07e1bab6-14b9-44a5-83e1-72ed115dc2c1

ក្រុមប្រឹក្សា​ខណ្ឌ​ច្បារ​អំពៅ​ស្នើរ​គណៈ​អភិបាល​បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​បញ្ហា​សណ្តាប់ធ្នាប់

ប្រភព ៖ កោះសន្តិភាព

ដើម្បីជាការក្រើនរំលឹកបន្ថែមប្រធានក្រុមប្រឹក្សាខណ្ឌច្បារខណ្ឌច្បារអំពៅលោក អ៊ុំ ម៉ារ៉េត  បានសំណូមពរដល់គណៈអភិបាលទាំងអស់រួមទាំងអាជ្ញាធរមូលដ្ឋានសង្កាត់ដែលនៅផ្លូវជាតិលេខ១ សូមមេត្តាយកចិត្តទុកដាក់បន្ថែមទៀតក្នុងការបន្តសកម្មភាពរៀបចំនូវសណ្តាប់ធ្នាប់ក៏ដូចជារបៀបរៀបរយតាមបណ្តោយផ្លូវមួយនេះឱ្យបានល្អបន្ថែម បើទោះបីជាបច្ចុប្បន្នបាតុភាពទាំងនេះមានលក្ខណៈល្អប្រសើរគួរឱ្យកត់សម្គាល់ក៏ដោយ ។

b3aa3088-d795-4f28-8b0e-3bf78808e931

ការថ្លែងនេះធ្វើឡើងនៅក្នុងប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខណ្ឌលើកទី៣៨ អាណត្តិទី២ ក្រោមវត្តមានលោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ និងមានការចូលរួមពីអភិបាលរងចៅសង្កាត់ទាំង៨ និងមន្ត្រីចំណុះជំនាញពាក់ព័ន្ធជាច្រើនទៀតផងដែរ ។

លោកអភិបាលបន្ថែមថា បើទោះបីជាបច្ចុប្បន្នបណ្តោយផ្លូវជាតិលេខ១មានលក្ខណៈល្អប្រសើរច្រើនក៏ដោយ ប៉ុន្តែអាជ្ញាធរមិនត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួនឡើយ គឺត្រូវបន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតក្នុងការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយឱ្យតែបានល្អពីមួយកម្រិតទៅមួយកម្រិត ៕

7913e79f-b942-4a37-9bbe-8e380cbf2c9f

Leave a Reply