9-5-009

ជប៉ុននឹងចំណាយ៨០០លានដុល្លារលើគម្រោងបង្កើតរថភ្លើងធុនស្រាលស្វ័យប្រវត្តិលើអាកាសដំបូងក្នុងក្រុងភ្នំពេញ

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព ៖ https://www.business-cambodia.com/article/28524

ប្រទេសជប៉ុននឹងចំណាយថវិកា ៨០០លានដុល្លារ លើគម្រោងបង្កើតរថភ្លើងធុនស្រាលស្វ័យប្រវត្តិលើអាកាសលើដំបូងនៅក្រុងភ្នំពេញ តាមរយៈទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ(JICA) ក្នុងពេលឆាប់នេះៗ នេះបើយើងតាមរយៈជំនួបរវាងឯកឧត្តម ហោ ណាំហុង និងតំណាងប្រទេសជប៉ុន Keiichi ISHII នៅថ្ងៃទី៥ ឧសភា កន្លងទៅនេះ នៅវិមានសន្តិភាព។

ក្រោមការសហការរវាងរដ្ឋាភិបាលកម្ពុជា នឹងជប៉ុន គឺមានគម្រោងរថភ្លើងលើអាកាសចំនួន ៣ខ្សែគឺ៖ខ្សែទី ១៖ ចាប់ផ្តើមពី មហាវិថីកម្ពុជាក្រោម មហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ធរុស្ស៊ី និងរង្វង់មូលចោមចៅ។ខែ្សទី ២៖ ចាប់ផ្តើមពី មហាវិថីព្រះមុនីវង្ស រត់ស្របផ្លូវរថភ្លើង រួចបត់ឆ្វេងតាម ផ្លូវតាំងកសាង ចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ខ្សែទី ៣៖ ចាប់ផ្តើមពីផ្សារថ្មី មហាវិថីហ្សាលដឺហ្គោល មហាវិថីព្រះមុនីរ៉េត ផ្លូវវេងស្រេង រង្វង់មូលចោមចៅ បត់មកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

9-5-010

សូមបញ្ជាក់ថា តាមរយៈក្រសួងដែនដី និងនគររូបនីយកម្មកម្ពុជា ជប៉ុនបានជួយកម្ពុជាលើគម្រោងសំខាន់ជាច្រើនមានដូចជា ការរៀបចំនយោបាយទាក់ទងទៅនឹងការរៀបចំលំនៅដ្ឋាន, ផែនការអភិវឌ្ឍន៍ទីក្រុង និងផែនការរៀបចំទីក្រុង, ផែនទី ទីតាំងដី។ បន្ថែមពីលើនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ក៏បានបណ្តុះបណ្តាលមន្ត្រីនៃក្រសួង ដែនដី និងនគររូបនីយកម្ម និងមន្ទីរដែនដីខេត្ត ព្រះសីហានុ កោះកុង កំពត និងកែប៕

Leave a Reply