សាលាក្រុងភ្នំពេញ គ្រោង​អភិវឌ្ឍ​លូទឹកស្អុយ​ទៅជា​កន្លែង​កម្សាន្ត​ដូច​ប្រទេស​អ៊ីតាលី?

ប្រភព ៖ Khmer-Health

នៅពេល ដែល មនុស្សទូទៅ ធ្វើដំណើរ កាត់តំបន់ មួយចំនួន នៅក្នុង ទីក្រុង ភ្នំពេញ ប្រាកដ ជាធ្លាប់ បានឃើញ នូវតំបន់ ដែលមាន ប្រលាយទឹក ធំៗ និងមាន ទឹកពណ៌ខ្មៅហូរ នោះហើយ គឺលូទឹកស្អុយ ដែលគេ ប្រើ សម្រាប់ បង្ហូរ ទឹកកាក សំណល់ កខ្វក់ ផ្សេងៗ ចេញពី ក្នុងទីក្រុង។ ទឹកទាំងនោះ ត្រូវបាន ប្រជាពលរដ្ឋ ទទួលស្គាល់ថា ជាទឹក ដែលមាន ក្លិនស្អុយខ្លាំង ហើយពេល ដែលមាន ភ្លៀង បង្អុរខ្លាំង ម្តងៗ តែងតែ ឡើង ជោរជន់ ហៀរមកក្រៅ ធ្វើអោយ លិចផ្លូវថ្នល់ និងចូល ដល់ក្នុង ផ្ទះសម្បែង របស់ ប្រជាពលរដ្ឋ ដែលនៅ ជិតមាត់លូ ទាំងនោះ។ ក្នុងនោះដែរ ប្រជាពលរដ្ឋ មួយចំនួន ដែលមាន លំនៅស្ថាន នៅជិត មាត់លូ តែងតែ រំពឹងថា សាលាក្រុង ក៏ដូចជា រដ្ឋាភិបាល គួរតែមាន ចំណាត់ការ ផ្សេងៗ ទៅលើ លូទឹកស្អុយ ទាំងនោះ ដូចជា ស្តារលូ កាយសម្រាម ពង្រីកលូ ជួសជុល ឬក៍ អភិវឌ្ឍលូ ទៅជា កន្លែង កម្សាន្ត ដូចប្រទេសដទៃ ក៏កាន់តែល្អ។

6-6-030

ខណៈពេល ថ្មីៗនេះ ក៏ស្រាប់ តែមាន ពាក្យ ចចាមអារាមមួយ ដែលលេចលឺ និយាយ តៗគ្នាថា សាលាក្រុង ភ្នំពេញ មានគម្រោង អភិវឌ្ឍ លូទឹកស្អុយ ទាំងនោះ អោយទៅ ជាទឹកស្អាត និងជា កន្លែង កម្សាន្ត មួយ ដែល អាច អោយ ភ្ញៀវ ទេសចរណ៍ ជិះទូក កម្សាន្ត លេង គយគន់ ទេសភាព ដ៏ស្រស់ត្រកាល នៃទីក្រុង ភ្នំពេញ ហើយក៏អាច ធ្វើដំណើរ ទៅណា មកណា តាមរយៈ ទូកកាណូត ដែលបើកបរ លើទឹក ប្រឡាយ នេះបាន ផងដែរ។

ប្រជាពលរដ្ឋ ដែលមាន លំនៅដ្ឋាន ជុំវិញ មាត់លូ អាចបើក ជាភោជនីយដ្ឋាន ផ្សេងៗ សម្រាប់ ភ្ញៀវ ទេសចរណ៍ ដែលមក ជិះទូក កម្សាន្ត លេង អាច ទិញញាំ បានគ្រប់យ៉ាង។ និយាយ រួមទៅ វាស្រដៀង ទៅនឹង ប្រទេសនានា មួយចំនួន ដូចជា ប្រទេសអ៊ីតាលី ថៃ សិង្ហបុរី អង់គ្លេស -ល-។ នេះបើ យោងតាម សម្តី របស់ លោកពូ រត់ម៉ូតូ កង់បី ម្នាក់ បាននិយាយ ប្រាប់ ភ្នាក់ងារ សារព័ត៌មាន Khmer Show កាលពី ថ្មីៗនេះ។

6-6-031

ទាក់ទិន នឹងពាក្យ ចចាមអារាម នេះដែរ យើងមិនទាន់ អាចជឿ ១០០% នៅឡើយទេ ដូច្នេះ ក្រុមការងារ សារព័ត៌មាន Khmer Show បានធ្វើការ ទាក់ទង ទៅសុំ ការបំភ្លឺ ពីលោក មាន ច័ន្ទយ៉ាដា អ្នកនាំពាក្យ សាលារាជធានី ភ្នំពេញ ដែរ ប៉ុន្តែ ទូរស័ព្ទ របស់លោក Call មិនចូល។

សូមរម្លឹក ផងដែរថា ប្រទេស កម្ពុជា ជាប្រទេស កំពុង អភិវឌ្ឍ ទើបតែងើប ពីសង្គ្រាម ដូច្នេះ រាល់ ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវថ្នល់ លូទឹកជាដើម នៅមិនទាន់ បានអភិវឌ្ឍន៍ គ្រប់ជ្រុងជ្រោយ អស់នៅឡើយទេ ដូច្នេះហើយ យើង មិនទាន់ អាចប្រៀបផ្ទឹម ទៅនឹង ប្រទេស ដែល រីកចម្រើនខ្លាំង ដូចជា អ៊ីតាលី សិង្ហបុរី អង់គ្លេស នោះឡើយ។

ប៉ុន្តែ បើសិនជា ពាក្យ ចចាមអារាម ដូចដែល រៀបរាប់ ខាងលើនេះ ជាការពិត មែននោះ វាពិតជា ល្អខ្លាំងណាស់ ព្រោះវា អាចជួយ អោយរីកចម្រើន ផ្នែកទេសចរណ៍ បង្កើនសោភ័ណភាព ទីក្រុងភ្នំពេញ និងថែមទាំង ជួយលើកស្ទួយ ជីវភាព ប្រជាពលរដ្ឋ ដែលរស់នៅ តំបន់មាត់លូ ទាំងនោះ បានមួយ កម្រិត ទៀតផងដែរ។

ទិដ្ឋភាពលូនៅទីក្រុងភ្នំពេញបច្ចុប្បន្ន

6-6-032

6-6-033

6-6-034

 

6-6-036

6-6-037

6-6-038

ទិដ្ឋភាពលូក្នុងទីក្រុងនៅបរទេស

6-6-039

6-6-040

6-6-041

6-6-042

6-6-043

Leave a Reply

Your email address will not be published. Required fields are marked *