តើមានគេប្រើឈ្មោះរបស់អ្នកក្នុងការបោះឆ្នោតឬ?

កាលពីម្សិលមិញ ការសែតភ្នំពេញប៉ុស្ត៍បានចុះផ្សាយផែនទី និង ទន្ន័យ ដែលបង្ហាញពីអត្រា អ្នកមានឈ្មោះបោះឆ្នោត ដែលមានចំនួនលើសពី ១០០ ភាគរយ នៅតំបន់ភាគច្រើននៃទីក្រុងភ្នំពេញ។ យោងតាមអត្ថបទមួយរបស់ការសែតភ្នំពេញប៉ុស្ត៍ បានឲ្យដឹងថា មានឈ្មោះអ្នកបោះឆ្នោតចំនួន ១៤៥ ០០០ឈ្មោះ បន្ថែមទៀតដែលបានរក ឃើញនៅក្នុងតារាងឈ្មោះបោះឆ្នោតនៅរាជធានីភ្នំពេញ។ ឧទាហរណ៍ជាក់ស្តែង នៅសង្កាត់ទន្លេបាសាក់ អត្រាការចុះឈ្មោះបោះឆ្នោតមានរហូតដល់ទៅ ១៦៨ ភាគរយឯណោះ ដែលនេះមានន័យថា មានឈ្មោះបន្ថែមចំនួន ៩១៩៧ ឈ្មោះដែលបានរកឃើញ នៅក្នុងតារាងបញ្ជីឈ្មោះអ្នកបោះឆ្នោត បើប្រៀបធៀបទៅនឹងចំនួនពិតជាក់ស្តែងនៃអ្នកមាន ឈ្មោះបោះឆ្នោតក្នុងតំបន់នោះ។ ចំនែកឯ សង្កាត់ស្រះចកវិញ អត្រានៃអ្នកដែលមាន ឈ្មោះបោះឆ្នោត មានចំនួនរហូតដល់ទៅ ១៣៨ភាគរយ បើគិតជាឈ្មោះមានចំនួន ៥៧៤៧នាក់។ បញ្ហានៃចំនួនឈ្មោះ លើសពីស្ថានភាពជាក់ស្តែង គឺកើតមានឡើងស្រដៀងគ្នានៅតំបន់ ផ្សេងៗជាច្រើនទៀតនៅ ក្នុងប្រទេសកម្ពុជាតែម្តង។

12-PhnomPenh-Inner

ដូច្នេះ តើមានន័យថាយ៉ាងដូចម្តេច? ពិតណាស់តាមបច្ចេកទេស គេអាចបោះឆ្នោត ចំនួសអ្នកបាន មូលហេតុសម្រាប់បញ្ហានេះគឺថា មានលិខិតអត្តសញ្ញាណសម្រាប់ការបោះឆ្នោតជិត ៥០0, ០០០ សន្លឹក ដែលបានចេញដោយរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីរយៈកាលនៃ ការចុះឈ្មោះបោះឆ្នោតត្រូវបានបិទ។ នេះសបញ្ជាក់ឲ្យឃើញថា បញ្ហាទាំងនេះអាច កើតឡើងបានដោយងាយ សម្រាប់ការទាមទារឈ្មោះបោះឆ្នោតជំនួស។ សម្រាប់សម្លេងទីក្រុងកម្ពុជា ពិតជាមានការចាប់អារម្មណ៍ខ្លាំងណាស់លើ សង្កាត់ដែលនៅចំកណ្តាល់ទីក្រុង ដូចជា សង្កាត់ទន្លេបាសាក់ និងស្រះចក ជាកន្លែងដែលមានភាគរយនៃ ការចុះឈ្មោះបោះឆ្នោតកើនឡើងខ្ពស់ ហើយវាក៏ជាសង្កាត់ដែលប្រជាពលរដ្ឋ ត្រូវបានគេបណ្តេញចេញពី លំនៅឋានកាលពីមុនផងដែរ។ បញ្ហានេះបានចោទជាសំណួរថាតើអាចមាន ឬគ្មានឈ្មោះអ្នកដែលត្រូវបានបណ្តេញចេញពីលំនៅស្ថាន ហាក់ដូចជានៅតែមានឈ្មោះបោះឆ្នោតនៅឡើយ នៅ​ទីតាំងចាស់ តែពួកគាត់ទាំងនោះបាន ទៅចុះឈ្មោះបោះឆ្នោតនៅមណ្ឌុលបោះឆ្តោតថ្មីហើយឬយ៉ាងណា។​ មួយវិញទៀត តើអាចទៅរួចទេដែលមានគេយកឈ្មោះអ្នកដែលគេបណ្តេញចេញពីសង្កាត់ទន្លេបាសាក់ ដោយគ្រាន់តែទទួលបាន​លិខិបញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោត ហើយអាចបន្លំបោះឆ្នោតជំនួសអ្នក?  យោងតាមការសែតភ្នំពេញប៉ុស្ត៍ នេះជារឿងដ៏គួរឲ្យព្រួយបារម្មណ៍ណាស់ ពីព្រោះការផ្តល់ប័ណបោះឆ្នោត ដោយគ្រាន់តែមានសាក្សីពីនាក់ និងរូបភាពពីរបីសន្លឹក ដែលប័ណបោះឆ្នោតនោះទៀតសោត អាចចេញ ដោយប្រធានសង្កាត់ ហើយមានប្រធានសង្កាត់ជាង ៩៧ភាគរយ នោះជាមនុស្សរបស់ គណបក្សប្រជាជនកម្ពុជាដែរ។

ដើម្បីពិនិត្យ បើសិនអ្នកមានឈ្មោះស្ទួននៅក្នុងតារាងឈ្មោះបោះឆ្នោត ដែលវាពិតជាអាចឲ្យគេបោះឆ្នោត ជំនួសឈ្មោះរបស់អ្នកនោះ ដូច្នេះ ចូលទៅកាន់ តារាងបោះឆ្នោតលើអ៊ីនធើណេត ឬ ពិនិត្យតារាងនេះ ដែលមានឈ្មោះស្ទួនរហូតទៅដល់ ២៥,២៥១នាក់ ដែលបង្កើតដោយការសែតភ្នំពេញប៉ុស្ត៍។​

Leave a Reply