express-logo-for-hotnews-recovered-reovered-recovered

សូមអោយស្អាតបែបនេះរហូត រដ្ឋបាលខណ្ឌច្បារអំពៅនាំកម្លាំងចុះបោលសម្អាតតាមផ្លូវជាតិលេខ១

ប្រភព : Express.com.kh

អនុវត្តតាមផែនការរបស់រដ្ឋបាលរាជធានី រដ្ឋបាលខណ្ឌច្បារអំពៅ បានដាក់ផែនការយកកំណាត់ផ្លូវជាតិលេខ១ ជាជំហានដំបូងក្នុងការសាកល្បងរៀបចំសណ្តាប់ធ្នាប់។

ដូច្នេះដើម្បីអោយកំណាត់ផ្លូវជាតិលេខ១នេះ មានសណ្តាប់ធ្នាប់កាន់តែល្អប្រសើរ ទទួលបានការគាំទ្រកាន់តែច្រើនពីសំណាក់មហាជន នៅព្រឹកព្រលឹមនេះលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដាក់ផែនការអោយក្រុមហ៊ុន សុីនទ្រី បោសសំអាតផ្លូវ និងប្រមូលចេញសំរាមពីលើសួនច្បារ ចាប់ពីចំណុចគល់ស្ពានព្រះមុនីវង្ស រហូតដល់ចំណុចបុរី ប៉េងហួត។

 

រដ្ឋបាលខណ្ឌច្បារអំពៅ នូវតែប្រកាន់ខ្ជាប់នូវគោលជំហរមួយ គឺស្នើរសុំការចូលរួមរបស់ប្រជាពលរដ្ឋជាម្ចាស់លំនៅដ្ឋាននៅតាមដងផ្លូវជាតិលេខ១ និងម្ចាស់អាជីវកម្មឡានដឹកដី ថ្ម គ្រួស ខ្សាច់ ទាំងអស់ ដើម្បីថែរក្សាការពារបរិស្ថានក្នុងមូលដ្ឋានយើងឲ្យបានល្អ។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

express-logo-for-hotnews-recovered-recovered-ecovered

express-logo-for-hotnews-recovered-recovered-recoered

express-logo-for-hotnews-recovered-recovered-recovered-3

Leave a Reply