edff3457-420c-4d64-8fdc-9fec75806868

គ្រាន់តែ​ប្រឡាយ​បឹង​ត្របែក​មួយ សំរាម​រាប់​តោន​ទៅ​ហើយ​…

ប្រភព ៖ កោះសន្តិភាព

ក្រោយពេលមានភ្លៀងធ្លាក់ជាច្រើនម៉ោង ធ្វើឲ្យតំបន់មួយចំនួននៅកណ្តាលរាជធានីភ្នំពេញ បានទទួលរងការលិចលង់យ៉ាងខ្លាំង ហើយការលិចលង់នេះវាបណ្តាលមកពីកត្តាធម្មជាតិ និងកត្តាមនុស្ស គួបផ្សំគ្នា ដែលកត្តាមនុស្សមានច្រើនជាងកត្តាធម្មជាតិ ។

ជាក់ស្តែងពេលនេះ អាជ្ញាធររាជធានីភ្នំពេញ បានកាយ និងស្ដារសំរាមនៅក្នុងប្រឡាយបឹងត្របែកបានជិត២០០ឡាន ដោយសារតែប្រជាពលរដ្ឋមួយចំនួនខ្វះការយល់ដឹង យកសម្រាមទៅបោះចោលយ៉ាងអាណាធិបតេយ្យនោះ ។

b6546fb1-c77d-423c-9d3c-281cff79805d

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា កន្លងមកនេះ ភ្លៀងបានបង្អុលឡើងជាច្រើនម៉ោង បណ្ដាលឲ្យតំបន់ជាច្រើននៅកណ្តាលក្រុងទទួលរងការលិចលង់យ៉ាងខ្លាំង ។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ រដ្ឋបាលរាជធានីភ្នំពេញ ស្ថាប័នពាក់ព័ន្ធ រួមនិងអាជ្ញាធរដែនដីផងនោះ បានធ្វើសកម្មភាពព្រមៗគ្នា ដើម្បីដោះស្រាយបញ្ហាលិចលង់នេះ ដោយមន្ត្រីមូលដ្ឋានបានដឹកនាំគ្នាចុះកាយសំរាមចេញពីមាត់លូ និងមន្ត្រីជំនាញមួយចំនួនខ្លះទៀត បានយកគ្រឿងមកស្ដារតាមប្រឡាយមេផងដែរ ។

b6289f4f-8e29-4ed9-9c7c-2a1259ad35ce

ចំណែកប្រឡាយបឹងត្របែកវិញ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ កាយ និងស្ដារសំរាម ដោយដឹកចេញបានចំនួន១៨៥ឡានហើយ នៅមិនទាន់អស់ទៀត ។

រដ្ឋបាលរាជធានីភ្នំពេញ សំណូមពរឲ្យប្រជាពលរដ្ឋចូលរួមគ្រប់គ្រងសំរាម និងកុំបោះសំរាមចូលប្រឡាយ លូ បន្តទៀត ត្រូវរួមគ្នា ដើម្បីឲ្យបរិស្ថានល្អទាំងអស់គ្នា និងមិនមានការលិចលង់ដែលបង្កឡើងដោយសារការកកស្ទះសំរាមក្នុង លូ បន្តទៀត ៕

0cabd948-2d39-46e4-b5bb-6c3e99a9107b

Leave a Reply