march-235-e1490930340148

ថៅកែរោងចក្រកាត់ដេរយុីហោអាលីមអត់បើកប្រាក់ខែកម្មករ៩០នាក់ផ្ទុះកូដកម្ម

ប្រភព ៖ Hangmeasnews

កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៩០នាក់ បម្រើការងារក្នុងរោងចក្រអាលីម ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ បន្ទាប់ពីថៅកែក្រុមហ៊ុនមិនបានបើកប្រាក់ឈ្នួលឲ្យ ពេញ១ខែស្រាប់តែនៅព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៧ ប្រមូលផ្តុំគ្នាធ្វើកូដកម្មរកប្រាក់ឈ្នួល ។

តាមអាជ្ញាធរបានឲ្យដឹងថា រោងចក្រកាត់ដេរសម្លៀកយុីហោ អាលីមខាងលើ មានកម្មករចំនួន៩០នាក់ ហើយក្រោយពីកម្មករទាំងនោះ បម្រើការងារពេញមួយខែ បែជាក្រុមហ៊ុនមិនបានបើកប្រាក់ឈ្នួលឲ្យឡើយ អស់រយះពេល១ខែកន្លងមកហើយ ទើបនៅព្រឹកថ្ថៃទី៣១ ខែមិនា ឆ្នាំ២០១៧នេះ កម្មករប្រមូលផ្តុំផ្ទុះកូដកម្មទាមទារ រកប្រាក់ខែ ។

តាមសម្តីកម្មករបានឲ្យដឹងថា កម្មករទូទាំងរោងចក្រ ខំបម្រើការងារ ឲ្យក្រុមហ៊ុនខាងលើ តែខាងក្រុមហ៊ុនមិនបានបើកប្រាក់ឈ្នួលឲ្យឡើយ ទើបក្រុមកម្មករ ប្រឈមជួបនូវបញ្ហា កង្វះ ប្រាក់ឈ្នួល ថ្លៃផ្ទះជួល ហូបចុកប្រចាំថ្លៃ ។ កម្មករបន្តទៀតថា អស់រយៈពេល១ខែកន្លងមកហើយ ថ្វីកាលបើខាងក្រុមហ៊ុនមិនទាន់បានទូទាត់ប្រាក់ឈ្នួលជូនកម្មករ តែបែជាស្ងាត់ៗ ខាងក្រុមហ៊ុន លួចជ្រើសរើសកម្មករថ្មីចូលបម្រើការងារជំនួសវិញ ។ ស្ថានភាពមិនប្រក្រតីរបស់ក្រុមហ៊ុនខាងលើ ទើបក្រុមកម្មករមិនសុខចិត្តត្បិតលុយឈ្នួលខ្លួនឯង ផ្តុំគ្នាតវ៉ាទាមទារ រកដំណោះស្រាយ ជាមុនសិន។

ទោះជាការតវ៉ារបស់បងប្អូនកម្មករទាំង៩០នាក់ នៅមុខក្រុមហ៊ុនក៏ដោយ ក៏នៅមិនទាន់មានដំណោះស្រាយណាមួយ រវាងថៅកែក្រុមហ៊ុនជាមួយកម្មករឡើយ៕

Leave a Reply