dji_0004-1-1200x800

LUMIERE HOTEL សណ្ឋាគារលំដាប់ផ្កាយបួនកម្ពស់១៦ ជាន់សាងសង់ដោយក្រុមហ៊ុនក្នុងស្រុក

ស្ថិតនៅលើដងវិថីសម្តេចមង្គលអែម ផ្លូវលេខ ២២៨ កែងនឹងផ្លូវ ៥៥ ស្ថិតនៅក្នុងខណ្ឌដូនពេញនៃរាជធានីភ្នំពេញ យើងឃើញមានអគារស្រស់ស្អាតនិងប្លែកដាច់គេ រំលេចឡើងនូវឈ្មោះថា LUMIERE HOTEL ជាសណ្ឋាគារលំដាប់ផ្កាយបួន មានកម្ពស់ ១៦ជាន់។

ទោះបីជាសណ្ឋាគារនេះវិនិយោគដោយវិនិយោគិនសិង្ហបុរីក៏ដោយ អគារដ៏ស្រស់ស្អាតនេះគឺត្រូវបានរចនានិងសាងសង់ឡើងដោយក្រុមហ៊ុនខ្មែរសុធសាធ។ ក្រុមហ៊ុនខ្មែរដែលម៉ៅការសាងសង់សណ្ឋាគារដ៏ប្រណិតនេះមានឈ្មោះថា សោម៉ា ខនស្រ្តាក់សិន & ឌីវេឡុបមេន។ ការសាងសង់សណ្ឋាគារនេះមានសភាពលឿនខ្លាំងនិងគួរឲ្យកត់សម្គាល់ពោលគឺចាប់ផ្តើមសាងសង់នៅខែ សីហា ឆ្នាំ ២០១៥ និងបញ្ចប់ជាស្ថាពរនៅខែ មករា ឆ្នាំ ២០១៧៕

ប្រភព៖ business-cambodia.com

Leave a Reply