11007724_785730024809868_3508091637764076896_n

សង្កាត់គីឡូម៉ែត្រលេខ៦ ដាច់ទឹក៥ម៉ោង

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅសង្កាត់គីឡូម៉ែត្រលេខ៦អោយបានជ្រាបថា៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ១៦០មម នៅខាងលិចនៃចិញ្ចើមផ្លូវលេខ១១R (ផ្លូវV១០៨) ចាប់ពីកែងផ្លូវលេខ១១R រហូតដល់ផ្លូវ២០៨R ស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០១៧។ ការអនុវត្តការងារកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីនេះ តម្រូវឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកផ្គត់ផ្គង់ទឹកស្អាត ចាប់ពីចន្លោះផ្លូវលេខ១១R (ផ្លូវV១០៨) ដល់ផ្លូវលេខ១០៩R ស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មួយរយៈពេលខ្លីចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ០១:០០នាទីព្រឹក។

6-7-021

Leave a Reply