សូមអញ្ជើញចូលរួមកិច្ចប្រជុំ Task Force!​
Posted On : តុលា, 10, 2013 | By សំឡេងទីក្រុង

សូមអញ្ជើញចូលរួមកិច្ចប្រជុំ Task Force របស់សម្លេងទីក្រុងនៅ ថ្ងៃសៅរ៍ ទី១២ ខែតុលា! Task Force របស់សម្លេងទីក្រុង គឺជាក្រុមអ្នកធ្វើការស្ម័គ្រចិត្ត ដែលជួបជុំគ្នាប្រចាំខែ ដើម្បីពិភាគ្សាអំពីបញ្ហាទីក្រុង ការអភិវឌ្ឍចុងក្រោយស្តីពីសម្លេងទីក្រុង និងការផ្តល់ផលត្រឡប់មកទីក្រុងវិញ តាមរយៈការសំអាតទីក្រុង។គោលបំណនៃ Task Force គឺ័ដើម្បីពង្រឹងការចូលរួមពីសង្គមស៊ីវិល ក្នុងការអភិវឌ្ឍទីក្រុង ទាំងនៅលើ អនឡាញតាមរយៈគេហទំព័រសម្លេងទីក្រុង និងអហ្វឡាញ តាមរយៈការសំអាតទីក្រុង នៅខណៈដែលនៅតែបន្តការលើកឡើងពីបញ្ហា ឲ្យមានការយល់ដឹងរវាងសាធារណៈជន និងគម្រោង។​តាមរយៈការចូលរួមក្នុងកិច្ចប្រជុំ Task Force អ្នកអាចសិក្សាអំពីទស្សនៈផ្សេងៗ ដូចជា សិទ្ធិក្នុងការរស់នៅក្នុងទីក្រុង  ហើយរបៀបដែលអ្នកអាចជួយចែករំលែក ក្នុងការអភិវឌ្ឍឲ្យទីក្រុងភ្នំពេញកាន់មានភាពល្អប្រសើរឡើងសម្រាប់មនុស្សគ្រប់គ្នា។

កិច្ចប្រជុំលើកដំបូងរបស់យើង នឹងប្រព្រឹត្ដឡើងនៅថ្ងៃទី១២ តុលា ឆ្នាំ២០១៣ នៅការិយាល័យរបស់សម្លេងទីក្រុង ដែលមានអស័យដ្ឋាននៅផ្ទះលេខ៧៣B ផ្លូវលេខ៩៧ ដែលស្ថិតនៅក្បែរអធិការដ្ឋាននគរបាលខ័ណ្ឌចំការមន។ យើងនឹងចាប់ផ្ដើមដោយការធ្វើ ការណែនាំមួយខ្លីអំពី Task Force និងការពិភាក្សារទូទៅអំពីសម្លេងទីក្រុង មុនពេលដែលយើង ចាប់ផ្ដើមធ្វើការសម្អាតនៅម្ដុំផ្សារកណ្ដាល។ អ្នកដែលចូលរួមទាំងអស់និង ត្រូវបានផ្ដល់នូវឧបករណ៍សម្រាប់សម្អាត​​ ដែលមានដូចជា ម៉ាស សម្រាប់បិទមុខការពារធូលី ស្រោមដៃ ថង់ប្លាស្ទិចសម្រាប់ដាក់សម្រាម អាវភ្លៀង និងទឹកសម្រាប់ញ៉ាំផងដែរ។ អ្នកចូលរួមទាំងអស់និងត្រូវបានផ្ដល់ជូននូវអាវយឺតដ៍ស្រស់ ស្អាតរបស់សម្លេងទីក្រុង និងតម្រូវឲ្យពាក់ស្រោមជើងផងដែរ។

ដើម្បីចូលរួមចូលរួមលោកអ្នក គ្រាន់តែចូលរួមជាមួយសម្លេងទីក្រុង​នៅថ្ងៃសៅរិ៍នៅការិយាល័យសម្លេងទីក្រុង ឬទាក់ទងតាមរយៈអ៊ីម៉ែល admin@urbanvoicecambodia.net ឬអាចទាក់ទងមក លោក មី សុវណ្ណ ប្រធានគម្រោង តាមរយៈទូរស័ព្ទលេខ  ០៨៩ ៦៦៦ ០១៩ សម្រាប់ព័ត៌មានបន្ថែម។

យើងសង្ឃឹមថាជួបអ្នកទាំងអស់គ្នានៅថ្ងៃសៅរ៍នេះ!

ពីក្រុមការងារសម្លេងទីក្រុង

សំឡេងទីក្រុង!

សំឡេងទីក្រុង!