30-6-046

តម្រូវការ​លំនៅដ្ឋាន​នៅទីប្រជុំជន​នឹងកើនដល់​ ៨០ម៉ឺនខ្នង​ នៅឆ្នាំ២០៣០​

ប្រភព ៖ Sabay

  • ប្រជាជននៅទីក្រុងភ្នំពេញត្រឹមឆ្នាំ ២០៣០ នឹងកើនដល់ ៧,៩២ លាននាក់
  • តម្រូវការលំនៅឋានជាមធ្យមមាន ៥ ម៉ឺនខ្នង ក្នុង១ឆ្នាំ
  • ឆ្នាំ ២០៣០ តម្រូវការលំនៅឋានទីប្រជុំជន និងភ្នំពេញ នឹងកើនដល់ ៨០ម៉ឺនខ្នង 

តាមរបាយការណ៍ក្រសួងដែនដី ថ្លែងដោយឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា ក្នុងពិធីបើកវេទិកាលំនៅឋានថ្នាក់ជាតិក្រោមប្រធានបទ “លំនៅឋាននៅចំណុចមូលដ្ឋាន” បានឲ្យដឹងថា ក្រសួងបានព្យាករពីតម្រូវការលំនៅដ្ឋាននៅកម្ពុជា ដោយបានបង្ហាញថា កម្ពុជាត្រូវការលំនៅដ្ឋាននៅទីក្រុងមធ្យម ៥ ម៉ឺនខ្នងក្នុងមួយឆ្នាំៗ ហើយគិតពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០៣០ រយៈពេល ១៥ឆ្នាំ កម្ពុជាត្រូវការលំនៅដ្ឋានតែនៅទីប្រជុំជន មានខ្ទង់ប្រមាណ ៨០ម៉ឺន ខ្នង ស្របពេលកំណើនប្រជាពលរដ្ឋចូលមករស់នៅទីក្រុង នឹងបន្តកើនឡើងរហូតដល់ ៧, ៩២ លាននាក់នៃប្រជាជនសរុបរបស់កម្ពុជា។

ឆ្លើយតបនឹងតម្រូវការនេះ ក្រសួងដែនដីបាន និងកំពុងអនុវត្តនូវគោលនយោបាយជាតិស្ដីអំពីលំនៅឋាន ដោយជម្រុញនិងគាំទ្រដល់ការអភិវឌ្ឍលំនៅឋានគ្រប់ប្រភេទ ពោលគឺលំនៅឋានដែលមានតម្លៃមធ្យមទាបជាង ៣ ម៉ឺនដុល្លារអាមេរិក។

បន្ថែមពីនេះ គោលនយោបាយខាងលើ ក្រសួងដែនដីក៏បានដាក់ចេញនូវសេចក្តីព្រាងឯកសារគោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិ ក៏ជម្រុញដល់ក្រុមហ៊ុនអភិវឌ្ឍន៍ លំនៅឋានអាចទទួលបានការជាការវិនិយោគសាធារណៈ‌ ដោយលើកលែងពន្ធ និងការសម្រួលផ្នែកនិយ័តកម្ម ក្នុងការសាងសង់លំនៅឋានតម្លៃសមរម្យជូនពលរដ្ឋមានចំណូលទាបនិងមធ្យម៕

30-6-045

Leave a Reply