សំណួរធ្លាប់សួរ

 • តើសំឡេងទីក្រុងជាអ្វី?

  អ្នកអាចពណ៌នាសំឡេងទីក្រុងជាអ្វីក៏បាន។ វាអាចជាប្រភពពត៌មាន ឬជាគេហទំព័រសម្រាប់ការចូលរួមចែករំលែកដល់សង្គម ជាឧបករណ៍សម្រាប់ធ្វើការវិភាគវិនិច្ឆ័យ ឧបករណ៍សម្រាប់ធ្វើផែនទី។ល។ សំឡេងទីក្រុង គឺបង្កើតដោយអ្នកទាំងអស់គ្នា ហើយសម្រាប់អ្នកទាំងអស់គ្នា។ លោកអ្នកអាចលើកឡើងនូវបញ្ហា ព្រឹត្តិការណ៍ ឬ ទីកន្លែងដែលលោកអ្នកគិតថាមានសារៈសំខាន់សម្រាប់លោកអ្នក! សូមបញ្ចូលរបាយការណ៍ បង្កើតផែនទីដោយដាក់របាយការណ៍របស់លោកអ្នកទៅតាមប្រភេទផ្សេងៗ ស្វែងរករបាយការណ៍ និងទំព័រស្ថិតិដើម្បីស្វែងរកព័ត៌មានបន្ថែម។ ភ្នំពេញកំពុងអភិវឌ្ឍយ៉ាងលឿនដែលគួរអោយបារម្ភ តើលោកអ្នករក្សាវាបានទេ? សំឡេងទីក្រុងគឺជាធនធានមួយសម្រាប់អោយប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញធ្វើការអភិវឌ្ឍន៍នូវអ្វីដែលពួកគេគិតថាសាកសម។ ជាមួយនឹងការប្រើប្រាស់ Open Data, Crowd Sourcing និង Crowd Mapping សំឡេងទីក្រុងក៏អាចឲ្យអ្នកទាញយក និងមើលឃើញពីកន្លែងដែលគួរឲ្យចាប់អារម្មណ៍ផ្សេងរបស់ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ។

  • តើ Open Data ជាអ្វី?

   យោងតាមគេហៈទំព័រ Wikipedia “Open Data” គឺជាគំនិតមួយដែលយល់ថា “ទិន្នន័យ ទាំងអស់គួរតែអាចប្រើបាស់ និងបញ្ចូលតាមដែលគ្រប់គ្នាប្រាថ្នាបានដោយសេរីដោយមិនមានការដាក់លក្ខខណ្ឌពីសិទ្ធិនៃការចំលង ឬសុំការអនុញ្ញាតិ ឬុយន្តការត្រួតពិនិត្យដទៃទៀតនោះឡើយ។
  • អ្វីទៅជា CrowdSourcing ?

   Crowdscourcing គីជាជាការចែករំលែកប្រភពព័ត៌មានដល់មហាជន។ ខណៈដែលវិធីបូរាណគឺធ្វើឡើងដោយការ សុំស្រាវជ្រាវពីបុគ្គលឬភ្នាក់ងារណាមួយ ឬក៏សុំឲ្យគេផ្តល់ព័ត៌មានអោយ “crowdsourcing” គឺបើកចំហរប្រភពពត៌មានទៅឲ្យសាធារណជនប្រើប្រាស់។ ករណីរបស់ពួកយើង គឺចង់អោយប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញប្រាប់ពួកយើងអំពីរឿងដែលសំខាន់សម្រាប់ជីវិតរបស់ពួកគេ តើពួកគេបានទទួលរងគ្រោះពីអ្វីខ្លះ ហើយតើពួកគេខ្វល់ខ្វាយពីបញ្ហាអ្វី ជាជាងឲ្យម្នាក់ៗទៅស្រាវជ្រាវអំពីបញ្ហាអភិវឌ្ឍន៍ដែលកើតឡើងនៅទីក្រុងភ្នំពេញ។ ធើ្វបែបនេះប្រពលរដ្ឋនៅទីក្រុងភ្នំពេញអាច ចូលរួមក្នុងការអភិវឌ្ឍន៍បរិស្ថាន របស់ពួកគេក៍ដូចជាធ្វើជាម្ចាស់នៃទីក្រុងដែលពួកគេរស់នៅកាន់តែ ប្រសើរផងដែរ។
  • នរណាខ្លះជា Crowd?

   Crowd សំដៅទៅលើមនុស្សគ្រប់រូបគ្រប់សន្និដ្ឋាន។ ប្រសិនបើអ្នករស់នៅ ឬក៏ធ្វើការ ឬក៏ធ្វើដំណើរកាត់ទីក្រុងភ្នំពេញ នោះអ្នកក៏ជាផ្នែកមួយរបស់ Crowd ដែរ ហើយយើងចង់ដឹងព័ត៍មានពីអ្នក។ អ្នកអាចចូលរួមចំណែកគាំទ្ររតិចឬច្រើនបានតាមចិត្ត តែបើមនុស្ស ដ៏ទៃទៀអាចជួយដូចអ្នកដែរ វាកាន់ធ្វើឲ្យក្តីស្រម័យរបស់ សំឡេងទីក្រុងក្លាយជាការពិត។
  • តើអ្នករស់នៅទីក្រុងភ្នំពេញឬក៏រស់នៅតំបន់ផ្សេង នៅក្នុងប្រទេសកម្ពុជា?

   បច្ចុប្បន្ននេះសម្លេងទីក្រុងធ្វើការ និងត្រួពិនិត្យតែក្នុងក្រុងភ្នំពេញប៉ុណ្ណោះ។ ដោយសារតែប្រទេសកម្ពុជាមានទំហំធំ ដូច្នេះពេលនេះសំឡេងទីក្រុង ផ្ដោតកិច្ចការសំខាន់ដំបូង របស់ខ្លួនតែទៅលើបញ្ហា ដែលកើតមានឡើងនៅក្នុងរាជធានីសិន។

   វាជារឿងដែលសំឡេងទីក្រុងកំពុងពិចារណ៍ដែរសម្រាប់ ការពង្រីកគម្រោងរបស់ខ្លួនទៅ កាន់តំបន់ផ្សេងទៀត នៅក្នុងទីក្រុងភ្នំពេញ តែដោយសារ សម្លេងទីក្រុងគឺជាគម្រោងថ្មី ដូច្នេះយើងចង់ធ្វើឲ្យគម្រោងនេះ មានភាពច្បាស់លាស់ ដែលដាក់ឲ្យដំណើរការនៅទីក្រុងភ្នំពេញ ជាដំបូងសិន។ ក្រៅពីនោះ យើងក៏មានផែនការការអភិវឌ្ឍសំឡេងទីក្រុង និងគេហៈទំព័ររបស់ខ្លួនឲ្យកាន់ តែប្រសើរឡើងថែមទៀតផងដែរ។

  • តើសំឡេងទីក្រុងនឹងពង្រីកខ្លួនទៅកាន់តំបន់ផ្សេងៗទៀតក្នុងទីក្រុងភ្មំពេញដែរឬទេ?

   វាជារឿងដែលសំឡេងទីក្រុងកំពុងពិចារណ៍ដែរសម្រាប់ ការពង្រីកគម្រោងរបស់ខ្លួនទៅ កាន់តំបន់ផ្សេងទៀត នៅក្នុងទីក្រុងភ្នំពេញ តែដោយសារ សំឡេងទីក្រុងគឺជាគម្រោងថ្មី ដូច្នេះយើងចង់ធ្វើឲ្យគម្រោងនេះ មានភាពច្បាស់លាស់ ដែលដាក់ឲ្យដំណើរការនៅទីក្រុងភ្នំពេញ ជាដំបូងសិន។ ក្រៅពីនោះ យើងក៏មានផែនការការអភិវឌ្ឍសំឡេងទីក្រុង និងគេហៈទំព័ររបស់ខ្លួនឲ្យកាន់ តែប្រសើរឡើងថែមទៀតផងដែរ។
 • សំឡេងទីក្រុងបង្កើតឡើងសម្រាប់ធ្វើអ្វី?

  សំឡេងទីក្រុងសម្រាប់ជួយពង្រឹងដល់ការរស់នៅ ការងារ ឬការកម្សាន្ត ដោយយើងពុំបានគិតលើការធ្វើដំណើរ ឆ្លងកាត់ក្រុងភ្នំពេញថាជាការចូលរួមអភិវឌ្ឍទីក្រុងផង។ ប្រសិនបើអ្នកមានមុខជំនួញជួញដូរនៅក្នុប្រទេសកម្ពុជា សំឡេងទីក្រុងពិតជាមានសារប្រយោជន៏សម្រាប់អ្នក។

  • ចុះបើខ្ញុំគ្រាន់តែធ្វើការនៅទីក្រុងភ្នំពេញ តែរស់នៅកន្លែងផ្សេងវិញ?

   សំឡេងទីក្រុង គឺនៅតែមានទំនាក់ទំនងជាមួយអ្នកជានិច្ច ពីព្រោះអ្នកបានធ្វើដំណើរ ញាំអាហារ និងធ្វើការនៅក្នុងទីក្រុងភ្នំពេញ។ ប្រសិនបើនៅក្នុងសង្កាត់របស់អ្នកមានបញ្ហាស្ទះរចរាចរណ៍ ឬក៏ការិយាល័យរបស់អ្នកកំពុងមានបញ្ហារដាច់ចរន្តអគ្គីសនីយ អ្នកប្រកដជាក៏កំពុងស្វែងរកទីតាំង ថ្មីសំរាប់ការិយាល័យរបស់អ្នកផងដែរ នោះសំឡេងទីក្រុងនឹងអាចជួយអ្នកបាន។
  • ប្រសិនបើខ្ញុំគ្រាន់តែមកលេងទីក្រុងភ្នំពេញ?

   ទោះបីជាអ្នកគ្រាន់តែជាអ្នកទេសចរណ៍ ឬក៏គ្រាន់តែធ្វើកាត់ទីក្រុងភ្នំពេញក៏ដោយ សំរាប់ការអភិវឌ្ឍន៍ទីក្រុងភ្នំពេញ ពិតជាមានឥទ្ធិពលសម្រាប់ការធ្វើដំណើររបស់អ្នកជាមិនខាន។ ការដឹងច្បាស់ពីកន្លែងដែលមានការស្ទះចរាចរណ៏ខ្លាំង ឬកន្លែងដែលមានការដ្ឋានកំពុងជួសជុលផ្លូវ ឬកន្លែងដែលពីបាកធ្វើដំណើរ ដែលបង្ករដោយមានភាពយឺតយ៉ាវ គឺវាពិតជា មានសារៈប្រយោជន៏សម្រាប់ ការធ្វើដំណើរដែលអ្នកអាចបត់បែនបានយ៉ាងងាយនឹងរហ័ស។
 • តើអ្នកណាខ្លះជាអ្នកបង្កើតសំឡេងទីក្រុង

  អ្នកអាចរកឃើញអំពីក្រុមដែលបានបង្កើតសំឡេងទីក្រុងនៅទីនេះបាន។

  • តើខ្ញុំអាចចូលរួមជាមួយក្រុមការងាររបស់សំឡេងទីក្រុងបានដែរឬទេ?

   បើសំឡេងទីក្រុងមានការអភិវឌ្ឍទៅមុខ តម្រូវការក្រុមការងារក៏នឹងត្រូវការផងដែរ ដូចច្នេះចូរអាន ព័ត៌មានឪកាសការងារថ្មីៗរបស់យើង នៅលើទំព័រការងារ ដែលនឹងចុះផ្សាយនាពេលឆាប់។ ហើយនៅចន្លោះពេលនោះ សូមជួយគាំទ្រដោយការបញ្ចូលរ បាយការណ៏ និងចូលរួមជាមួយយុត្ថនាការ និងកំណត់ចំណុចនៅលើផែនទីនូវទីតាំង នៅលើទំព័ររបស់សំឡេងក្រុង។
 • នណាខ្លះអាចប្រើប្រាស់ សំឡេងទីក្រុងបាន?

  មនុស្សគ្រប់រូបអាចប្រើប្រាស់សំឡេងទីក្រុងបាន ហើយប្រសិនបើអ្នកមានកុំព្យូរទ័រ ហើយអាចភ្ជាប់ អ៊ីនធើណេតបាន ឬអាចភ្ជាប់ជាមួយទូរស័ព្ធដៃ ដែលអាចប្រើប្រាស់អ៊ីនធើណេត នោះអ្នកអាច ប្រើប្រាស់សំឡេងទីក្រុងបានហើយ។

  • តើសំឡេងទីក្រុងបង្កើតឡើងសម្រាប់នរណាខ្លះ?

   គម្រោងនេះគឺអំពីការប្រើប្រាស់សំឡេងទៅកាន់អ្នកដែលរស់នៅឬធ្វើការនៅក្នុងទីក្រុងភ្នំពេញ។ ការអភិវឌ្ឍក្នុងទីក្រុងផ្តល់ផលប៉ះពាល់ជាច្រើន ហើយអ្នករស់នៅទីក្រងភ្នំពេញ គួរតែចូលរួមក្នុងការអភិវឌ្ឍនោះ។ ដូច្នេះ សំឡេងទីក្រុង គឺសម្រាប់អ្នកទាំងអស់គ្នា។
  • តើសំឡេងទីក្រុងមានតែជាភាសាអង់គ្លេសឬយ៉ាងណា?

   ទេ សំឡេងទីក្រុងក៏មានជាភាសារខ្មែរដែរ ពីព្រោះ ភ្នំពេញគឺជារាជធានីនៃប្រទេសកម្ពុជា។ ភាសារ ខ្មែរគឺជាភាសារជាផ្លូវការ និងប្រើប្រាស់ជាប្រចាំនៅក្នុងប្រទេស។ ដើម្បីឲ្យសំឡេងទីក្រុងជា របស់ប្រជាជននៅទីក្រុងភ្នំពេញពិតប្រាកដ ដូច្នេះ គេហៈទំព័រសំឡេងទីក្រុងត្រូវតែមានជាភាសារខ្មែរ។ អ្នកអាចបញ្ចូលរបាយការណ៏ជាភាសារខ្មែរ យើងនិងព្យាយាមពិនិត្យ ដើម្បីឲ្យប្រាកដថាគ្រប់ ទំព័រទាំងអស់ មានទាំងភាសារខ្មែរ និងអង់គ្លេស។ ទោះជាយ៉ាងនេះក៏ដោយ ក៏យើងមិនអាចធានា បានថាគ្រប់របាយការណ៍ទាំងអស់ដែលបានដាក់បញ្ចូលនឹងមានទាំងភាសាខ្មែរ និងអង់គ្លេងនោះដែរ។
  • តើនរណាខ្លះអាចប្រើប្រាស់ទិន្នន័យរបស់សំឡេងទីក្រុងបាន?

   ទិន្នន័យនៅគេហៈទំព័រសំឡេងទីក្រុងមិនត្រូវបានគិតថ្លៃនោះឡើយ ហើយវាអាច អនុញ្ញាតឲ្យមនុស្ស គ្រប់គ្នាប្រើប្រាស់បាន យើងគ្រាន់តែស្នើរថាទិន្នន័យ ដែលអ្នកទទួលបានពីយើង អ្នកនឹងចែកចាយ ដោយមិនគិតថ្លៃដូចគ្នាដែរ ហើយសំឡេងទីក្រុងជាកន្លែងដែលមានទីន្ន័យចំហរ។
  • ហេតុអ្វីទិន្នន័យទាំងអស់មិនត្រូវបានគិតថ្លៃ

   ទិន្នន័យទាំងអស់អាច ទាញយកបានដោយមិនគិតថ្លៃ ពីព្រោះសំឡេងទីក្រុងគឺជាកន្លែងមួយដែលផ្តល់ ទិន្នន័យចំហរ។ ដើម្បីស្វែងរកទិន្នន័យចំហរ សូមចូលទៅក្នុងសំណួរទីមួយចំណុច ក ។
 • តើខ្ញុំអាចប្រើប្រាស់សំឡេងទីក្រុងយ៉ាងដូចម្ដេច?

  អ្នកអាចប្រើសំឡេងទីក្រុងជាប្រភពនៃព័ត៌មាន ជាទិន្នន័យសម្រាប់ការអភិវឌ្ឍ និងជាបណ្ដាញ សហគមន៏ នៃអ្នកដែលបានចូលរួម។ ទោះបីជាអ្នកធ្វើជំនួញរកស៊ី នៅទីក្រុងភ្នំពេញ រស់នៅ ឬក៏គ្រាន់តែមកលេងក៏ដោយ សំឡេងទីក្រុងពិតជាមានសារៈប្រយោជន៏សម្រាប់អ្នក។ វាអាចជាទំព័រព័ត៌មាន ដែលអ្នកអាចស្វែង យល់ថានៅក្រុងភ្នំពេញតើមានអ្វីកំពុងកើតឡើង។ ឬវាក៏អាចជួយអ្នកឲ្យកំណត់ពីទីកន្លែងដែលអ្នកចង់រស់នៅក្នុងទីក្រុងផងដែរ។

  • តើខ្ញុំអាចចូលរួមចែករំលែកបានយ៉ាងដូចម្តេច?

   ផ្ដល់របាយការណ៍ផ្សេងៗ ផ្ដល់ព័ត៌មាន ចូលរួមក្នុងកិច្ចពិភាគ្សារ ចូលរួមជាមួយនឹងយុទ្ធនាការ ចូលរួមប្រជុំ ឬណែនាំអ្នកដទៃទៀតឲ្យសំឡេងទីក្រុង វាសុទ្ធតែជាការជួយដល់សំឡេងទីក្រុងទាំងអស់។
  • តើខ្ញុំបញ្ចូលរបាយការណ៍ដោយរបៀបណា?

   ចូលទៅកាន់គេហទំព័រដើមរបស់សំឡេងទីក្រុង ហើយចុចត្រង់ ‘SUBMIT A REPORT ឬ បញ្ចូលរបាយការណ៍’ ដែលនៅផ្នែកខាងលើនៃ tool bar ឬ ចុចត្រង់ ‘SUBMIT REPORT’ BUTTON ពណ៌លឿងនៅខាងលើផែនទី!
   អ្នកត្រូវដាក់ចំណងជើង និងការពិពណ៌នាខ្លះអំពីរបាយការណ៍របស់លោកអ្នក
   ស្វែងរកទីតាំងនៅក្នុងផែនទី ដាក់ចំនុចបន្ទាត់ ឬ ទីតាំងណាមួយ ដើម្បីបញ្ជាក់ពីទីតាំងនោះ។ លោកអ្នកគ្រាន់តែចុចលើ BUTTON ចំនុច ខ្សែបន្ទាត់ និង ទីតាំងដែលនៅខាងក្រោមនៃផែនទី
   ទីតាំង: ចុចលើ BUTTON ផ្នែកខាងឆ្វេងក្រោមផែនទី ហើយចុចវានៅជុំវិញផែនទី នោះលោកអ្នកនឹងឃើញផ្ទៃគ្រប់ដណ្តប់តាមតែអ្វីដែលលោកអ្នកចុច។ ចុចពីរដងលើវាដើម្បីបញ្ចប់ លោកអ្នកអាចដាក់ទិន្នន័យចូលទៅទីតាំងបានច្រើន ដោយគ្រាន់តែចុចម្តងទៀត។
   បន្ទាត់: ចុចKលើ BUTTON ដែលនៅជាប់នឹងទីតាំង button ខាងក្រោមផែនទី។ គូសបន្ទាត់ នៅលើផែនទី។ ចុចពីរដងលើវាដើម្បីបញ្ចប់ ហើយលោកអ្នកអាចដាក់បន្ទាត់បានជាច្រើន ដោយគ្រាន់តែចុចវាម្តងទៀត។
   ចំនុច: ចុចលើ BUTTON ខ្មៅដៃដែលនៅជាប់នឹងបន្ទាត់ BUTTON ខាងក្រោមផែនទី។ ដាក់ចំនុចនៅលើផែនទី នោះលោកអ្នកនឹងឃើញព័រក្រហម ដូចពេជ្រលេចរូបរាងឡើង។ ហើយលោកអ្នក អាចដាក់ទីតាំងបានជាច្រើនដោយគ្រាន់តែចុចវាម្តងទៀត។
   ការកែតម្រូវ: បើអ្នកធ្វើមិនត្រឹមត្រូវ លោកអ្នកគ្រាន់តែចុចលើ BUTTON នៅក្រោម ផែនទីដែលមានសញ្ញាដៃ។ បន្ទាប់មកលោកអ្នកអាចជ្រើសរើសអ្វីៗ ដែលលោកអ្នក បានដាក់លើផែនទី ហើយលោកអ្នកអាចលប់វាបានដោយគ្រាន់ចុច ‘DELETE SELECTED ឬលុបចោលអ្វីដែលបានជ្រើសរើស’.
   ជ្រើសរើស category ឲ្យបានត្រឹមត្រូវ ចុចលើសញ្ញា “+” នៃចំណងជើងមេ ដើម្បីបង្ហាញចំណងជើងតូច រួចគូស√ ។
   អ្នកអាចដាក់បន្ថែមនូវការតំណភ្ជាប់ រូបថត និង វីឌីអូផ្សេងៗបាន
   លោកអ្នកអាចដាក់ព័ត៌មានលំអិតផ្ទាល់ខ្លួន ប្រសិនបើលោកអ្នកចងដាក់វា។ ព័ត៌មានផ្ទាល់ខ្លួន របស់អ្នកនឹងមិនត្រូវ បានបង្ហាញជាសាធារណៈទេ ប៉ុន្តែពួកគេនឹងផ្តល់ឱ្យលោក អ្នកនូវការស្នើសុំកែសំរួល ឬលប់របាយការណ៍របស់លោកអ្នកបានគ្រប់ពេល។ លោកអ្នកនឹងអាចមើល ឃើញសារឆ្លើយតបនៅពេលដែលរបាយការណ៍របស់ លោកអ្នកត្រូវបានអនុញ្ញាត ឬពិនិត្យរួចហើយ។
   បន្ទាប់មកចុច submit ឬដាក់បញ្ចូលរបាយការណ៍ នោះជាការស្រេច!
  • តើខ្ញុំអាចបញ្ចូលរបាយការណ៏ជាភាសារខ្មែរបានដែរឬទេ?

   ពិតណាស់ អ្នកអាចបញ្ចូលរបាយការណ៍ជាភាសាខ្មែរ តាមរបៀបដូចការបញ្ចូលរបាយការណ៍ជា ភាសារ អង់គ្លេងដែរ។ អ្នកគ្រាន់តែអនុវត្តន៍ តាមជំហ៊ានទីមួយទៅជាការស្រេច។
  • តើខ្ញុំអាចបញ្ចូលរបាយការណ៍តាមរយៈទូស័ព្ទរបស់ខ្ញុំបានទេ?

   ប្រសិនបើលោកអ្នកមានទូរស័ព្ទ smart phone ឬទូរស័ព្ទដៃដែលភ្ជាប់ប្រព័ន្ធ Internet លោកអ្នកអាចចូលទៅកាន់គេហៈទំព័រ សំឡេងទីក្រុង តាមរយៈទូរស័ព្ទរបស់លោកអ្នក។ ដូច្នេះលោកអ្នកអាចដាក់បញ្ចូលរបាយការណ៍របស់លោកអ្នក តាមរបៀបដូចគ្នាទៅនឹងការប្រើប្រាស់កុំព្យូទ័រដែរ។ អ្នកក៏អាចបញ្ចូលរបាយការណ៏ របស់អ្នកតាមរយៈការផ្ញើសារតាមទូរសព្ធ័ដៃ ដោយគ្រាន់តែ សរសេរសារ រួចបញ្ជូនមកកាន់លេខ ០972 640 056 និង សូមដាក់បញ្ចូលរបាយការណ៍ ឲ្យបានត្រឹមត្រូវតាមប្រភេទ នៃរបាយការណ៍ក៏ដូចជា ឈ្មោះផ្លូវ ឬលេខផ្លូវ និងផ្លូវកាត់ទទឹងរបស់ផ្លូវនោះផងដែរ។ សូមមេត្ដាកុំគ្រាន់ដាក់ឈ្មោះខណ្ឌ័ ឬសង្កាត់ប៉ុណ្ណោះ យើងត្រូវ ការពត៍មាន ជាច្រើនបន្ថែមលើសពីនេះទៀត។
  • ប្រសិនបើនរណាម្នាក់បានបញ្ចូលរបាយការណ៏ ដោយបានបញ្ជាក់អំពីទីតាំងនិង ប្រធានបទជាក់លាក់ មួយរួចទៅហើយតើខ្ញុំ អាចបញ្ចូលរបាយការដែលដូចគ្នានោះមួយផ្សេងទៀត បានដែរឬទេ?

   បានពិតជាបាន ពីព្រោះថារបាយការណ៍ច្រើនអំពីបញ្ហារតែមួយ វាអាចជួយអោយយើង អាចផ្ទៀងផ្ទាត់ បានអំពីភាពត្រឹមត្រូវពិតប្រាកដនៃរបាយការណ៍នោះបាន។ ប៉ុន្ដែមិនមានន័យថា អ្នកគួរបញ្ចូលរបាយកាណ៏ច្រើនដូចៗគ្នាដើម្បីសម្រាប់ធ្វើការផ្ទៀងផ្ទាត់នោះដែរ។ ទោះបីជាយ៉ាង ណាក៏ដោយ ចំពោះការធ្វើយុទ្ធនាការណ៍ដាច់ចរន្តអគិ្គសនី ប្រសិនបើបញ្ហានេះនៅតែបន្ដកើត មានឡើង នោះវាពិតជាមានតម្លែណាស់ក្នុងការរាយការណ៍ នៅគ្រប់ពេលដែលវាកើតឡើង។ ទាំងនេះវាបូករួមទាំង កន្លែងគហុកផ្សេងៗ ដែលវានឹងផ្ដោតទៅលើតែការអភិវឌ្ឍ ប្រពន្ធ័លូទឹកស្អុយថ្មី ប្រព័ន្ធចរន្តអគិ្គសនី និងទឹក និងសំណង់អាគារនានាជាច្រើនទៀត។
  • តើខ្ញុំគួរធ្វើដូចម្តេច ប្រសិនខ្ញុំចង់បញ្ចូលរបាយការណ៍ ប៉ុន្តែខ្ញុំមិនដឹងច្បាស់លាស់ ប្រភេទរបាយការណ៍ដែលនឹងត្រូវដាក់បញ្ចូល?

   ប្រសិនបើលោកអ្នកចង់ដាក់បញ្ចូលរបាយការណ៍ ប៉ុន្តែដឹងមិនច្បាស់លាស់នូវប្រភេទរបាយការណ៍ ឬព័ត៌មាន ថាត្រូនឹងប្រភេទមួយណា ឬប្រភេទរបាយការណ៍ ដែលអ្នកចង់បញ្ចូលរបាយការណ៍ មិនមានឲ្យអ្នកជ្រើរើស សូមទាក់ទងមកកាន់ផ្នែករដ្ឋផាលរបស់យើងតាមរយៈ អ៊ីមែល admin@urbanvoicecambodia.net ពួកគេរីករាយនឹងផ្តល់យោបល់ ថាប្រភេទព័ត៌មានមួយណាដែលត្រូវនឹងរបាយការណ៍របស់លោកអ្នក ឬក៏បង្កើតប្រភេទព័ត៌មាន ឬរបាយការណ៍ថ្មី (new category) សម្រាប់លោក។
  • តើខ្ញុំអាចកែតម្រូវ ឬលុបរបាយការណ៍ដែលបានមានដាក់បញ្ចូលរួចហើយបានដែរឬទេ?

   ទេ! របាយការណ៍ដែលបានបញ្ចូលរូចហើយ មានតែខាងផ្នែករដ្ឋបាលលទេទើបអាចកែតម្រូវវាបាន។ ប្រសិនលោកអ្នកដាក់បញ្ចូលរបាយការណ៍ដោយមានកំហុសណាមួយ ហើយមានបំណងចង់កែសម្រួល ឬលប់ របាយការណ៌នោះ លោកអ្នកអាចផ្ញើអ៊ីម៉ែលទៅកាន់ផ្នែករដ្ឋបាល ដោយភ្ជាប់ជាមួយការកែ តម្រូវឱ្យ ឬព័ត៌មានលំអិតឲ្យបានត្រឹមត្រូវរួចតាមរយៈអ៊ីម៉ែល admin@urbanvoicecambodia.net ទោះបីជាយ៉ាងនេះក៏ដោយ! លោកអ្នកត្រូវតែផ្តល់នូវភស្តុតាងអំពីរបាយការណ៍ដែលលោកអ្នកចង់កែ តម្រូវ ថាវាពិតជារបាយការណ៍របស់អ្នកពិងប្រាកដមែន។ វាមានភាពងាយស្រួលបំផុត ប្រសិនបើ លោកអ្នកបញ្ចូលព៌ត័មានលំអិតផ្ទាល់ខ្លួន នៅពេលលោកអ្នកបញ្ចូលរបាយការណ៍ ហើយប្រើប្រាស់អ៊ីម៉ែលនេះដើម្បីធ្វើការទាក់ទងជាមួយនឹងផ្នែករដ្ឋបាលរបស់យើង។ សូមបញ្ជាក់ផងដែរថា អ្នកមិនអាចស្នើសុំកែតម្រូវ ឬលប់របាយការណ៍ ដែលអ្នកមិនបានបញ្ចូលនោះបានឡើយ។
  • តើខ្ញុំអាចកែរបាយការណ៍របស់អ្នកដទៃដែលបានដាក់បញ្ចូលបានដែរឬទេ?

   ទេ អ្នកអាចបានត្រឹមតែដាក់សេចក្តីស្នើសុំ ធ្វើការកែលំអររបាយការណ៍នោះតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកគិតថា អ្នកមានការសង្ស័យទៅលើសាច់រឿងនៃរបាយការណ៍របស់អ្នកដទៃថាមានភាពមិនត្រឹមត្រូវ ដែលគួរតែសាកសួរបញ្ជាក់នោះ យើងជម្រុញឲ្យអ្នកធ្វើការទាក់ទងមកកាន់ផ្នែករដ្ឋបាលជាបន្ទាន់ តាមដែលអាចធ្វើទៅបាន តាមតាមរយៈអ៊ីមែល admin@urbanvoicecambodia.net។ សំឡេងទីក្រុង មានការប្រុងប្រយ័ត្នជានិច្ច និងគ្រប់ពេល ទាំងអស់ដើម្បីរក្សា urbanvoicecambodia.net មិនឱ្យមាន spam និង របាយការណ៍ដែល មិនត្រឹមត្រូវ ។ លោកអ្នកអាចបញ្ចូលរបាយការណ៍របស់លោកអ្នក ចុចលើសញ្ញាព្រួញលើង ឬចេះ (up/down arrows) នៅលើរបាយការណ៍របស់ដែលអាចជឿជាក់បានរបស់នរណាម្នាក់។
  • តើខ្ញុំអាចដាក់ ឬ បញ្ចូល (embed) ផែនទីពីសំឡេងទីក្រុងនៅលើទំព័រ ឬ ប្លុករបស់ខ្ញុំបានឬទេ?

   ទេ អ្នកមិនអាចដាក់ផែនទីសំឡេងទីក្រុងនៅក្នុងគេហៈទំព័រ និងប្លុក់របស់អ្នកបានទេ។
  • តើខ្ញុំអាចទំនាក់ទំនងសំឡេងទីក្រុងតាមរបៀបណា?

   អ្នកអាចធ្វើការទំនាក់ទំនងមកកាន់សំឡេងទីក្រុងទំនងតាមរយៈអ៊ីម៉ែល admin@urbanvoicecambodia.net ។ សម្រាប់ត៌មានព័ត៌មានបន្ថែមអំពី សំឡេងទីក្រុង ឬបើចង់ទាក់ទងធ្វើការស្មគ្រចិត្តជាមួយសំឡេងទីក្រុង សួមទំនាក់ទំទងតាមរយៈ Twitter: @UrbanVoiceCam ទំព័រ Facebook www.facebook.com/UrbanVoiceCam
 • តើសំឡេងទីក្រុងធ្វើការប្រមូលទិន្នន័យអ្វីខ្លះ?

  សំឡេងទីក្រុងប្រមូលទិន្នន័យដែលទាក់ទងទៅនឹងការអភិវឌ្ឍក្នុងទីក្រុង។

  • តើបញ្ហាក្នុងការអភិវឌ្ឍន៍ទីក្រុងមានអ្វីខ្លះ?

   អ្វីៗដែលកំពុងកើតឡើងនៅទីក្រុងភ្នំពេញ ហើយទោះវា តូច ឬធំ កើតឡើងញឹកញាប់ ឬមិនញឹកញាប់យើងចង់ដឹងពីព័ត៌មានទាំងអស់នោះ។ ឧទាហរណ៍ អគារខ្ពស់ៗកំពុងសាងសង់នៅតាម ដងទន្លេ សង្កាត់ ឬ ខ័ណ្ឌ ដែលកើតមានបញ្ហាដាច់ភ្លើងញឹកញាប់ ទឹកជំនន់តាមផ្លូវនៅរដូវវស្សា ការបោះឆ្នោត ទីតាំងសំណង់សាធារណៈ ការបណ្តេញចេញ បាតុកម្មកើតឡើងនៅក្នុងទីក្រុងជាដើម។
  • ហេតុអ្វីបានជាត្រូវរចាត់ចំណាត់ថ្នាក់របាយការណ៍ ឬព័ត៌មាន?

   យើងបានកំណត់ចំណាត់ថ្នាក់ព័ត៌មាន ព្រោះដើម្បីបង្ហាញនូវអ្វីដែលសំខាន់ ច្បាស់លាស់ពិតប្រកដ និងបញ្ហារសំខាន់បំផុតដែលកំពុងកើតឡើង និងជួបប្រទះ ជាពិសេសចំពោះអ្នកដែលកំពុងរស់ នៅក្រុងភ្នំពេញជួបតែម្តង។
  • តើអ្នកនឹងបង្កើតចំណាត់ថ្នាក់ (Categories) ថ្មីទៀតដែរឬទេ?

   ពិតណាស់ បើមានបញ្ហារថ្មី និងយុត្ថនាការថ្មីៗត្រូវបានបង្កើតឡើង នោះសំឡេងទីក្រុង នឹងបង្កើតចំណាត់ថ្នាក់របាយការថ្មីបន្ថែមទៀត។ ហើយអ្នកពិតជាទទួលបាននូវការស្វាគមន៏ក្នុង ការដែលធ្វើការស្នើរឲ្យមានការបង្កើតចំណាត់ថ្នាក់រាបាយការណ៍ ឬព័ត៌មានថ្មីដោយគ្រានតែ ផ្ញើអ៊ីម៉ែល មកកាន់យើងខ្ញុំ។
  • តើអ្នកធ្វើការផ្ទៀងភផ្ទាត់ទិន្នន័យយ៉ាងដូចម្តេច?

   សំឡេងទីក្រុងធ្វើការផ្ទៀងភផ្ទាត់ទិន្នន័យតាមទៅតាមរបៀប ៣យ៉ាង៖ របៀបទី១ បើទិន្នន័យច្រើនហើយដាក់បញ្ចូលដោយ អង្កការមួយដែលយើងស្គាល់ នោះយើងសន្មត់ថាទិន្នន័យគឺត្រឹមត្រូវ។ របៀបទី២ប្រសិនបើក្រុមការងាររបស់សម្លេងទីក្រុង ជួបប្រទះនឹងបញ្ហាលើរបាយការណ៍ ដែលបានរាយការណ៍ ដូច្នេះ របាយការណ៍នោះនឹងធ្វើការផ្ទៀតផ្ទាត់។ របៀបទី៣ បើនៅលើបញ្ហារតែមួយកន្លែងតែមួយ ហើយរបាយការណ៏ជាច្រើនត្រូវបាន បញ្ជូនមកដោយ អ្នកសរសេរផ្សេងគ្នា នោះរបាយការណ៍ត្រូវបានផ្ទៀងផ្ទាត់។
  • តើខ្ញុំអាចចែករំលែកទិន្នន័យយ៉ាងដូចម្ដេច?

   អ្នកអាចចែករំលែកទិន្នន័យបានដោយការដាក់បញ្ចូលរបាយការណ័ សរសេរជាសារផ្ញើរតាមទូរសព្ធ័ SMS ឬ ផ្ញើរជាអ៊ីម៉ែលមកយើងនូវឯកសារ ឬ ទិន្នន័យធំៗ ។ ចូលមើលសំណួរទី៦ ចំណុច ច ដែលបង្ហាញពីរបៀបផ្ដល់ឯកសារ ឬ ទិន្នន័យធំ។
  • ប្រសិនបើស្ថាប័នរបស់ខ្ញុំមានទិន្នន័យជាច្រើនដែលមានទំហំធំចង់ដាក់បញ្ចូល តើខ្ញុំអាចត្រូវធ្វើដូចម្តេច?

   សូមផ្ញើអ៊ីម៉ែលទៅកាន់ info@urbanvoicecambodia.net. បន្ទាប់មកអ្នកអាចផ្ញើរទិន្នន័យត្រឡប់ មកយើងវិញតាមរយៈគំរូ template ដែលយើងបានផ្តល់ឲ្យនោះ។
   ជំរើសមួយទៀតយើងអាច ជួយលោកអ្នកដាក់ទិន្នន័យចូលក្នុងតារាងគំរូ ប្រសិនបើលោកអ្នកផ្ញើឲ្យយើងនូវតារាង spreadsheet ជាមួយនឹងការណែនាំ។ សូមបញ្ចូលការពិពណ៌នាក្នុងផ្នែកនិមួយៗ ឬជូឈរនៅក្នុង spreadsheet.
   សូមប្រាប់មកពួកយើងៈ
   1. កាលបរិច្ឆេទដែលទិន្នន័យត្រូវបានបង្កើតឡើង
   2. តើនរណាបានបង្កើតទិន្នន័យទាំងនោះ
   3. តើវាត្រូវបានបង្កើតឡើងក្នុងគោលបំណងអ្វី
   4. ប្រសិនបើព័ត៌មានមានភ្ជាប់ជាមួយនូវទីតាំងផែនទី សូមប្រាប់ពួកយើងពីភាពលំអៀងពីទីតាំងនោះ។ ឧទាហរណ៍ ប្រសិនបើទិន្នន័យត្រូវបានយកពី GPS វានឹងមានកំរិតលំអៀងប្រហែល១០ម៉ែត្រ។ ណ័យើងរីករាយជួបពិភាគ្សា ជាមួយសម្រាប់ព័ត៌មាន និងកិច្ចសហការណ៍បន្ថែមទៀត។
  • ខ្ញុំព្រួយបារម្មណ៍ចំពោះសុវត្ថភាពកំព្យូទ័ររបស់ខ្ញុំពេលដែលប្រើប្រាស់ទិន្នន័យសំឡេងទីក្រុង តើខ្ញុំអាចដោះស្រាយ បានដោយបៀបណា?

   ដំបូង អ្នកនឹងឃើញពាក្យថាអ្នកកំពុងចូលទៅកាន់ គេហៈទំព័រតាមរយៈHTTPS។ វាមានន័យថាទំព័រ នេះមានការការពរសុវត្ថភាព (SSL) កុំព្យូទ័ររបស់អ្នករូចហើយ ។ SSL បានធ្វើការផ្លាស់ប្ដូ ប្រពន្ធ័ឌីជីថលររវាងកុំព្យូរទ័រ និងគេហៈទំព័រសំឡេងទីក្រុងតាមរយៈកូដសម្ងាត់។ បើទោះបីយ៉ាងក៏ដោយក៏អ្នកអាចនៅតែឃើញថា កុំព្យូទ័ររបស់ អ្នកនៅតែអាចចូលទៅកាន់គេហៈទំព័ររបស់សំឡេងទីក្រុងដដែល។ ការភ្ជាប់ HTTPS មានន័យថាអ្នកដ៏ទៃមិនអាចមើលឃើញពីទំនាក់ទំនងរវាងកុំព្យូទ័រអ្នក និងទំព័រសម្លេងទីក្រុងនោះឡើយ។ ប្រសិនបើអ្នកមិនចង់អោយ អ្នកដ៏ទៃដឹងថាកុំព្យូទ័ររបស់អ្នក បានចូលទៅកាន់គេហៈទំព័រសំឡេងទីក្រុង ដំណោះស្រាយដ៏ល្អ គឺទាញយក software ពី https://www.torproject.org ហើយតំឡើងចូលទៅក្នុងកុំពយ្យទ័ររបស់អ្នក។ នៅពេលដែលវាបាន ដំឡើង ហើយចាប់ផ្ដើមទាញរកបើលអំពីបែបបទ ហើយពេលដែលអ្នកចូលទៅកាន់ គេហៈទំព័ររបស់ សំឡេងទីក្រុង នោះអ្នកដ៏ទៃមិនអាចដឹងបានឡើយថាកុំព្យូទ័ររបស់អ្នកបានចូលទៅកាន់គេហៈទំព័រ។
 • តើផែនទីជាអ្វី?

  ផែនទី គឺជាគំនូរតំណាងនៃទីក្រុងភ្នំពេញ ដែលមានការបង្ហាញអំពីទិន្នន័យ និងចំណុចទិន្នន័យនៅ ក្នុងទីតាំងភូមិសាស្ដ្រ។

  • តើនៅលើផែនទីមានបង្ហាញអំពី ក្លឹបកំសាន្ដ និង ហាងកាហ្វេឆ្ងាញ់ៗឬទេ?

   ទេ មិនមានទេ សម្រាប់បញ្ហារផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ ព្រោះវាមិនមែនជាការអភិវឌ្ឍទីក្រុងនោះ ឡើយ។
  • តើនៅលើផែនទីបង្ហាញពីអ្វីខ្លះ?

   អ្វីដែលផែនទីបង្ហាញ អំពីគឺផ្លូវ និងប្លង់របស់ទីក្រុងរួមជាមួយនឹងអាគារសាធារណៈផ្សេង។
  • ហេតុអ្វីត្រូវមានផែនទី?

   ផែនទី គឺជាមធ្យោបាយដ៍ប្រសើមួយ ដែលបង្ហាញពីគំនូររូបភាពតំណាងឲ្យ ទិន្នន័យតាមរយៈលក្ខណៈភូមិ សាស្ដ្រ។ ផែនទីអាចជួយប្រជាជន ឲ្យយល់អំពីផលប៉ះពាល់ នៃការអភិវឌ្ឍទីក្រុងភ្នំពេញដល់ការរស់នៅរបស់ពូគគេ។ ដោយមានផែនទីជាតំណាងទិន្នន័យ ដែលអាចមើឃើញ ប្រជាជនទូទៅអាចស្វែងយល់ និងមានការយល់ដឹងច្រើនអំពីទីក្រុង។
  • តើខ្ញុំអាចមើលផែនទីពេញអេក្រង់បានទេ?

   ពិតណាស់! វាមានភាពងាយស្រួលណាស់ ដោយអ្នកគ្រាន់តែចុចលើពាក្យថា ‘FULL SCREEN MAP’ ដែលនៅខាងឆ្វេងដៃជ្រុងនៃផែនទីតែប៉ុណ្ណោះ។ ដើម្បីធ្វើការចាកចេញសូមចុចលើសញ្ញា ‘x’ នៅជ្រុងផ្នែកខាងស្តាំដៃ ។
 • តើខ្ញុំប្រើផែនទីរបៀបម៉េច?

  ដំបូងអ្នកត្រូវចុចលើ MAP ហើយរងចាំទំព័រលេចឡើង។ នៅខាងស្តាំដៃរបស់អ្នក អ្នកនឹងឃើញតារាង ចំណាត់ថ្នាក់ផ្សេងៗ (categories)។ អ្នកអាចជ្រើសរើសចំណាត់ថ្នាក់ category ណាមួយដើម្បីឱ្យបង្ហាញព័ត៌មានទាំងអស់ដែលយើងមាននៅត្រង់ផ្នែកនោះ។ បន្ទាប់មក ផែនទី នឹងបង្ហាញរបាយការណ៍ ពាក់ព័ន្ធផ្សេងៗ អាស្រ័យតាម category ដែលអ្នកបានជ្រើសរើស។ ត្រង់ចំណុចនោះ អ្នកអាចពិនិត្យរបាយការណ៍ ដោយចុចលើវា។ ពេលអ្នកចុចលើវា ប្រអប់តូចមួយនឹងលេចរូបរាងឡើងជាមួយព័ត៌មានគោលអំពីរបាយការណ៍និងតំណភ្ជាប់ទៅកាន់ព័ត៌មានបន្ថែម។ អ្នកក៏អាចទាញយកព័ត៌មានដែលបង្ហាញលើផែនទីបានផងដែរ ដោយគ្រាន់តែចុចលើ “DOWNLOAD REPORTS” ។

  • តើចំណាត់ថ្នាក់ទិន្នន័យ (Categories) ជាអ្វី?

   ចំណាត់ថ្នាក់ទិន្នន័យ Categories គឺជារបៀបដែលយើងរៀបចំទិន្នន័យតាមក្រុម ឬប្រភេទរបស់វា។ ពួកវាឆ្លើយតបទៅនឹងរបាយការណ៍អំពីប្រធានបទដូចគ្នា ឬ ស្រដៀងគ្នា ដូចជាការដាច់ចរន្តអគ្គិសនី, កីឡា ឧបករណ៍កម្សាន្ត សាលារៀន ហាងអ៊ីនធើណិត និងសំណង់ ។ល។
  • តើរបាយការណ៍ជាអ្វី?

   របាយការណ៍ គឺជាចំណុចទិន្នន័យដោយឡែកមួយ ដែលជាផ្នែករបស់សំណុំទិន្នន័យ ឬគេអាចហៅបានថាជាប្រភេទទិន្នន័យមួយ a Category។ របាយការណ៍នីមួយៗ គឺជាព័ត៌មានជាបញ្ហាដែលកើតឡើងនៅត្រង់ទីតាំងជាក់លាក់ណាមួយក្នុងរាជធានីភ្នំពេញ។ របាយការណ៍ទាំងនេះ យើងប្រមូលមកពីបុគ្គលម្នាក់ៗ យុទ្ធនាការ និងស្ថា័នផ្សេង។
  • តើសញ្ញាប្រាប់ដំណឹង Alerts ជាអ្វី?

   សញ្ញាប្រាប់ដំណឹង Alerts ជាសារដែលត្រូវបានផ្ញើទៅកាន់អ្នកដោយស្វ័យប្រវត្តិ នៅពេលរបាយការណ៍ថ្មីត្រូវបានគេបន្ថែមទៅក្នុងប្រភេទរបាយការណ៍ Category ជាក់លាក់ណាមួយ ឬអាចជាកន្លែងដែលអ្នករស់នៅ ឬធ្វើការ។
  • តើខ្ញុំបង្កើតសញ្ញាប្រាប់ដំណឹង Alert តាមរបៀបណា?

   ចុចលើ “GETA LERTS” បន្ទាប់មកអនុវត្តតាមជំហាននីមួយៗនៅត្រង់នោះ។
  • តើខ្ញុំទទួលបានព័ត៌មានដោយវិធីណា?

   អ្នកអាចទទួលបានព័ត៌មានដោយពិនិត្តលើផែនទី និងជ្រើសរើសប្រភេទរបាយការណ៍ categories ឬទាញយកព័ត៌មានដោយចុចលើទាញយករបាយការណ៍ ‘DOWNLOAD REPORTS’។
 • តើសំឡេងទីក្រុងមានធនធានអ្វីខ្លះ?

  Urban Voice មានផែនទីនៅក្នុងប្លុកដែលមានព័ត៌មានដូចជា រូបថត វីដេអូ និង ទិន្នន័យថ្មីៗនានា ស្តីអំពីភ្នំពេញ និងការអភិវឌ្ឍន៍ទីក្រុងភ្នំពេញ។ សូមកុំភ្លេចថា យើងក៏បានផ្ដល់សហគមមួយ ដែលអនុញាតឲ្យអ្នកទាំងអស់គ្នាចូលរួមជាមួយ ហើយជាមួយនរណាដែលអ្នកអាចពិភាក្សាបញ្ហាសង្គមជាមួយបាន។ កុំភ្លេច Facebook និង Twitter ដែលសំឡេងទីក្រុង បានបង្កើតការពិភាក្សាជាមួយសហគមផងដែរ។

  • តើអ្នកដាក់អ្វីក្នុង blog របស់អ្នក?

   យើងបញ្ចូលព័ត៌មានដូចជា រូបថត វីដេអូ blog posts របាយការណ៍យុទ្ធនាការ និងអ្វីៗជាច្រើនទៀត។ តាមរយៈ blog យើងសង្ឃឹមថាអាចផ្ដល់ការវិភាគខ្លះៗអំពីផែនទីំ និងព័ត៌មានថ្មី។ យើងក៏ប្រើ blog ដើម្បីប្រកាសយុទ្ធនាការថ្មីៗ និងការអភិវឌ្ឍនានា ក្នុងគេហទំព័រសំឡេងទីក្រុងផងដែរ។
  • តើខ្ញុំអាចចែករំលែកព័ត៌មានក្នុង blog របស់អ្នកបានទេ?

   យើងពិតជាស្វាគមន៍រាល់ការបញ្ចូលព័ត៌មានក្នុងប្លុករបស់ភ្ញៀវ ដូច្នេះប្រសិនបើអ្នកមានសំណូមពរអ្វីមួយ សូមកុំរារែកក្នុងការទាក់ទងមកកាន់ពួកយើង។ សូមចងចាំថា យើងរក្សាសិទ្ធិកែប្រែ ដកចេញអត្ថបទ ឬព័ត៌មានណាមួយ ប្រសិនបើយើងមើលឃើញថាត្រឹមត្រូវក្នុងហេតុផលណាមួយ។
  • តើនៅលើទំព័រប្រភពទិន្នន័យ (Resources page) មានអ្វីខ្លះ?

   ចូរគិតដល់ប្រភពទិន្នន័យ Resources ផ្សេងៗដូចជា wiki។ នៅទីនោះ យើងអាចរកបាននូវព័ត៌មានសង្ខេបអំពីប្រធានបទផ្សេងៗទាក់ទងទៅនឹងសំឡេងទីក្រុង ដូចជាការបង្កើតទីក្រុង ការធ្វើផែនទី និងព័ត៌មានជាច្រើនទៀត។ រាល់ព័ត៌មានទាំងអស់អ្នកអាចចូលទៅអាន ឬទាញយកពេលណាក៏បាន ហើយព័ត៌មានអំពីបញ្ហានានាមានភាពងាយស្រួលរកផងដែរ។ យើងនឹងបញ្ចូលតំណភ្ជាប់ រូបភាព និង ឯកសារយោង សម្រាប់ឲ្យអ្នកស្វែងយល់បន្ថែម។
  • តើសំឡេងទីក្រុងមាននៅលើបណ្តាញ Twitter ឬ Facebook ទេ?

   ពិតណាស់ យើងចង់ឲ្យអ្នកតាមដានសកម្មភាព ឬធ្វើជាមិត្តរបស់យើងនៅលើបណ្តាញ Twitter: @UrbanVoiceCam និង Facebook: https://www.facebook.com/UrbanVoiceCam
 • តើយុទ្ធនាការណ៍ជាអ្វី?

  យុទ្ធនាការណ៍ គឺជាបញ្ហាជាក់ស្តែងដែល សំឡេងទីក្រុង (Urban Voice) បានកំពុងលើកបង្ហាញ និងអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់យកចិត្តទុក ដាក់លើរបាយការណ៍របស់ពួកគេ។ ឧទាហរណ៍ ដូចជា យុទ្ធនាការណ៍ ជួយសង្គ្រោះហាងអ៊ីនធើណេតកាហ្វេ និង ការដាច់ចរន្តអគ្គិសនីយជាដើម។ ក្នុងឧទាហរណ៍ទាំងពីរនេះ ប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញត្រូវបានស្នើឱ្យបញ្ជូនរបាយការណ៍អំពី internet cafes ណាមួយដែលពួកគេរកឃើញជុំវិញទីក្រុង ឬ ការដាច់ចរន្តអគ្គិសនីយ ដែលពួកគេធ្លាប់ជួបប្រទះ។ ដើម្បីស្វែងយល់បន្ថែមអំពីយុទ្ធនាការណ៍ សូមចុចលើ យុទ្ធនាការណ៍ “Compaigns” ក្នុង menu bar។

  • តើខ្ញុំអាចចូលរួមធ្វើយុទ្ធនាការណ៍?

   ពិតជាបាន យើងសូមស្វាគមន៍ និងលើកទឹកចិត្តអ្នកគ្រប់គ្នាចូលរួមធ្វើយុទ្ធនាការណ៍។
  • តើអ្នកធ្លាប់ធ្វើយុទ្ធនាការណ៍ប៉ុន្មានលើកហើយ?

   សំឡេងទីក្រុង ធ្លាប់បានធ្វើយុទ្ធនាការ ៤ លើករួចហើយមកទល់ពេលនេះ។
  • តើខ្ញុំអាចស្នើយុទ្ធនាការថ្មីបានទេ?

   ពិតជាបាន អ្នកអាចបញ្ចូនគំនិតរបស់អ្នកសម្រាប់ធ្វើយុទ្ធនាការ ឬ គំនិតដ៏ទៃទៀត ដោយសរសេរតាម email រួចផ្ញើរមកកាន់យើង។ យើងស្វាគមន៍ជានិច្ចរាល់គំនិតថ្មី។
 • តើការបង្កើតគេហទំព័រសំឡេងទីក្រុង (Urban Voice) អ្នកត្រូវប្រើប្រាស់កម្មវិធីអ្វីខ្លះ?

  សំឡេងទីក្រុង បានបង្កើតគេហទំព័រ ដោយប្រើប្រាស់ Ushahidi ដើម្បីបំពេញតម្រូវការបង្កើត crowdmapping និង crowdsourcing ហើយប្រើប្រាស់ Open Street map សម្រាប់គូសផែនទី ជាមួយគ្នានោះផងដែរក៏ប្រប្រាស់ WordPress ដំណើរការគេហទំព័រតែម្តង។

  • តើ Ushahidi ជាអ្វី?

   Ushahidi ជាក្រុមហ៊ុនបច្ចេកវិទ្យាមិនរកប្រាក់ចំណេញដែលបានបង្កើត software ឥតគិតថ្លែសម្រាប់ផ្តល់បណ្ដុំព័ត៌មាន ព័ត៌មានដែលអាចមើលឃើញដោយភ្នែក និង ផែនទី។ វាត្រូវបានបង្កើតនៅទីក្រុង Nairobi ប្រទេសកេនយ៉ា ដើម្បីបំរើដល់ដំណើរការបោះឆ្នោតដោយគ្មានអំពើហឹង្សា។ វាក៏ធ្លាប់ត្រូវបានប្រើប្រាស់ជាឧបករណ៍ crowdmapping ក្នុងតំបន់ដ៏ក្រីក្រក្នុងទីក្រុង Nairobi មានឈ្មោះថា Kibera (មើលនៅ www.voiceofkibera.org ) ក៏ដូចផែនទីបង្ហាញពីវិបត្តិផ្សេងៗ ក្នុងប្រទេសលីប៊ី ដូចជាផែនទីតំបន់ដែលមានទឹកជំនន់ថ្មីៗដែលបានកើតឡើងនៅក្នុងទីក្រុងបាងកក ជាផែនទីបង្ហាញពីទីតាំងបទឧក្រឹតកម្មនៅ Atlanta, Georgia ហើយឥឡូវ វាក៏បានប្រើប្រាស់ក្នុងការអភិវឌ្ឍន៍ទីក្រុងក្នុងរាជធានីភ្នំពេញផងដែរ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ ushahidi.com។
  • តើខ្ញុំអាចប្រើ Ushahidi បានឬទេ?

   ពិតជាបានអាចប្រើប្រាស់ Ushahidi បាន សូមចូលទៅរកមើលនៅក្នុងគេហទំព័រ website ។
  • តើ Open Street Map ជាអ្វី?

   Open Street Map គឺជាពិភពផែនទី wiki ឥតគិតថ្លៃ ដែលអ្នកប្រើប្រាស់អាចកែប្រែនិង develop តាមការផ្លាស់ប្ដូរនៃពិភពលោករបស់យើង។
  • តើខ្ញុំអាចប្រើ Open Street Map បានឬទេ?

   ពិតជាបាន! ព្រោះវាជាផែនទីអាចអោយមនុស្សគ្រប់គ្នាប្រើប្រាស់ទៅតាមតម្រូវការ និងទៅតាលពេកលដែលអាចធ្វើបាន។
  • តើ WordPress ជាអ្វី?

   WordPress គឺជាប្រពន្ធ័គ្រប់គ្រងមាតិការ (content management system) ដែលអាច រៀបចំ និងគ្រប់គ្រងមាតិការនៃគេហៈទំព័រ ឬក៏ Blog បានដោយសេរី។
  • តើខ្ញុំអាចប្រើ WordPress បានឬទេ?

   បាទ ពិតជាបាន! អ្នកអាចទាញយកឬក៏ប្រើប្រាស់ដោយសេរីតាមរយៈ http://www.wordpress.org
សំឡេងទីក្រុង!

សំឡេងទីក្រុង!