exress-logo-for-hotnews-1-800x445

យ៉ាងម៉េចហើយ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យហេតុអីមិនដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋអញ្ចឹង?

ប្រភព ៖ express.com.kh

ប្រជាពលរដ្ឋក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រិះគន់ រអ៊ូរទាំ ចំពោះសិប្បកម្មផលិតទឹកកកមួយកន្លែង នៅចំកណ្តាលភូមិថ្នល់បំបែក ក្បែរសាលាសង្កាត់ចោមចៅ បង្កផលប៉ះពាល់ ដល់ការរស់នៅ សុខភាពរាងកាយ ដល់ប្រជាពលរដ្ឋ សម្លេងម៉ាសុីន ហុយផ្សែង ជ្រាបហូរប្រេង កាកសំណល់មកក្រៅ ទោះជាពលរដ្ឋប្តឹងតវ៉ា ច្រើនខែឆ្នាំកន្លងមកហើយ អាជ្ញាធរ បានត្រឹមទៅអើត ហើយថាមិនអីទេ ភ្នាក់ងារបរិស្ថានខណ្ឌ បានត្រឹមចុះទៅមើលអត់ពិនិត្យ មិនមាត់កហើយដកថយ ពុំមានវិធានការ ទប់ស្កាត់ ការពារផលប៉ះពាល់ អូសបន្លាយរហូតមកដល់ពេលនេះ សិប្បកម្មនៅតែសិប្បកម្មដដែល គ្មានទើសពលរដ្ឋណាទាំងអស់។

express-logo-for-hotews-1

តាមប្រជាពលរដ្ឋរស់នៅក្បែរ រោងសិប្បកម្មទឹកកកខាងលើ បានឲ្យដឹងថា សិប្បកម្មផលិតទឹកកកខាងលើ បញ្ចេញសម្លេងម៉ាសុីនខ្លាំង ពេលដក ដាក់ ធុង ចេញចូល ឡត ម្តងៗ កណ្តាលយប់ រំខានដល់ ដល់ការសម្រាក ដេកពួនរបស់ពលរដ្ឋ បង្ហុយផ្សែង ហុយជះភាយក្លិន ជាងនេះទៅទៀត ជម្រាបប្រេង កាកសំណល់ ចេញក្រៅ បង្កឲ្យព្រួយបារម្មណ៍ ងាយប្រឈម ភ្លើងឆាបឆេះ ហើយកន្លងមក កាកសំណល់ប្រេង ដែលហៀរហូរចេញក្រៅ ក៏ធ្លាប់ភ្លើងឆេះផ្អើលម្តងរួចមកហើយ។ ពលរដ្ឋបន្តទៀតថា កន្លងមកពួកគាត់ធ្លាប់លើកគ្នា ទៅស្នើរសុំការអន្តរាគមន៍ ដល់អាជ្ញាធរសង្កាត់ចោមចៅ តែគ្មានដំណោះស្រាយ ពួកគាត់ឡើងទៅដល់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យទៀត នៅតែគ្មានដំណោះស្រាយដដែល ចុះទៅពិនិត្យមើលហើយថាមិនអីទេ។ ពលរដ្ឋបានលើកឡើងថា ពាក្យថា«មិនអីទេ»របស់អាជ្ញាធរ បុគ្គលសង្ស័យជាអ្នកនៅពីក្រោយខ្នង ឬអ្នកទទួលលាភសក្ការៈពីថៅកែសិប្បកម្ម អ្នកនោះ មិនមែនជាអ្នករស់នៅជាមួយពលរដ្ឋ ក្បែរនោះឡើយ បើនៅក្បែរឲ្យបានរយៈពេល២៤ម៉ោង ទើបដឹងភ្លក់រសជាតិ អារម្មណ៍បែបណា?

express-logo-for-hotnews-14

ភាពច្រំដែលនៃបណ្តឹងតវ៉ា រិះគន់របស់ពលរដ្ឋ ទៅជាភាពស៊ាំ និយាយលែងចេញទៅហើយ ដោយសារពលរដ្ឋគ្មានជំនឿក្នុងការរកដំណោះស្រាយរបស់អាជ្ញាធរ កន្លងមកគេធ្លាប់ឃើញមន្រ្តីការិយាល័យបរិស្ថានខណ្ឌពោធិ៍សែនជ័យ បើករថយន្តចេញចូល រោងសិប្បកម្មទឹកកក ជាញឹកញាប់ ពលរដ្ឋខំតែត្រេកអរនឹកស្មានថា រកដំណោះស្រាយជូនប្រជាពលរដ្ឋ ឬជំរុញណែនាំម្ចាស់ទីតាំង ដើម្បីកែសម្រួល រាល់កង្វះបច្ចេកទេស ដើម្បីកាត់បន្ថយផលប៉ះពាល់ ពុទ្ធោអើយ មានអញ្ចឹងឯណា មន្រ្តីជំនាញ ចេញហើយចូល ចូលហើយចេញ ផ្ទុយទៅវិញ សិប្បកម្មកាន់តែបានចិត្ត នៅតែដដែល ច្រើនខែ មកហើយតែអញ្ចឹងភូមិខ្ញុំ អាជ្ញាធរខ្ញុំ។ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

express-logo-for-hotnes

Leave a Reply