29-5-010

ប្រជានេសាទនិង​អ្នកធ្វើដំណើរតាមសមុទ្រត្រូវបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់បំផុត

ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី ២៧ ខែឧសភា នេះស្ដីពីការព្យាករណ៍ អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី ២៨ ខែឧសភា ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។

ក្រសួងបានបន្ថែមទៀតថា បច្ចុប្បន្នកម្ពុជា កំំពុងទទួលរងឥទ្ធិពលសម្ពាធទាប ហើយចាប់ពីថ្ងៃទី១ដល់ ៤ ខែមិថុនា តទៅខ្យល់មូសុងនិរតី នឹងបង្កើនឥទ្ធិពលមកលើកម្ពុជា ដែលជាហេតុនាំអោយតំបន់មាត់សមុទ្រ តំបន់ខ្ពង់រាប និងតំបន់ជួរភ្នំក្រវាញ នឹងមានភ្លៀងបន្តធ្លាក់ក្នុងកំរិតច្រើន ចំណែកឯតំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ ។

ក្រសួងបានបន្តអំពាវនាវអោយបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរកម្សាន្តតាមផ្លូវទឹកជាពិសេស នៅតាមសមុទ្រទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ពិសេសចាប់ពីថ្ងៃទី ២៨-៣១ ខែឧសភា ឆ្នាំ២០១៧៕

29-5-009

Leave a Reply