្រាស់ឡើងវិញ។
Credibility: UP DOWN 0