19-5-020

ផ្លូវមួយចំនួននៅភ្នំពេញត្រូវបានហាមមិនអោយធ្វើការដង្ហែរក្បួនឃោសនាបោះឆ្នោត ចាប់ពីថ្ងៃស្អែក

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព ៖ FreshNews

អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ បាននិងកំពុងដឹកនាំកិច្ចប្រជុំជាមួយតំណាង គណបក្សនយោបាយ ដើម្បីពិភាក្សាពីតម្រាយផ្លូវ សម្រាប់ដង្ហែក្បួនឃោសនារកសំឡេងឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២០ ខែឧសភា ស្អែកនេះ រហូតដល់ថ្ងៃទី២ ខែមិថុនា។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់អង្គភាព Fresh News ថា «ឯកឧត្តមអភិបាល កំពុងដឹកនាំមន្រ្តី សាលាក្រុង ប្រជុំជាមួយតំណាងគណបក្សនយោបាយ ជុំវិញការដង្ហែក្បួនឃោសនាបោះឆ្នោត សម្រាប់ថ្ងៃស្អែក ហើយមិនទាន់សម្រេចនៅឡើយទេ រង់ចាំបន្តិចទៀត»

សូមជំរាបថា កាលពីពេលថ្មីៗនេះ សាលារាជធានីភ្នំពេញ បានចេញលិខិតស្នើរដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ឱ្យណែនាំដល់គណបក្ស នយោបាយទាំង១២ បញ្ចៀសការប្រមូលផ្តុំ និងការដង្ហែក្បួនឃោសនាតាមបណ្តាទីតាំង និងផ្លូវមួយចំនួន ក្នុងរាជធានីភ្នំពេញក្នុងអំឡុងពេលធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤។

លិខិតរបស់សាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ការស្នើរនេះធ្វើឡើងដើម្បីធានាបាន នូវការប្រព្រឹត្តទៅនៃការឃោសនា រកសំលេងឆ្នោត ក្នុងយទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ធានាបានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនគណបក្សនយោបាយទាំងអស់ បានល្អប្រសើរ និងការបញ្ចៀស ការកកស្ទះចរាចរណ៍ ដែលរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ។

រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ទីតាំងផ្លូវ, ទីសាធារណៈ និងទីប្រជុំជនដែលត្រូវហាមឃាត់ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត ដូចតទៅ៖
ចំណុចទី១៖ ផ្លួវនានាដែលត្រូវចៀសវាងក្នុងការហែក្បួនរួមមាន កំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីវិមានឯករាជ្យ ដល់ស្តុបមន្ទីរពេទ្យព្រះអង្គឌួង), មហាវិធីសហព័ន្ធរុស្ស៊ី កំណាត់ផ្លូវមហាវិថីព្រះមុនីវង្ស (ចាប់ពីស្តុបបេកាសេ ដល់ស្តុបអតីតមន្ទីរពេទ្យចិន), កំណាត់មហាវិថីមៅសេទុង (ចាប់ពីស្តុបចេនឡា ដល់ស្តុបទេពផន), កំណត់មហាវិថីទេពផន (ចាប់ពីកែងស្តុបមហាវិថីព្រះមុនីវង្ស ដល់ស្តុបនាងគង្ហឹង), កំណាត់វិថីសុធារស (ចាប់ពីកែងផ្លូវ ១៥៤ ដល់មហាវិថីព្រះសីហនុ), មហាវិថីព្រះសុរាម្រិត, ផ្លូវជុំវិញព្រះបរមរាជវាំង (កំណាត់ផ្លូវលេខ២៤០ និងផ្លូវលេខ១៨៩)។

ចំណុច២៖ ទីប្រជុំជនដែលត្រូវចៀសវាងការប្រមូលផ្តុំ និងហែក្បួន រួមមាន៖ ផ្លូវជុំវិញផ្សារធំថ្មី, ផ្លូវជុំវិញផ្សារអូរឫស្សី, ផ្លូវជុំវិញផ្សារអូឡាំពិក, ផ្លូវជុំវិញផ្សារទួលទំពួង, ផ្លូវជុំវិញផ្សារផ្សារដេប៉ូ និងផ្លូវជុំវិញផ្សារផ្សារដើមគរ។

និងចំណុច៣៖ ទីសាធារណៈ ដែលត្រូវចៀសវាងការប្រមូលផ្តុំរួមមាន សួនព្រះបរមរាជវាំង, ទីធ្លាមេរុ, សួនមុខវត្តបទុមវត្តី (តែអនុញ្ញាតនៅទីវាលការីឡាចុង ខាងត្បូងសួនច្បារវត្តបទុវត្តី), ទីតាំងវិមានឯករាជ្យ និងសួនច្បារវិមានឯករាជ្យទាំងមូល, ទីធ្លារូបសំណាក់លោកយាយពេញ, សួនច្បារអ្នកភិរម្យអ៊ូ ហៅង៉ុយ, និងសួនច្បារសម្តេចតេជោ ហ៊ុន សែន ជាដើម៕

19-5-019

Leave a Reply