capture

ដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​ប្រភេទ LED​ ប្រមាណ​១០០​ដើម​នៅ…

ស្របពេលនឹងឱកាសបុណ្យចូលឆ្នាំខ្មែរជិតឈានចូលមកដល់ ដើម្បីលើកសម្រស់រាជធានីភ្នំពេញអោយកាន់តែស្រស់ស្អាតថែមទៀតនោះរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំតុបតែងលម្អរនិងសម្អាតតាមទីសាធារណៈផ្សេងៗក៏ដូចជារមណីយដ្ឋានមួយចំនួននិងនៅតាមសួនច្បារផងដែរ។ ក្នុងនោះផងដែររដ្ឋបាលរាជធានីភ្នំពេញបានដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​ប្រភេទ LED​ ប្រមាណ​១០០​ដើម​នៅតាមសួនច្បារចំនួន៧កណ្ដាលរាជធានីភ្នំពេញ។ បណ្ដាសួនច្បារទាំងនោះមានដូចជា៖ សួនច្បារកំពង់ដអរិយក្សត្រ បានដំឡើងបង្គោលចំនួន១១បង្គោល សួនច្បារចេនឡាបានដំឡើងចំនួន៨បង្គោល សួនច្បារកុមារវត្តភ្នំ បាន៤១បង្គោល សួនច្បារដេអិន បាន៤០បង្គោល សួនច្បារបទុមវត្តីចំនួន៣បង្គោល សួនច្បារប្រជាធិបតេយ្យ២បង្គោល និងសួនច្បារក្រមង៉ុយ១បង្គោលកណ្ដាលទីធ្លា។

Leave a Reply