17554275_856699471135842_1481275593792701306_n

ជប៉ុន នឹងបន្តផ្តល់លុយប្រមាណជាង ១៤០លានដុល្លារអាមេរិកដល់រាជរដ្ឋាភិបាលកម្ពុជា

រដ្ឋាភិបាលជប៉ុន នឹងបន្តផ្តល់លុយប្រមាណជាង ១៤០លានដុល្លារអាមេរិកដល់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នារសៀលម៉ោង៤ៈ០០ ថ្ងៃទី៣០ មិនា ឆ្នាំ២០១៧ នេះ រដ្ឋាភិបាលជប៉ុន នឹងបន្តផ្តល់លុយប្រមាណជាង ១៤០លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ថវិការទាំងអស់ត្រូវបានចែករំលែកទៅផ្គត់ផ្គង់និងអនុវត្ត៤គម្រោងផ្សេងៗដូចជា៖

១. អនុវត្តគម្រោង “ធ្វើអោយប្រសើរឡើងនូវការការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី៤” មានទឹកប្រាក់ចំនួន៩៤៩.៩៧៣ ដុល្លារអាមេរិក៕

២. អនុវត្តគម្រោង “ធ្វើអោយប្រសើរឡើងមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង” មានទឹកប្រាក់ចំនួន ១២.៦៦ លានដុល្លារអាមេរិក៕

៣. អនុវត្តគម្រោង “ធ្វើអោយប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (ក្រុងបាត់ដំបង, ក្រុងសិរីសោភ័ណ្ឌ ដំណាក់កាលទី២” មានទឹកប្រាក់ចំនួន៩៨ លានដុល្លារអាមេរិក៕

៤. អនុវត្តគម្រោង “ពង្រីកប្រព័ន្ធទឹកស្អាតក្នុងខេត្តកំពង់ធំ” មានទឹកប្រាក់ចំនួន២៨.៥ លានដុល្លារអាមេរិក៕

17522796_856699444469178_2479872233995917248_n

17553670_856699461135843_5706013824463156767_n

 

 

Leave a Reply