1n

ចាប់ពីថ្ងៃទី២៧ ដល់ ៣០ ខែមេសានេះអគ្គិសនីកម្ពុជានឹងផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួន

យោងតាមទំព័រហ្វេសប៊ុករបស់អគ្គិសនីកម្ពុជាបានចេញផ្សាយនូវសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួនអោយបានដឹងថាអគ្គិសនីកម្ពុជានឹងធ្វើការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួន រយៈពេល៤ ថ្ងៃជាប់ៗគ្នា ដើម្បីជួសជុល ផ្លាស់ប្ដូរ តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែរបណ្ដាញបង្ករលក្ខណៈពិបាកដល់ការពង្រីកផ្លូវ។ តំបន់ដែលត្រូវផ្ដាច់មានដូចជា៖

ថ្ងៃទី២៧៖ ១- នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ  ២- នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ  ៣- នៅភូមិមួយចំនួន ក្នុងសង្កាត់ស្ទឹងមានជ័យទី២ និងភូមិមួយចំនួនក្នុងសង្កាត់ស្ទឹឹងមានជ័យទី៣ ខណ្ឌមានជ័យ និងភូមិមួយចំនួនទៀត នៅសង្កាត់ដង្កោ ខណ្ឌដង្កោ។

ថ្ងៃទី២៨៖ ១- នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ  ២- នៅភូមិមួយចំនួនក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ និង ៣- នៅតំបន់ភ្លើងមួយចំនួននៅសង្កាត់ស្រះចកខណ្ឌដូនពេញ។

ថ្ងៃទី២៩៖ ១- នៅភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ

ថ្ងៃទី៣០៖ ១- នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ  ២- នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ  ៣- ភូមិមួយចំនួននៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និង ភូមិមួយចំនួនក្នុងសង្កាត់ស្ទឹងមានជ័យទី១ និងភូមិមួយចំនួនក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

ហេតុដូច្នេះហើយជួសមុខអោយអគ្គិសនីកម្ពុជា សូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យ។ ចង់ជ្រាបច្បាស់សូមអានសេចក្ដីជូនដំណឹងខាងក្រោមនេះ ៖

%e1%9f%a2%e1%9f%a5-%e1%9f%a0%e1%9f%a4-%e1%9f%a0

%e1%9f%a2%e1%9f%a5-%e1%9f%a0%e1%9f%a4-%e1%9f%a1

Leave a Reply