%e1%9f%a3

លោក ឃួ​ង ស្រេង ព្រមាន​មន្ត្រី​ពាក់ព័ន្ធ​ឲ្យ​ឈប់​ពី​ការងារ​បើ​រក​មិនឃើញ​(​មាន​វី​ដេ​អូ​)

ប្រភព ៖ កោះសន្តិភាព

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់រកតួព្រែកធម្មជាតិមួយនៅសង្កាត់ព្រែកថ្មី និងសង្កាត់ព្រែកឯងឲ្យឃើញក្រោយពីមានការចាក់លុបបំបាត់ធ្វើជាកម្មសិទ្ធិដែលបណ្តាលឲ្យបាត់ប្រឡាយទឹកហូររំដោះទឹកចេញយ៉ាងសំខាន់នោះ ហើយបើមន្ត្រីទាំងអស់នោះរកមិនឃើញទេល្មមឈប់ពីការងាររបស់ខ្លួនបានហើយ ។ ការបញ្ជារបស់លោក ឃួង ស្រេង បែបនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវ៣៥១ ចាប់ពីផ្លូវជាតិលេខ១ដល់ផ្លូវជា ស៊ីណាត់ ដោយឆ្លងកាត់សង្កាត់២គឺសង្កាត់និរោធ និងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដែលមានការចូលរួមពីមន្ត្រីក្រោមឱវាទរដ្ឋបាលរាជធានី អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងកុះករ ។

%e1%9f%a4

លោក ឃួង ស្រេង មានប្រសាសន៍ថា ព្រែកធម្មជាតិមួយស្ថិតក្នុងសង្កាត់ព្រែកថ្មី និងសង្កាត់ព្រែកឯង ត្រូវបានអ្នកមានលុយចាក់ដីលុបបំបាត់ធ្វើជាកម្មសិទ្ធិ ដែលបណ្តាលឲ្យបាត់ប្រឡាយរំដោះទឹកចេញយ៉ាងសំខាន់ ។ លោកបានបន្តថា ព្រែកនេះរដ្ឋបាលរាជធានីភ្នំពេញមាននៅសល់រូបភាពច្បាស់ណាស់គឺថតពីលើអាកាស ដែលបានបាត់បង់កាលពីពេលកន្លងមក បើមន្ត្រីពាក់ព័ន្ធដូចជាមន្ត្រីសុរិយោដី មន្ត្រីធនធានទឹក និងអាជ្ញាធរជាដើម រកមិនឃើញព្រែកនេះទេឈប់ពីការងាររបស់ខ្លួនទៅមិនដឹងថាធ្វើការងារអីកើតទៀតទេ ។

%e1%9f%a2

បើតាមការបញ្ជាក់ពីមន្ត្រីមូលដ្ឋានបានឲ្យដឹងថា ព្រែកធម្មជាតិមួយស្ថិតនៅព្រំប្រទល់សង្កាត់ព្រែកថ្មី និងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅត្រូវបានឈ្មួញដីរំលោភដោយចាក់ដីបំពេញយកជាកម្មសិទ្ធិផ្ទាល់ខ្លួនជាច្រើនឆ្នាំមកហើយតាំងពីសង្កាត់ព្រែកថ្មីស្ថិតនៅក្រោមការគ្រង់គ្រងរបស់រដ្ឋបាលខេត្តកណ្តាលមកម្ល៉េះ គឺតាំងពីសង្កាត់ទាំងនេះមិនទាន់កាត់ចូលមករាជធានីភ្នំពេញមកម្ល៉េះប៉ុន្តែលោកអភិបាលរាជធានីបានបញ្ជាឲ្យប្រធានភូមិបាល  ខណ្ឌសហការជាមួយអាជ្ញាធរខណ្ឌរកព្រែកដែលបាត់នោះឲ្យឃើញវិញ ។ មន្ត្រីដដែលបានបន្តថា ព្រែកនេះពិតជាបានដើរតួយ៉ាងសំខាន់ក្នុងការរំដោះទឹកចេញពីសង្កាត់ព្រែកថ្មីពិសេសសង្កាត់ព្រែកឯងដោយហូរចូលទំលាក់ទៅទន្លេបាសាក់ ។ ក្រោយពីការចាក់លុបបំបាត់ព្រែកនេះបានធ្វើឲ្យសង្កាត់ព្រែកឯងទទួលរងការជន់លិចយ៉ាងធ្ងន់ធ្ងរ ហើយករណីនេះក៏ត្រូវបានប្រជាពលរដ្ឋស្នើសុំយ៉ាងទទូចនៅក្នុងវេទិកាសាធារណៈផងដែរដើម្បីជួយរកវិធីយ៉ាងណារំដោះទឹកចេញពីភូមិដ្ឋានរបស់ពួកគាត់ហើយដើម្បីបំពេញទៅតាមសំណូមពរយ៉ាងទទូចរបស់ប្រជាពលរដ្ឋទើបអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បញ្ជាឲ្យមន្ត្រីពាក់ព័ន្ធរកតួព្រែកធម្មជាតិនៅសង្កាត់ព្រែកថ្មីនិងសង្កាត់ព្រែកឯងនេះឲ្យឃើញវិញដើម្បីកាយបើកទឹករំដោះពីការជន់លិចជូនប្រជាពលរដ្ឋ ៕

%e1%9f%a1

Leave a Reply